ស្តង់ដារសហគមន៍
សេចក្តីផ្ដើម
គោលការណ៍ទាំងនេះផ្អែកលើមតិកែលម្អពីអ្នកប្រើប្រាស់ និងដំបូន្មានរបស់អ្នកជំនាញក្នុងវិស័យនានា ដូចជាបច្ចេកវិទ្យា សុវត្ថិភាពសាធារណៈ និងសិទ្ធិមនុស្សជាដើម។ ដើម្បីធានាថាការបញ្ចេញមតិរបស់អ្នករាល់គ្នាត្រូវបានឱ្យតម្លៃ ក្រុមហ៊ុនយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្កើតស្តង់ដារទាំងឡាយ ដែលរួមបញ្ចូលទាំងទស្សនៈនិងជំនឿផ្សេងៗគ្នា ជាពិសេសពីអ្នកប្រើប្រាស់និងសហគមន៍ ដែលអាចត្រូវបានមើលរំលងឬមិនយកចិត្តទុកដាក់។
ជារៀងរាល់ថ្ងៃ មនុស្សប្រើ Facebook, Instagram, Messenger និង Threads ដើម្បីចែករំលែកបទពិសោធរបស់ពួកគេ ភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិនិងក្រុមគ្រួសារ និងកសាងសហគមន៍។ សេវាកម្មរបស់យើងអាចឱ្យមនុស្សរាប់ពាន់លាននាក់បញ្ចេញមតិដោយសេរីនៅគ្រប់បណ្ដាប្រទេស និងវប្បធម៌ និងមានរាប់សិបភាសា។
Meta ដឹងថា វាជាការសំខាន់សម្រាប់ Facebook, Instagram, Messenger និង Threads ជាកន្លែងដែលមនុស្សដឹងថា ខ្លួនបានទទួលបានសិទ្ធិអំណាច ដើម្បីធ្វើការប្រាស្រ័យទាក់ទងជាមួយគ្នា ហើយយើងត្រូវបំពេញតួនាទីដោយយកចិត្តទុកដាក់ក្នុងការដកចេញនូវការបំពាននានាចេញពីសេវានេះ។ ហេតុនេះហើយទើបក្រុមហ៊ុនបានបង្កើតស្តង់ដារសម្រាប់អ្វីដែលអនុញ្ញាតនិងមិនអនុញ្ញាតឱ្យមាននៅលើសេវាទាំងនេះ។
សូមកត់ចំណាំថា ស្តង់ដារសហគមន៍ជាភាសាអង់គ្លេសអាមេរិក ឆ្លុះបញ្ចាំងពីសំណុំនៃគោលការណ៍ថ្មីៗជាងគេបំផុត និងគួរយកមកប្រើប្រាស់ជាឯកសារចម្បង។
ការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះការបញ្ចេញមតិ
គោលដៅនៃស្តង់ដារសហគមន៍របស់យើង គឺដើម្បីបង្កើតកន្លែងសម្រាប់ការបង្ហាញអារម្មណ៍ និងផ្ដល់សិទ្ធិបញ្ចេញមតិដល់អ្នកប្រើប្រាស់។ Meta ចង់ឱ្យអ្នកប្រើប្រាស់អាចនិយាយដោយបើកចំហអំពីបញ្ហាដែលសំខាន់ចំពោះពួកគេ មិនថាតាមរយៈមតិដែលបានសរសេរ រូបថត តន្ត្រី ឬមធ្យោបាយសិល្បៈផ្សេងទៀត ទោះបីជាអ្នកខ្លះអាចជំទាស់ ឬយល់ថាពួកគេអាចជំទាស់បានក៏ដោយ។ ក្នុងករណីមួយចំនួន ក្រុមហ៊ុនអនុញ្ញាតឱ្យមានមាតិកា—ដែលផ្ទុយពីស្តង់ដាររបស់យើង—ប្រសិនបើវាមានតម្លៃជាដំណឹង និងជាចំណាប់អារម្មណ៍សាធារណជន។ ក្រុមហ៊ុនធ្វើដូចនេះ បន្ទាប់ពីថ្លឹងថ្លែងតម្លៃនៃផលប្រយោជន៍សាធារណៈធៀបទៅនឹងហានិភ័យនៃគ្រោះថ្នាក់ ហើយក្រុមហ៊ុនសំឡឹងមើលទៅស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ ដើម្បីធ្វើការវិនិច្ឆ័យទាំងនេះ។ ក្នុងករណីផ្សេងទៀត យើងអាចដកមាតិកាដែលប្រើភាសាមិនច្បាស់លាស់ ឬបង្កប់ចេញ នៅពេលដែលបរិបទបន្ថែមអនុញ្ញាតឱ្យយើងយល់ដោយសមហេតុផលថា មាតិកានេះខុសពីស្តង់ដាររបស់យើង។
ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះការបញ្ចេញមតិគឺសំខាន់បំផុត ប៉ុន្តែក្រុមហ៊ុនទទួលស្គាល់ថា អ៊ីនធឺណិតបង្កើតឱ្យមានឱកាសថ្មី និងបង្កើនឱកាសសម្រាប់ការបំពាន។ ដោយសារហេតុផលទាំងនេះ នៅពេលដែលក្រុមហ៊ុនដាក់កម្រិតលើការបញ្ចេញមតិ ក្រុមហ៊ុនធ្វើវាដើម្បីផ្ដល់គុណតម្លៃមួយឬច្រើនដូចខាងក្រោម៖
ការបញ្ជាក់ភាពត្រឹមត្រូវ
យើងចង់ធ្វើឱ្យប្រាកដថាមាតិកាដែលមនុស្សឃើញគឺពិតប្រាកដ។ ក្រុមហ៊ុនជឿជាក់ថា ភាពត្រឹមត្រូវបង្កើតឱ្យមានបរិយាកាសកាន់តែប្រសើរសម្រាប់ការចែករំលែក ហើយនោះជាមូលហេតុដែលក្រុមហ៊ុនមិនចង់ឱ្យមនុស្សប្រើសេវារបស់យើងដើម្បីបង្ហាញខុសពីការពិតថា ពួកគេជានរណា ឬពួកគេកំពុងធ្វើអ្វី។
សុវត្ថិភាព
យើងប្តេជ្ញាធ្វើឱ្យ Facebook, Instagram, Messenger និង Threads ជាកន្លែងមានសុវត្ថិភាព។ យើងលុបមាតិកាដែលអាចរួមចំណែកបង្កហានិភ័យនៃគ្រោះថ្នាក់ដល់សុវត្ថិភាពរាងកាយរបស់មនុស្ស។ មាតិកាដែលគំរាមកំហែងអ្នកប្រើប្រាស់ ដែលអាចនាំឱ្យមានការបំភិតបំភ័យ កាត់ចេញ ឬបំបិទមាត់អ្នកដទៃ និងមិនអនុញ្ញាតនៅលើសេវារបស់យើងទេ។
ឯកជនភាព
ក្រុមហ៊ុនប្តេជ្ញាការពារឯកជនភាព និងព័ត៌មានផ្ទាល់ខ្លួន។ ឯកជនភាពផ្ដល់សេរីភាពដលអ្នកប្រើប្រាស់ឱ្យធ្វើជាម្ចាស់លើខ្លួនឯង ជ្រើសរើសរបៀបនិងពេលវេលាដែលត្រូវចែករំលែកនៅលើសេវារបស់យើង និងភ្ជាប់ទំនាក់ទំនងកាន់តែងាយស្រួល។
សេចក្តីថ្លៃថ្នូរ
ក្រុមហ៊ុនជឿជាក់ថា អ្នកប្រើប្រាស់ទាំងអស់មានសេចក្តីថ្លៃថ្នូរនិងសិទ្ធិស្មើគ្នា។ ក្រុមហ៊ុនរំពឹងថា អ្នកប្រើប្រាស់នឹងគោរពសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ និងមិនបៀតបៀនឬបន្ទាបបន្ថោកអ្នកដទៃឡើយ។
ស្តង់ដារសហគមន៍
ស្តង់ដារសហគមន៍របស់ក្រុមហ៊ុនអនុវត្តចំពោះមនុស្សគ្រប់រូបនៅជុំវិញពិភពលោក និងចំពោះមាតិកាគ្រប់ប្រភេទ រួមទាំងមាតិកាដែលបានបង្កើតដោយ AI។
ផ្នែកនីមួយៗនៃស្តង់ដារសហគមន៍របស់យើងចាប់ផ្ដើមដោយ “ហេតុផលគោលនយោបាយ” ដែលកំណត់ពីគោលបំណងនៃគោលនយោបាយ អមដោយដែនកំណត់គោលនយោបាយជាក់លាក់ដែលគូសបញ្ជាក់៖
មាតិកាដែលមិនត្រូវបានអនុញ្ញាត និង
មាតិកាដែលតម្រូវឱ្យមានព័ត៌មាន ឬបរិបទបន្ថែមដើម្បីអនុវត្ត មាតិកាដែលត្រូវបានអនុញ្ញាតជាមួយនឹងអេក្រង់ព្រមាន ឬមាតិកាដែលត្រូវបានអនុញ្ញាត ប៉ុន្តែអាចមើលបានតែដោយមនុស្សពេញវ័យអាយុចាប់ពី 18 ឆ្នាំឡើងទៅប៉ុណ្ណោះ។