ព័ត៌មានភាន់ច្រឡំ

ព័ត៌មានលម្អិតអំពីគោលការណ៍

ផ្លាស់ប្ដូរកំណត់ហេតុ
ហេតុផលគោលការណ៍នេះ
ព័ត៌មានភាន់ច្រឡំខុសពីប្រភេទផ្សេងទៀតនៃការនិយាយដែលបានលើកឡើងនៅក្នុងស្តង់ដារសហគមន៍របស់យើង ព្រោះមិនមានវិធីដើម្បីបង្ហាញបញ្ជីគ្រប់ជ្រុងជ្រោយច្បាស់លាស់អំពីអ្វីដែលត្រូវបានហាមឃាត់នោះទេ។ ឧទាហរណ៍ តាមរយៈអំពើហិង្សាស្ដែងៗ ឬការប្រព្រឹត្តគួរឱ្យស្អប់ខ្ពើម គោលការណ៍របស់យើងកំណត់មាតិកាបែបនេះ ដែលយើងហាមឃាត់ និងសូម្បីតែបុគ្គលដែលមិនយល់ស្របនឹងគោលការណ៍ទាំងនោះក៏អាចអនុវត្តតាមពួកវាផងដែរ។ ប៉ុន្តែតាមរយៈព័ត៌មានភាន់ច្រឡំ យើងមិនអាចផ្ដល់ដែនកំណត់នេះបានទេ។ ពិភពលោកកំពុងប្រែប្រួលជាប្រចាំ ហើយអ្វីដែលពិតមួយនាទីអាចមួយនាទីក្រោយមកមិនពិតវិញ។ មនុស្សក៏មានកម្រិតព័ត៌មានខុសគ្នាស្តីពីពិភពលោកជុំវិញពួកគេដែរ ហើយអាចជឿថាអ្វីមួយពិត ពេលដែលតាមពិតវាមិនពិតនោះទេ។ គោលការណ៍មួយដែលគ្រាន់តែហាមឃាត់ “ព័ត៌មានភាន់ច្រឡំ” នឹងមិនផ្ដល់ការជូនដំណឹងមានប្រយោជន៍ដល់អ្នកដែលប្រើសេវាកម្មរបស់យើងទេ ហើយនឹងមិនអាចយកមកអនុវត្តបានទេ ដោយសារតែយើងមិនមានលទ្ធភាពទទួលបានព័ត៌មានល្អឥតខ្ចោះនោះទេ។
ជំនួសវិញ គោលការណ៍របស់យើងបង្ហាញពីប្រភេទខុសគ្នានៃព័ត៌មាន និងព្យាយាមផ្ដល់ការណែនាំច្បាស់លាស់ស្តីពីរបៀបដែលយើងប្រព្រឹត្តិចំពោះពាក្យសម្ដីទាំងនោះ ពេលយើងឃើញវា។ សម្រាប់ប្រភេទនីមួយៗ វិធីសាស្ត្រយើងឆ្លុះបញ្ចាំងពីការព្យាយាមរបស់យើងក្នុងការធ្វើឱ្យមានតុល្យភាពលើគុណតម្លៃនៃការបញ្ចេញមតិ សុវត្ថិភាព សេចក្តីថ្លៃថ្នូរ ភាពជាខ្លួនឯង និងឯកជនភាពរបស់យើង។
យើងដកចេញព័ត៌មានភាន់ច្រឡំ ប្រសិនបើវាអាចមានលទ្ធភាពរួមចំណែកដោយផ្ទាល់ដល់ហានិភ័យនៃការធ្វើបាបរាងកាយដែលអាចកើតឡើង។ យើងក៏ដកចេញនូវមាតិកាដែលអាចរួមចំណែកដោយផ្ទាល់ដល់ការជ្រៀតជ្រែកជាមួយនឹងការប្រព្រឹត្តទៅនៃដំណើរការនយោបាយផងដែរ។ នៅក្នុងការកំណត់អ្វីដែលជាព័ត៌មានមិនត្រឹមត្រូវនៅក្នុងប្រភេទទាំងនេះ យើងចាប់ដៃគូសហការជាមួយនឹងអ្នកជំនាញឯករាជ្យដែលមានចំណេះដឹង និងជំនាញដើម្បីវាយតម្លៃលើការពិតនៃមាតិកា និងថាតើវាទំនងជានឹងរួមចំណែកដោយផ្ទាល់ដល់ហានិភ័យក្នុងការបង្កគ្រោះថ្នាក់ភ្លាមៗនាពេលខាងមុខនេះឬអត់។ ចំណុចនេះរួមមានជាឧទាហរណ៍ដូចជា ការសហការជាគូជាមួយនឹងអង្គការសិទ្ធិមនុស្សដែលមានវត្តមាននៅកន្លែងផ្ទាល់ក្នុងប្រទេសណាមួយ ដើម្បីកំណត់ភាពពិតប្រាកដនៃពាក្យចចាមអារ៉ាមស្តីពីជម្លោះស៊ីវិល។
សម្រាប់គ្រប់ព័ត៌មានមិនត្រឹមត្រូវផ្សេងទៀត យើងផ្ដោតលើការកាត់បន្ថយប្រេវ៉ាឡង់ ឬបង្កើតបរិយាកាសដែលជំរុញឱ្យមានការសន្ទនាដែលមានផលិតភាព។ យើងដឹងថាមនុស្សច្រើនប្រើព័ត៌មានមិនត្រឹមត្រូវដោយមិនបង្កគ្រោះថ្នាក់ទេដូចជា បំផ្លើសចំណុចមួយ (“ក្រុមនេះមានកំណត់ត្រាអាក្រក់បំផុតនៅក្នុងប្រវត្តិកីឡា!”) ឬដោយការលេងសើច ឬដៀលត្មះ (“ស្វាមីខ្ញុំទើបបានឈ្នះរង្វាន់ស្វាមីប្រចាំឆ្នាំ!”) ពួកវាក៏អាចចែករំលែកបទពិសោធន៍របស់ពួកគេតាមរយៈរឿងដែលមានភាពមិនត្រឹមត្រូវផងដែរ។ នៅក្នុងករណីខ្លះ អ្នកប្រើប្រាស់ចែករំលែកគំនិតដែលប្រកាន់យកផ្ទាល់ខ្លួន ដែលអ្នកដទៃចាត់ទុកថាជាមិនត្រឹមត្រូវ ឬចែករំលែកព័ត៌មានដែលពួកគេជឿថាពិត ប៉ុន្តែអ្នកដទៃគិតថាមិនពេញលេញ ឬនាំឱ្យភាន់ច្រឡំ។
តាមរយៈការទទួលស្គាល់ពីភាពទូទៅនៃពាក្យសម្ដីបែបនេះ យើងផ្ដោតលើការផ្ដល់ព័ត៌មានដែលមានប្រយោជន៍ដល់អ្នកប្រើប្រាស់ នៅពេលដែលមានមាតិកាដែលអាចនាំឱ្យភាន់ច្រឡំ ឬបំភាន់។ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងនោះ ក្រៅពីសហរដ្ឋអាមេរិក យើងចាប់ដៃគូសហការជាមួយស្ថាប័នត្រួតពិនិត្យព័ត៌មានពិតរបស់ភាគីទីបីនៅប្រទេសជាច្រើនក្នុងពិភពលោក ដើម្បីពិនិត្យមើល និងវាយតម្លៃភាពត្រឹមត្រូវនៃមាតិកាដែលផ្ទុះល្បីបំផុតនៅលើថ្នាលរបស់យើង (សូមមើល នៅទីនេះ និង នៅទីនេះ សម្រាប់វិធីសាស្ត្ររបស់យើងនៅសហរដ្ឋអាមេរិក)។ ចាប់ផ្ដើមនៅសហរដ្ឋអាមេរិក កម្មវិធីកំណត់ចំណាំរបស់សហគមន៍អាចឱ្យអ្នកប្រើប្រាស់បញ្ចូលបរិបទបន្ថែមទៀតទៅលើការបង្ហោះនៅលើ Facebook, Instagram និង Threads ដែលអាចនាំឱ្យភាន់ច្រឡំ ឬបំភាន់។ (សូមមើល នៅទីនេះ)។ យើងក៏ផ្ដល់ធនធានដើម្បីបង្កើនអក្ខរកម្មឌីជីថល និងមេឌា ដើម្បីឱ្យមនុស្សគ្រប់គ្នាអាចសម្រេចចិត្តអំពីអ្វីដែលត្រូវអាន ត្រូវទុកចិត្ត និងត្រូវចែករំលែកដោយខ្លួនពួកគេបាន។ យើងតម្រូវឱ្យមនុស្សបង្ហាញ ដោយប្រើឧបករណ៍លាតត្រដាង AI របស់យើង នៅពេលណាដែលពួកគេបង្ហោះមាតិកាឥតគិតថ្លៃជាមួយនឹងវីដេអូរូបភាព ឬសំឡេងពិតប្រាកដដែលត្រូវបានបង្កើត ឬផ្លាស់ប្តូរជាឌីជីថល ហើយយើងអាចអនុវត្តការពិន័យ ប្រសិនបើពួកគេខកខានធ្វើដូច្នេះ។ យើងក៏អាចបន្ថែមស្លាកទៅមាតិកាដែលបានបង្កើត ឬផ្លាស់ប្តូរតាមឌីជីថលជាក់លាក់ ដែលបង្កើតហានិភ័យខ្ពស់ជាពិសេសនៃការបំភាន់មនុស្សលើបញ្ហាសំខាន់ជាសាធារណៈផងដែរ។
ចុងបញ្ចប់ យើងហាមឃាត់មាតិកា និងឥរិយាបថនៅក្នុងផ្នែកផ្សេងៗ ដែលច្រើនតែជាន់គ្នានឹងការផ្សព្វផ្សាយព័ត៌មានភាន់ច្រឡំ។ ឧទាហរណ៍ ស្តង់ដារសហគមន៍របស់យើងហាមឃាត់គណនីក្លែងក្លាយការបោកប្រាស់ និង ឥរិយាបថ​ដែល​ក្លែង​ធ្វើ​ដែល​បាន​សម្របសម្រួល
ដោយសារតែមជ្ឈដ្ឋានអនឡាញ និងអហ្វឡាញមានការផ្លាស់ប្តូរ និងការវិវឌ្ឍ យើងនឹងបន្តវិវឌ្ឈគោលការណ៍ទាំងនេះបន្តទៅមុខទៀត។ គណនីដែលចែករំលែកព័ត៌មានភាន់ច្រឡំដដែលៗដែលបានរាយខាងក្រោម ដោយបន្ថែមទៅលើការអនុវត្តច្បាប់លើមាតិការបស់ពួកគេស្របតាមគោលការណ៍នេះ អាចទទួលបានការចែកចាយថយចុះ ការដាក់កំហិតលើលទ្ធភាពផ្សព្វផ្សាយពាណិជ្ជកម្មរបស់ពួកគេ ឬដកចេញពីថ្នាលរបស់យើង។ ព័ត៌មានបន្ថែមស្តីពីអ្វីដែលកើតឡើងនៅពេល Meta ដកចេញនូវមាតិកា អាចរកបាននៅទីនេះ
គោលការណ៍ណែនាំ
ព័ត៌មានមិនពិតដែលយើងលុបចោល៖
យើងលុបចោលប្រភេទព័ត៌មានដូចតទៅនេះ៖
I. គ្រោះថ្នាក់ដល់រាងកាយ ឬហិង្សារាងកាយ
យើងលុបចោលព័ត៌មានមិនពិត ឬពាក្យចចាមអារ៉ាមដែលគ្មានការផ្ទៀងផ្ទាត់ ដែលដៃគូជំនាញបានកំណត់ថាអាចរួមចំណែកដោយផ្ទាល់ដល់ហានិភ័យនៃហិង្សាភ្លាមៗខាងមុខ ឬគ្រោះថ្នាក់រាងកាយដល់មនុស្សទូទៅ។ យើងកំណត់ព័ត៌មានមិនពិតថាជាមាតិកាដែលមានការអះអាងដែលត្រូវបានកំណត់ថាមិនពិត ដោយភាគីទីបីដែលអាចយកជាការបានណាមួយ។ យើងកំណត់ពាក្យចចាអារ៉ាមដែលគ្មានការផ្ទៀងផ្ទាត់ថាជាការអះអាង ដែលប្រភពរបស់វាដៃគូជំនាញបានបញ្ជាក់ថាពិបាកខ្លាំងណាស់ ឬមិនអាចតាមដានបានតែម្តង ដែលប្រភពអាចយកជាការបានសម្រាប់វាមិនមាន ប្រសិនបើគ្មានព័ត៌មានជាក់លាក់ដែលថាការអះអាងនេះត្រូវបានបញ្ជាក់ថាមិនពិតទេ ឬប្រសិនបើការអះអាងនេះមិនអាចជឿបានពេក ឬមិនសមហេតុផលពេកដែលអាចជឿបាន។
យើងដឹងថាពេលខ្លះព័ត៌មានមិនពិតដែលមើលទៅមិនបង្កបញ្ហាអាចនៅក្នុងបរិបទជាក់លាក់ណាមួយ រួមចំណែកដល់ហានិភ័យនៃការបង្កគ្រោះថ្នាក់អូហ្វឡាញ ដែលរួមមានការគំរាមប្រព្រឹត្តិអំពើហិង្សា ដែលអាចរួមចំណែកដល់ហានិភ័យនៃការស្លាប់កើនឡើង របួសធ្ងន់ធ្ងរ ឬបង្កគ្រោះថ្នាក់ដល់រាងកាយផ្សេងទៀត។ យើងធ្វើការជាមួយនឹងបណ្តាញជាសកលនៃអង្គការក្រៅរដ្ឋាភិបាល (NGO) អង្គការមិនស្វែងរកប្រាក់ចំណេញ អង្គការមនុស្សធម៌ និងអង្គការអន្តរជាតិ ដែលមានជំនាញនៅក្នុងឌីណាមិកតាមតំបន់ទាំងនេះ។
នៅក្នុងប្រទេសដែលមានហានិភ័យខ្ពស់នៃអំពើហិង្សាក្នុងសង្គម យើងធ្វើការយ៉ាងសកម្មជាមួយដៃគូក្នុងតំបន់ ដើម្បីស្វែងយល់ថាតើការអះអាងមិនពិតណាមួយអាចរួមចំណែកដោយផ្ទាល់ដល់ហានិភ័យនៃការធ្វើបាបរាងកាយភ្លាមៗឬទេ។ បន្ទាប់មក យើងធ្វើការដើម្បីកំណត់អត្តសញ្ញាណ និងលុបមាតិកាដែលធ្វើការអះអាងទាំងនោះនៅលើវេទិការបស់យើង។ ជាឧទាហរណ៍ នៅក្នុងការពិគ្រោះយោបល់ជាមួយអ្នកជំនាញក្នុងតំបន់ យើងអាចដកមេឌាក្រៅបរិបទដែលអះអាងមិនពិតចេញ ដែលបង្ហាញអំពីអំពើហិង្សា ជនរងគ្រោះ ឬជនល្មើសនៃអំពើហិង្សា អាវុធ ឬសព្វាវុធយោធា។
II. ព័ត៌មានមិនពិតពីសុខភាពដែលបង្កគ្រោះថ្នាក់
យើងប្រឹក្សាជាមួយនឹងអង្គការសុខភាពឈានមុខគេនានាដើម្បីកំណត់ព័ត៌មានមិនពិតពីសុខភាព ដែលអាចរួមចំណែកដោយផ្ទាល់ដល់ការបង្កគ្រោះថ្នាក់ភ្លាមៗនាពេលខាងមុខដល់សុវត្ថិភាព និងសុខភាពសាធារណៈ។ ព័ត៌មានមិនពិតពីសុខភាពដែលបង្កគ្រោះថ្នាក់ដែលយើងលុបចោល រួមមានដូចតទៅនេះ៖
  • ព័ត៌មានមិនពិតស្តីពីវ៉ាក់សាំង។ យើងលុបចោលព័ត៌មានមិនពិតជាពិសេសស្តីពីវ៉ាក់សាំង ពេលអាជ្ញាធរសុខភាពសាធារណៈសន្និដ្ឋានថា ព័ត៌មាននោះគឺមិនពិត និងអាចរួមចំណែកដោយផ្ទាល់ដល់ការបដិសេធការចាក់វ៉ាក់សាំងភ្លាមៗនាពេលខាងមុខ។ ព័ត៌មានទាំងនោះរួមមាន៖
    • វ៉ាក់សាំងបណ្តាលឱ្យមានជំងឺអូទីហ្សឹម (ឧទាហរណ៍៖ “ការកើនឡើងនៃការចាក់វ៉ាក់សាំង គឺជាមូលហេតុដែលក្មេងៗជាច្រើនមានជំងឺអូទីហ្សឹមនៅថ្ងៃនេះ”។)
    • វ៉ាក់សាំងទាំងឡាយបណ្តាលឱ្យមានជំងឺស្លាប់របស់ទារកភ្លាមៗ "តើអ្នកមិនដឹងទេថាវ៉ាក់សាំងបណ្តាលឱ្យមានជំងឺ SIDS?"
    • វ៉ាក់សាំងបណ្តាលឱ្យមានជំងឺដែលវាត្រូវការពារនោះ ឬបណ្តាលឱ្យមនុស្សងាយនឹងកើតជំងឺនោះទៅវិញទេ (ឧទាហរណ៍៖ “ការប្រើវ៉ាក់សាំងពិតជាធ្វើឱ្យអ្នកងាយនឹងកើតជំងឺនេះ ដោយសារតែមានចំណែកជំងឺនោះនៅខាងក្នុង។ ប្រយ័ត្ន!”)
    • វ៉ាក់សាំង​ ឬធាតុផ្សំរបស់វាអាចបណ្ដាលឱ្យស្លាប់ មានជាតិពុល ពុល បង្កគ្រោះថ្នាក់ ឬមានគ្រោះថ្នាក់ (ឧទាហរណ៍៖ “ជាការពិតណាស់ អ្នកអាចប្រើវ៉ាក់សាំងបាន ប្រសិនបើអ្នកមិនថាអីក្នុងការដាក់ថ្នាំពុលក្នុងខ្លួនអ្នកទេនោះ”។)
    • ភាពស៊ាំពីធម្មជាតិមានសុវត្ថិភាពជាងភាពស៊ាំដែលទទួលបានពីការចាក់វ៉ាក់សាំងនេះ (ឧទាហរណ៍៖ “ការឆ្លងជំងឺនេះមានសុវត្ថិភាពបំផុតជាងការចាក់វ៉ាក់សាំង”។)
    • វាមានគ្រោះថ្នាក់ក្នុងការទទួលវ៉ាក់សាំងជាច្រើនក្នុងរយៈពេលខ្លី ទោះបីជាពេលវេលានោះត្រូវបានណែនាំតាមវេជ្ជសាស្ត្រក៏ដោយ (ឧទាហរណ៍៖ “មិនត្រូវប្រើវ៉ាក់សាំងលើសពីមួយដងក្នុងពេលតែមួយនោះទេ គឺវាគ្រោះថ្នាក់ណាស់ - ខ្ញុំមិនខ្វល់ពីអ្វីដែលគ្រូពេទ្យប្រាប់អ្នកទេ!”)
    • វ៉ាក់សាំងមិនមានប្រសិទ្ធភាពក្នុងការបង្ការជំងឺដែលពួកគេអះអាងថាការពារនោះទេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់វ៉ាក់សាំង COVID-19 គ្រុនផ្ដាសាយ និងគ្រុនចាញ់ យើងមិនដកចេញការអះអាងដែលថាវ៉ាក់សាំងទាំងនោះមិនមានប្រសិទ្ធភាពក្នុងការការពារនរណាម្នាក់ពីការឆ្លងមេរោគទាំងនោះទេ។ (ឧទាហរណ៍៖ លុបចោល - “វ៉ាក់សាំងគ្រុនស្វិតដៃជើងមិនមានប្រយោជន៍អ្វីដើម្បីរារាំងអ្នកពីជំងឺនេះនោះទេ” លុបចោល - “តាមការពិត វ៉ាក់សាំងមិនមានប្រយោជន៍អ្វីក្នុងការរារាំងអ្នកពីការកើតជំងឺផ្សេងនោះទេ” អនុញ្ញាត - “វ៉ាក់សាំងមិនបញ្ឈប់អ្នកពីការឆ្លង COVID-19 នោះទេ នោះហើយជាមូលហេតុដែលអ្នកនៅតែត្រូវរក្សាគម្លាតសង្គម និងពាក់ម៉ាស់ពេលអ្នកនៅក្បែរអ្នកដទៃ”។)
    • ការឆ្លងជំងឺកញ្ជ្រឹលមិនអាចបណ្តាលឱ្យស្លាប់បានទេ (ត្រូវការព័ត៌មាន និង/ឬបរិបទបន្ថែម) (ឧទាហរណ៍៖ “កុំបារម្ភថាតើអ្នកកើតជំងឺកញ្ជ្រិលឬអត់ វាមិនអាចមានគ្រោះថ្នាក់ដល់ជីវិតទេ”។)
    • វីតាមីន C មានប្រសិទ្ធភាពដូចវ៉ាក់សាំងក្នុងការការពារជំងឺដែលវ៉ាក់សាំងមានសម្រាប់វា។
  • ព័ត៌មានមិនពិតស្តីពីសុខភាពនៅអំឡុងពេលមានអាសន្នផ្នែកសុខភាពសាធារណៈ។ យើងលុបចោលនូវព័ត៌មានមិនពិតក្នុងអំឡុងពេលមានអាសន្នផ្នែកសុខភាពសាធារណៈ នៅពេលដែលអាជ្ញាធរសុខភាពសាធារណៈសន្និដ្ឋានថាព័ត៌មាននោះមិនពិត ហើយទំនងជារួមចំណែកដោយផ្ទាល់ដល់ហានិភ័យនៃគ្រោះថ្នាក់រាងកាយភ្លាមៗនាពេលខាងមុខ រួមទាំងដោយការរួមចំណែកដល់ហានិភ័យនៃបុគ្គលដែលទទួល ឬការរីករាលដាលនៃជំងឺគ្រោះថ្នាក់ ឬការបដិសេធវ៉ាក់សាំងដែលពាក់ព័ន្ធ។ យើងកំណត់ពេលមានអាសន្នផ្នែកសុខភាពសាធារណៈដោយសហការជាមួយនឹងអាជ្ញាធរសុខភាពក្នុងតំបន់ និងនៅទូទាំងសកលលោក។
  • ការលើកស្ទួយឬថ្លែងគាំទ្រការព្យាបាលបញ្ហាសុខភាពដោយអព្ភូតហេតុដែលបង្កគ្រោះថ្នាក់។ ទាំងនេះរួមមានការព្យាបាលផ្សេងៗ ប្រសិនបើការប្រើប្រាស់តាមការណែនាំនៅក្នុងបរិបទសុខភាព អាចរួមចំណែកដោយផ្ទាល់ដល់ហានិភ័យនៃការរងរបួសធ្ងន់ធ្ងរ ឬស្លាប់ ហើយការព្យាបាលនេះមិនមានប្រយោជន៍ត្រឹមត្រូវដល់សុខភាព (ឧទាហរណ៍៖ ថ្នាំធ្វើឱ្យស សារធាតុកម្ចាត់មេរោគ ឱសថប្រេងខ្មៅ និងម្សៅសូដ្យូមស៊ីត្រូស៊ីដជាដើម)។
III. ការជ្រៀតជ្រែកក្នុងការបោះឆ្នោតឬជំរឿន
នៅក្នុងកិច្ចប្រឹងប្រែងដើម្បីជំរុញសុចរិតភាពការបោះឆ្នោត និងជំរឿន យើងលុបចោលព័ត៌មានមិនពិត ដែលអាចរួមចំណែកដោយផ្ទាល់ដល់ហានិភ័យនៃការជ្រៀតជ្រែកដល់លទ្ធភាពរបស់មនុស្សទូទៅក្នុងការចូលរួមក្នុងដំណើរការទាំងនោះ។ នេះរួមមានដូចតទៅនេះ៖
  • ព័ត៌មានមិនពិតស្តីពីកាលបរិច្ឆេទ ទីតាំង ពេលវេលា និងវិធីសាស្ត្រសម្រាប់ការបោះឆ្នោត ការចុះឈ្មោះអ្នកបោះឆ្នោត រការចូលរួមក្នុងជំរឿន។
  • ព័ត៌មានមិនពិតស្តីពីអ្នកដែលអាចបោះឆ្នោតបាន លក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការបោះឆ្នោត ថាតើសំឡេងឆ្នោតមួយនឹងត្រូវបានរាប់ឬអត់ ហើយព័ត៌មាន និង/ឬសម្ភារអ្វីខ្លះដែលត្រូវផ្ដល់ដើម្បីបោះឆ្នោត។
  • ព័ត៌មានមិនពិតអំពីថាតើបេក្ខជនណាម្នាក់កំពុងឈរឈ្មោះឬអត់។
  • ព័ត៌មានមិនពិតស្តីពីអ្នកដែលអាចចូលរួមក្នុងជំរឿន និងព័ត៌មាន ឬសម្ភារអ្វីខ្លះដែលត្រូវតែផ្ដល់ដើម្បីចូលរួម។
  • ព័ត៌មានមិនត្រឹមត្រូវអំពីការចូលរួមរបស់រដ្ឋាភិបាលក្នុងការធ្វើជំរឿន រួមទាំងព័ត៌មានអំពីការធ្វើជំរឿនរបស់បុគ្គលម្នាក់ ប្រសិនបើពាក់ព័ន្ធ នឹងត្រូវបានចែករំលែកជាមួយទីភ្នាក់ងាររដ្ឋាភិបាល (មិនមែនជំរឿន) ផ្សេងទៀត។
  • ការអះអាងមិនពិត ឬមិនបានផ្ទៀងផ្ទាត់ដែលថា សហរដ្ឋអាមេរិក អនុវត្តច្បាប់អន្តោប្រវេសន៍ និងគយរបស់សហរដ្ឋអាមេរិក (ICE) គឺស្ថិតនៅទីតាំងបោះឆ្នោត។
  • ការអះអាងមិនពិតយ៉ាងជាក់លាក់ថា អ្នកបោះឆ្នោតនឹងឆ្លង COVID-19 (ឬជំងឺឆ្លងមួយទៀត) ប្រសិនបើពួកគេចូលរួមក្នុងដំណើរការបោះឆ្នោត។
  • ការអះអាងមិនពិតអំពីលក្ខខណ្ឌបច្ចុប្បន្ននៅទីតាំងបោះឆ្នោតនៅសហរដ្ឋអាមេរិក ដែលនឹងធ្វើឱ្យមិនអាចបោះឆ្នោត ដូចដែលបានបញ្ជាក់ដោយអាជ្ញាធរបោះឆ្នោត។
យើងមានគោលការណ៍បន្ថែមដើម្បីបិទបាំងការអំពាវនាវឱ្យមានអំពើហិង្សា ការជំរុញការចូលរួមខុសច្បាប់ និងការអំពាវនាវឱ្យមានការជ្រៀតជ្រែកជាប្រព័ន្ធនៅក្នុងការបោះឆ្នោត ដែលត្រូវបានតំណាងនៅក្នុង​ផ្នែក​ផ្សេងទៀតនៃស្តង់ដារសហគមន៍របស់យើង។
សម្រាប់មាតិកាខាងក្រោម យើងរួមបញ្ចូលស្លាកព័ត៌មាន៖
ប្រព័ន្ធផ្សព្វផ្សាយមិនពិត
ប្រព័ន្ធផ្សព្វផ្សាយអាចត្រូវបានកែសម្រួលតាមរបៀបផ្សេងៗគ្នា នៅក្នុងករណីភាគច្រើន ការកែប្រែទាំងនេះអាចមិនបង្កបញ្ហានោះទេ ដូចជាមាតិកាដែលត្រូវបានកាត់ចេញមួយផ្នែក ឬធ្វើឱ្យខ្លីសម្រាប់ហេតុផលសិល្បៈ ឬតន្ត្រីដែលត្រូវបានបន្ថែម។ ក្នុងករណីផ្សេងទៀត ការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយដើម្បីប្រយោជន៍ផ្ទាល់ខ្លួននេះមិនត្រូវបានគេដឹងច្បាស់ទេ ហើយអាចបំភាន់។
  • មាតិកាដែលបង្កើតដោយឌីជីថល ឬផ្លាស់ប្តូរដែលអាចបំភាន់បាន។ សម្រាប់មាតិកាដែលមិនបំពានលើស្តង់ដារសហគមន៍ យើងអាចដាក់ស្លាកព័ត៌មាននៅលើមុខមាតិកា ឬបដិសេធមាតិកាដែលបានដាក់ស្នើជាការផ្សាយពាណិជ្ជកម្ម នៅពេលដែលមាតិកានោះជារូបភាព ឬវីដេអូដែលមានលក្ខណៈជាក់ស្តែង ឬជាសំឡេងដែលមានសំឡេងពិតប្រាកដ ដែលត្រូវបានបង្កើតជាឌីជីថល ឬកែប្រែ និងបង្កើតហានិភ័យខ្ពស់ពិសេសនៃការបោកបញ្ឆោតសាធារណៈជនលើបញ្ហាសំខាន់សាធារណៈ។
បទ​ពិសោធអ្នកប្រើប្រាស់
សូមមើលឧទាហរណ៍មួយចំនួនអំពីលក្ខណៈនៃការអនុវត្តច្បាប់សម្រាប់អ្នកប្រើប្រាស់នៅលើ Facebook ដូចជា៖ អ្វីដែលមើលទៅដូចជារាយការណ៍អំពីអ្វីដែលអ្នកមិនគួរមាននៅលើ Facebook ដើម្បីប្រាប់ថាអ្នកបានរំលោភលើស្តង់ដារសហគមន៍របស់យើង ហើយមើលអេក្រង់ព្រមានលើមាតិកាជាក់លាក់មួយចំនួន។
កំណត់ចំណាំ៖ ក្រុមហ៊ុនតែងតែកែលម្អ ដូច្នេះអ្វីដែលអ្នកឃើញនៅទីនេះអាចហួសសម័យបន្តិចបើប្រៀបធៀបទៅនឹងអ្វីដែលក្រុមហ៊ុនកំពុងប្រើនាពេលបច្ចុប្បន្ន។
បទ​ពិសោធអ្នកប្រើប្រាស់
ការរាយការណ៍
បទ​ពិសោធអ្នកប្រើប្រាស់
ទំនាក់ទំនងក្រោយការរាយការណ៍
បទ​ពិសោធអ្នកប្រើប្រាស់
បទពិសោធដកចេញ
បទ​ពិសោធអ្នកប្រើប្រាស់
អេក្រង់ព្រមាន
ការអនុវត្តច្បាប់
ក្រុមហ៊ុនមានគោលការណ៍ដូចគ្នានៅជុំវិញពិភពលោកសម្រាប់អ្នកគ្រប់គ្នានៅលើ Facebook។
ក្រុមត្រួតពិនិត្យ
ក្រុមការងារសកលរបស់យើងដែលមានអ្នកត្រួតពិនិត្យជាង ១៥.០០០ នាក់ធ្វើការជារៀងរាល់ថ្ងៃ ដើម្បីរក្សាអ្នកប្រើប្រាស់នៅលើ Facebook ឱ្យមានសុវត្ថិភាព។
ការចូលរួមរបស់ភាគីពាក់ព័ន្ធ
ក្រៅពីអ្នកជំនាញ អ្នកសិក្សា អង្គការមិនរកប្រាក់ចំណេញនិងអ្នកបង្កើតគោលការណ៍ជួយជូនដំណឹងអំពីស្ដង់ដារសហគមន៍ Facebook។
ទទួលបានជំនួយជាមួយនឹងព័ត៌មានមិនត្រឹមត្រូវ
ស្វែងយល់ពីអ្វីដែលអ្នកអាចធ្វើបាន ប្រសិនបើអ្នកឃើញអ្វីមួយនៅលើ Facebook ដែលប្រឆាំងនឹងស្តង់ដារសហគមន៍របស់ក្រុមហ៊ុន។
ចូលមើលមជ្ឈមណ្ឌលជំនួយរបស់ក្រុមហ៊ុន