រូបអាក្រាតរបស់មនុស្សពេញវ័យ និងសកម្មភាពផ្លូវភេទ

ព័ត៌មានលម្អិតអំពីគោលការណ៍

ផ្លាស់ប្ដូរកំណត់ហេតុ
ហេតុផលគោលនយោបាយ
ក្រុមហ៊ុន​រឹតបន្តឹង​លើ​ការ​បង្ហាញ​រូបអាក្រាត​ឬសកម្មភាព​ផ្លូវ​ភេទ​ ដោយសារ​អ្នកប្រើប្រាស់មួយចំនួន​នៅក្នុង​សហគមន៍​របស់​ក្រុមហ៊ុន​អាច​នឹង​ងាយរងគ្រោះ​ដោយសារ​តែប្រភេទ​មាតិកា​នេះ ជាពិសេសដោយសារតែសាវតារវប្បធម៌ ឬអាយុរបស់ពួកគេ។
ក្រុមហ៊ុនដឹងថារូបអាក្រាតអាចត្រូវបានចែករំលែកដោយហេតុផលជាច្រើន រួមទាំងជាទម្រង់នៃការតវ៉ា ដើម្បីបង្កើនការយល់ដឹងអំពីបុព្វហេតុ ឬដោយហេតុផលផ្នែកវេជ្ជសាស្ត្រ ឬការអប់រំជាដើម។ ក្នុងករណីសមស្រប និងចេតនាបែបនេះបានបង្ហាញច្បាស់លាស់ យើងផ្តល់ការអនុញ្ញាតសម្រាប់មាតិកានោះ។ ឧទាហរណ៍ ស្របពេលដែលយើងរឹតបន្តឹងរូបភាពសុដន់របស់ស្ត្រីដែលមើលឃើញក្បាលសុដន់ យើងអនុញ្ញាតរូបភាពផ្សេងទៀត រួមទាំងរូបភាពដែលបង្ហាញពីសកម្មភាពតវ៉ា ស្ត្រីចូលរួមយ៉ាងសកម្មក្នុងការបំបៅកូនដោយទឹកដោះម្តាយ និងរូបថតដែលមានស្នាមក្រោយវះកាត់ (ពេលខ្លះ ត្រូវបានដាក់ស្លាកជាមួយនឹងអេក្រង់ព្រមានដែលរសើប និងការរឹតបន្តឹងដោយផ្អែកលើអាយុ)។ យើងក៏អនុញ្ញាតសិល្បៈពិភពពិតដែលបង្ហាញពីរូបអាក្រាត ដូចជារូបថតគំនូរ រូបចម្លាក់ជាដើម (ពេលខ្លះ ត្រូវបានដាក់ស្លាកជាមួយនឹងអេក្រង់ព្រមានដែលរសើប និងការរឹតបន្តឹងដោយផ្អែកលើអាយុ)។ យើងដកចេញនូវរូបភាពផ្លូវភេទដោយស្វ័យប្រវត្តិ ដើម្បីរារាំងការចែករំលែកមាតិកាដែលមិនមានការយល់ព្រម ឬមិនទាន់គ្រប់អាយុ។
នៅក្រោមគោលការណ៍នេះ យើងដកចេញនូវរូបថត និងវីដេអូពិតនៃរូបអាក្រាតកាយ និងសកម្មភាពផ្លូវភេទ ឬរូបអាក្រាត និងសកម្មភាពផ្លូវភេទដែលបង្កើតដោយកុំព្យូទ័រ ឬ AI និងរូបភាពឌីជីថល ដោយមិនគិតថាតើវាមើលទៅ "រូបភាពដូចពិតៗ" (ដូចជា វាមើលទៅដូចមនុស្សពិតអ៊ីចឹងដែរ)។ ដូចដែលបានកត់សម្គាល់ខាងលើ យើងក៏ផ្តល់ការអនុញ្ញាតយ៉ាងប្រុងប្រយ័ត្នដល់សិល្បៈពិភពពិត និងមាតិកាផ្នែកវេជ្ជសាស្រ្ត អប់រំ និងការលើកកម្ពស់ការយល់ដឹងមួយចំនួន ហើយចំណុចទាំងនេះត្រូវបានរៀបរាប់លម្អិតនៅក្នុងគោលការណ៍នោះ។
មាតិកាទាក់ទងនឹងរូបអាក្រាតរបស់កុមារត្រូវបានដោះស្រាយនៅក្នុងស្តង់ដារសហគមន៍របស់យើងស្តីពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ការរំលោភបំពាន និងរូបអាក្រាត
យើងមិនអនុញ្ញាតមាតិកាខាងក្រោមសម្រាប់អ្នកប្រើប្រាស់ទាំងអស់ទេ៖
រូបអាក្រាតមនុស្សពេញវ័យ
  • រូបភាពដូចពិតៗ/រូបភាពឌីជីថល រូបភាពអាក្រាតកាយរបស់មនុស្សពេញវ័យ ប្រសិនបើវាបង្ហាញពី៖
    • ប្រដាប់ភេទដែលអាចមើលឃើញ (រួមទាំងនៅពេលដែលត្រូវបានបិទបាំងដោយរោមថ្ងាសខាងក្រោម ឬធាតុដាក់ត្រួតគ្នាឌីជីថល)
    • រន្ធគូទដែលអាចមើលឃើញ និង/ឬរូបថតកៀកនៃគូទដែលអាចមើលឃើញ
    • ក្បាលសុដន់​ស្ត្រី​ដែល​អាចមើលឃើញ លើកលែងតែ​ក្នុង​បរិបទ​ដែល​កំពុង​បំបៅ​ដោះ​កូន ឬ​បរិបទ​សកម្មភាពតវ៉ា
  • រូបថតពិត/វីដេអូឌីជីថល ដែលផ្តោតសំខាន់លើចង្វែក សុដន់ស្ត្រី ឬគូទ ដែលថតដោយមិនមានការយល់ដឹងពីមនុស្សដែលបានពណ៌នានៅក្នុងពួកវា
  • សូមចំណាំថា ដោយមានការរឹតបន្តឹងមួយចំនួន យើងអាចអនុញ្ញាតឱ្យមានការបង្ហាញរូបអាក្រាតរបស់មនុស្សពេញវ័យនៅក្នុងបរិបទពិសេសបន្ថែម ដូចជាបរិបទវេជ្ជសាស្ត្រ ឬសុខភាពជាដើម។ ចំណុចនេះត្រូវបានរៀបរាប់លម្អិតបន្ថែមទៀតនៅក្នុងផ្នែកខាងក្រោម។
សកម្មភាពផ្លូវភេទរបស់មនុស្សពេញវ័យ
  • រូបភាពដូចពិតៗ/រូបភាពឌីជីថលនៃសកម្មភាពផ្លូវភេទរបស់មនុស្សពេញវ័យរួមទាំង៖
    • សកម្មភាពផ្លូវភេទស្ដែងៗ ឬការរំញោចអារម្មណ៍៖
      • ការរួមភេទស្តែង ឬរួមភេទតាមមាត់ ដូចដែលបង្ហាញតាមរយៈការរួមភេទតាមមាត់របស់បុគ្គលម្នាក់ ឬការដាក់ប្រដាប់ភេទចូលឬជាប់ជាមួយប្រដាប់ភេទឬរន្ធគូទ ឬប្រដាប់ភេទរបស់មនុស្សម្នាក់ទៀតដែលដាក់លើ ឬស៊កចូលឧបករណ៍សិច នៅពេលយ៉ាងហោចណាស់មានប្រដាប់ភេទ ឬរន្ធគូទរបស់មនុស្សម្នាក់អាចមើលឃើញ
      • ការរំញោចអារម្មណ៍ស្ដែងៗនៃប្រដាប់ភេទ ឬរន្ធគូទរបស់មនុស្សម្នាក់ ដូចដែលបានបង្ហាញតាមរយៈការរំញោចអារម្មណ៍ ឬការបញ្ចូលឧបករណ៍សិចទៅក្នុងប្រដាប់ភេទ ឬរន្ធគូទរបស់មនុស្សម្នាក់ នៅពេលដែលការប៉ះពាល់ជាមួយប្រដាប់ភេទ ឬរន្ធគូទអាចមើលឃើញដោយផ្ទាល់
    • សកម្មភាពផ្លូវភេទដោយប្រយោល ឬការរំញោចអារម្មណ៍
      • ការរួមភេទ ឬការរួមភេទតាមមាត់ដោយប្រយោល ដូចដែលបានបង្ហាញតាមរយៈការរួមភេទតាមមាត់ ឬការដាក់ចូលប្រដាប់ភេទរបស់បុគ្គល ឬប៉ះប្រដាប់ភេទ ឬរន្ធគូទរបស់បុគ្គលផ្សេងទៀត នៅពេលដែលប្រដាប់ភេទ ឬរន្ធគូទ និង/ឬការដាក់ចូល ឬការប៉ះពាល់មិនអាចមើលឃើញដោយផ្ទាល់
      • ការរំញោចប្រដាប់ភេទ ឬរន្ធគូទរបស់មនុស្សម្នាក់ដោយប្រយោល ដូចដែលបានបង្ហាញតាមរយៈការរំញោច ឬការដាក់ឧបករណ៍សិចពីលើ ឬការស៊កបញ្ចូលឧបករណ៍សិចទៅក្នុងប្រដាប់ភេទ ឬរន្ធគូទរបស់មនុស្សម្នាក់ ឬប្រដាប់ភេទដែលដាក់លើ ឬស៊កចូលក្នុងឧបករណ៍សិច នៅពេលដែលប្រដាប់ភេទ ឬរន្ធគូទ ការរំញោច ការដាក់ និង/ឬការស៊កចូលនោះមិនអាចមើលឃើញដោយផ្ទាល់
      • សកម្មភាពផ្លូវភេទដែលហៀបនឹងកើតឡើង ដូចដែលបានបង្ហាញដោយជំហរទីតាំងដែលបង្ហាញថាការប៉ះពាល់ហៀបនឹងចាប់ផ្ដើមរវាងដៃ មាត់ ឬប្រដាប់ភេទរបស់មនុស្សម្នាក់ជាមួយនឹងប្រដាប់ភេទ ឬរន្ធគូទរបស់មនុស្សម្នាក់ទៀត។
    • សកម្មភាពផ្លូវភេទ ឬការរំញោចអារម្មណ៍ផ្សេងទៀត៖
      • ការឡើងរឹងនៃលិង្គ
      • ការបង្ហាញផលិតផលសម្រាប់សកម្មភាពផ្លូវភេទ
      • ឧបករណ៍ផ្លូវភេទត្រូវបានដាក់លើ ឬដាក់បញ្ចូលទៅក្នុងមាត់
      • ការរំញោចក្បាលសុដន់របស់មនុស្សដែលអាចមើលឃើញ
      • ការច្របាច់សុដន់ស្ត្រី ដែលត្រូវបានកំណត់ថាជាចលនាចាប់ដោយម្រាមដៃក្ដោបសុដន់ ដែលបង្ហាញទាំងស្នាម និងការផ្លាស់ប្តូររាងសុដន់។ ក្រុមហ៊ុនអនុញ្ញាតឱ្យច្របាច់ក្នុងបរិបទបំបៅកូនដោយទឹកដោះ។
    • រូបភាពដូចពិតៗ/រូបភាពឌីជីថល ឬសិល្បៈពិភពពិតដែលបង្ហាញអំពីអារម្មណ៍ផ្លូវភេទដោយប៉ះវត្ថុឬរាងកាយដែលពាក់ព័ន្ធនឹងចំណុចខាងក្រោម៖
      • សកម្មភាពដែលទំនងជានាំទៅរកការស្លាប់របស់មនុស្សឬសត្វ
      • ការកាត់ជាផ្នែកៗ
      • ការស៊ីសាច់មនុស្ស
      • លាមក ទឹកនោម ទឹកមាត់ សំបោរ រដូវ ឬកម្អួត
      • ការរួមភេទជាមួយសត្វ
      • ការសេពកាម
      • BDSM (ចំណងនិងការដាក់វិន័យ ការត្រួតត្រានិងការស្ដាប់បង្គាប់ ការបំពេញចំណង់ផ្លូវភេទពីការធ្វើទារុណកម្មនិងការបំពេញចំណង់ផ្លូវភេទពីការរងទារុណកម្ម) លុះត្រាតែមានសញ្ញាបញ្ជាក់ពីផ្លូវភេទផងដែរ
  • រូបភាពដូចពិតៗនៃសកម្មភាពផ្លូវភេទ ឬការរំញោចអារម្មណ៍ស្ដែងៗក្នុងបរិបទវេជ្ជសាស្ត្រ ឬសុខភាព
  • សំឡេងរយៈពេលវែងនៃសកម្មភាពផ្លូវភេទ
  • សូមចំណាំថា ដោយមានការរឹតបន្តឹងមួយចំនួន យើងអាចអនុញ្ញាតឱ្យមានការបង្ហាញសកម្មភាពផ្លូវភេទនៅក្នុងបរិបទពិសេស ដូចជាបរិបទផ្នែកវេជ្ជសាស្ត្រ ឬសុខភាពជាដើម។ ចំណុចនេះត្រូវបានរៀបរាប់លម្អិតបន្ថែមទៀតនៅក្នុងផ្នែកខាងក្រោម។
ចំពោះមាតិកាខាងក្រោមនេះ យើងដាក់កំហិតលទ្ធភាពក្នុងការមើលមាតិកាចំពោះអ្នកប្រើប្រាស់ដែលមានអាយុ ១៨ ឆ្នាំឡើងទៅ និងរួមបញ្ចូលស្លាកមួយ ដើម្បីឱ្យអ្នកប្រើប្រាស់ដឹងថាមាតិកានោះអាចមានលក្ខណៈរសើប៖
  • រូបភាពឌីជីថល និងសិល្បៈពិភពពិតនៃសកម្មភាពផ្លូវភេទ ឬការរំញោចអារម្មណ៍ស្ដែងៗក្នុងបរិបទវេជ្ជសាស្ត្រ ឬសុខភាព
  • រូបភាពដូចពិតៗ/រូបភាពឌីជីថល និងសិល្បៈពិភពពិតនៃសកម្មភាពផ្លូវភេទ ឬការរំញោចអារម្មណ៍ស្ដែងៗ ឬផ្សេងទៀតក្នុងបរិបទវេជ្ជសាស្ត្រ ឬសុខភាព
  • រូបភាពដូចពិតៗ/រូបភាពឌីជីថល និងសិល្បៈពិភពពិតនៃប្រដាប់បន្តពូជដែលអាចមើលឃើញ រន្ធគូថដែលអាចមើលឃើញ គូទដែលអាចមើលឃើញយ៉ាងជិត ឬក្បាលសុដន់ស្ត្រីដែលអាចមើលឃើញនៅក្នុងបរិបទនៃការវះកាត់បញ្ជាក់ភេទ
  • សិល្បៈពិភពពិតនៃប្រដាប់ភេទដែលអាចមើលឃើញ (រួមទាំងប្រដាប់ភេទដែលគ្របដោយធាតុដាក់ត្រួតគ្នាឌីជីថល ឬការបិទបាំង និងប្រដាប់ភេទដែលបិទបាំងដោយរោមថ្ងាសខាងក្រោមតែប៉ុណ្ណោះ) រន្ធគូទដែលអាចមើលឃើញ រូបថតកៀកនៃគូទដែលអាចមើលឃើញ ឬក្បាលសុដន់ស្ត្រីដែលអាចមើលឃើញ ដែលរូបអាក្រាតគឺជាចំណុចផ្ដោតនៃរូបភាព និងមិនមែននៅក្នុងបរិបទវេជ្ជសាស្ត្រ ឬសុខភាពនោះទេ
  • រូបភាពដូចពិតៗ/រូបភាពឌីជីថលនៃប្រដាប់បន្តពូជដែលអាចមើលឃើញ (រួមទាំងប្រដាប់ភេទដែលបាំងដោយធាតុដាក់ត្រួតគ្នាឌីជីថល ឬការបិទបាំង និងប្រដាប់ភេទដែលបិទបាំងរោមថ្ងាស) រូបកៀកនៃគូទ រន្ធគូថដែលអាចមើលឃើញ ឬក្បាលសុដន់ស្ត្រីដែលអាចមើលឃើញ នៅពេលចែករំលែកនៅក្នុងបរិបទនៃទុរភិក្ស អំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្រ្គាម ឬឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ
សម្រាប់មាតិកាខាងក្រោម យើងដាក់កំហិតលើលទ្ធភាពមើលមាតិកានេះចំពោះមនុស្សពេញវ័យដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ៖
  • រូបភាពដូចពិតៗ/រូបភាពឌីជីថលដែលបង្ហាញស្ទើរតែអាក្រាតកាយ ដូចជារូបអាក្រាតដែលបិទបាំងដោយធាតុដាក់ត្រួតគ្នាឌីជីថល ឬវត្ថុស្រអាប់ និងរូបអាក្រាតដែលបិទបាំងដោយសម្លៀកបំពាក់ស្តើងមើលឃើញធ្លុះមួយចំនួន។
  • រូបភាពដូចពិតៗ/រូបភាពឌីជីថលនៃមនុស្សដែលរូបភាពផ្តោតលើចង្វែកក្រោមគូទ គូទ ឬសុដន់ស្ត្រី
  • រូបភាពដូចពិតៗ/រូបភាពឌីជីថល និងសិល្បៈពិភពពិតនៃសកម្មភាពផ្លូវភេទ ឬការរំញោចអារម្មណ៍ស្ដែងៗដោយប្រយោល ឬផ្សេងទៀត នៅពេលដែលឃើញតែរូបរាងកាយ ឬទម្រង់រាងកាយប៉ុណ្ណោះ
  • សិល្បៈពិភពពិត ករណីដែល
    • រូបភាពបង្ហាញអំពីសកម្មភាពផ្លូវភេទ ឬការរំញោចអារម្មណ៍ដោយប្រយោល ស្ដែងៗ ឬផ្សេងទៀត លើកលែងតែពេលបង្ហោះក្នុងបរិបទវេជ្ជសាស្ត្រ ឬសុខភាព
    • រូបភាពបង្ហាញអំពីការរួមភេទជាមួយសត្វ ប្រសិនបើវាត្រូវបានចែករំលែកដោយអព្យាក្រឹត ឬបរិបទថ្កោលទោស ហើយមនុស្ស ឬសត្វដែលបង្ហាញនោះមិនមែនជាការពិត។
  • រូបភាពដូចពិតៗបែបប្រឌិតដែលមានការទទួលស្គាល់ដោយបង្ហាញអំពីសកម្មភាពផ្លូវភេទ ឬការរំញោចអារម្មណ៍ដោយប្រយោល ឬផ្សេងទៀត
  • រូបភាពដូចពិតៗ/ឌីជីថល និងសិល្បៈពិភពពិតដែលបង្ហាញ៖
    • សកម្មភាព​ទាក់ទង​នឹង​ផ្លូវ​ភេទ​ដូចជា​ការ​ថើប​ដោយ​ប្រើ​អណ្ដាត​ដែល​អាច​មើល​ឃើញ និង​ការ​រាំ​បែប​សិច ​ឬ​ស្រើបស្រាល
    • បុគ្គលដែលត្រាប់សកម្មភាពផ្លូវភេទ
    • កាយវិការដែលបញ្ជាក់ពីប្រដាប់ភេទ ការសម្រេចកាមដោយខ្លួនឯង ការរួមភេទតាមមាត់ ឬការរួមភេទ
    • ឡូហ្គោ រូបថតអេក្រង់ ឬវីដេអូឃ្លីបនៃវេបសាយអាសអាភាសដែលគេស្គាល់
  • មាតិកាដែលមានសំឡេងនៃសកម្មភាពផ្លូវភេទ
សម្រាប់មាតិកាខាងក្រោមនេះ យើងដាក់បញ្ចូលស្លាក ដើម្បីឱ្យអ្នកប្រើប្រាស់បានដឹងថាមាតិកានោះអាចមានលក្ខណៈរសើប៖
  • រូបភាពដូចពិតៗ/​ឌីជីថល និងសិល្បៈពិភពពិតដែលបង្ហាញ៖
    • ប្រដាប់ភេទដែលអាចមើលឃើញ (រួមទាំងប្រដាប់ភេទដែលគ្របដោយធាតុដាក់ត្រួតគ្នាឌីជីថល ឬការបិទបាំង និងប្រដាប់ភេទដែលបិទបាំងដោយរោមថ្ងាសខាងក្រោម) រូបថតកៀកនៃគូទដែលអាចមើលឃើញ ឬរន្ធគូទដែលអាចមើលឃើញ នៅពេលចែករំលែកក្នុងបរិបទវេជ្ជសាស្ត្រ ឬសុខភាព។ ករណីនេះអាចរួមមាន ឧទាហរណ៍៖
      • ខណៈពេលសម្រាលកូន និងក្រោយពេលសម្រាលកូន
      • ការពិនិត្យដោយខ្លួនឯងរកមើលជំងឺមហារីក ឬជំងឺផ្សេងៗ
  • ក្បាលសុដន់ស្ត្រីដែលអាចមើលឃើញ នៅពេលចែករំលែកក្នុងបរិបទវេជ្ជសាស្ត្រ ឬសុខភាព (រួមទាំងការវះកាត់សុដន់ ឬការចាក់សាក់របស់អ្នករស់រានមានជីវិតពីជំងឺមហារីក)
សម្រាប់ស្តង់ដារសហគមន៍ខាងក្រោមនេះ យើងតម្រូវឱ្យមានព័ត៌មាននិង/ឬបរិបទបន្ថែម ដើម្បីអនុវត្ត៖
  • ក្នុងករណីខ្លះ យើងនឹងអនុញ្ញាតនូវមាតិកាសម្រាប់​អ្នកដែលមានអាយុ 18 ឆ្នាំ​ឡើងទៅ​ជាមួយ​នឹង​ស្លាក​ ដែលអាចបំពានស្តង់ដារសហគមន៍ នៅពេលត្រូវបានកំណត់ថា មាតិកានោះមានលក្ខណៈបែបកំប្លែង។ មាតិកានឹងត្រូវបានអនុញ្ញាត តែប្រសិនបើធាតុដែលបំពាននៃមាតិកានោះមានលក្ខណៈបែបកំប្លែង ឬ​កើតចេញពីអ្វីមួយ ឬនរណាម្នាក់ផ្សេងទៀត ដើម្បីចំអក ឬរិះគន់ពួកគេ។
បទ​ពិសោធអ្នកប្រើប្រាស់
សូមមើលឧទាហរណ៍មួយចំនួនអំពីលក្ខណៈនៃការអនុវត្តច្បាប់សម្រាប់អ្នកប្រើប្រាស់នៅលើ Facebook ដូចជា៖ អ្វីដែលមើលទៅដូចជារាយការណ៍អំពីអ្វីដែលអ្នកមិនគួរមាននៅលើ Facebook ដើម្បីប្រាប់ថាអ្នកបានរំលោភលើស្តង់ដារសហគមន៍របស់យើង ហើយមើលអេក្រង់ព្រមានលើមាតិកាជាក់លាក់មួយចំនួន។
កំណត់ចំណាំ៖ ក្រុមហ៊ុនតែងតែកែលម្អ ដូច្នេះអ្វីដែលអ្នកឃើញនៅទីនេះអាចហួសសម័យបន្តិចបើប្រៀបធៀបទៅនឹងអ្វីដែលក្រុមហ៊ុនកំពុងប្រើនាពេលបច្ចុប្បន្ន។
បទ​ពិសោធអ្នកប្រើប្រាស់
ការរាយការណ៍
បទ​ពិសោធអ្នកប្រើប្រាស់
ទំនាក់ទំនងក្រោយការរាយការណ៍
បទ​ពិសោធអ្នកប្រើប្រាស់
បទពិសោធដកចេញ
បទ​ពិសោធអ្នកប្រើប្រាស់
អេក្រង់ព្រមាន
ទិន្នន័យ
មើលរបាយការណ៍​ស្ដីពីការពង្រឹងការអនុវត្ត​ស្តង់ដារ​សហគមន៍ចុងក្រោយបំផុត
ការអនុវត្តច្បាប់
ក្រុមហ៊ុនមានគោលការណ៍ដូចគ្នានៅជុំវិញពិភពលោកសម្រាប់អ្នកគ្រប់គ្នានៅលើ Facebook។
ក្រុមត្រួតពិនិត្យ
ក្រុមការងារសកលរបស់យើងដែលមានអ្នកត្រួតពិនិត្យជាង ១៥.០០០ នាក់ធ្វើការជារៀងរាល់ថ្ងៃ ដើម្បីរក្សាអ្នកប្រើប្រាស់នៅលើ Facebook ឱ្យមានសុវត្ថិភាព។
ការចូលរួមរបស់ភាគីពាក់ព័ន្ធ
ក្រៅពីអ្នកជំនាញ អ្នកសិក្សា អង្គការមិនរកប្រាក់ចំណេញនិងអ្នកបង្កើតគោលការណ៍ជួយជូនដំណឹងអំពីស្ដង់ដារសហគមន៍ Facebook។
ទទួលបានជំនួយជាមួយនឹងរូបអាក្រាត និងសកម្មភាពផ្លូវភេទសម្រាប់មនុស្សពេញវ័យ
ស្វែងយល់ពីអ្វីដែលអ្នកអាចធ្វើបាន ប្រសិនបើអ្នកឃើញអ្វីមួយនៅលើ Facebook ដែលប្រឆាំងនឹងស្តង់ដារសហគមន៍របស់ក្រុមហ៊ុន។
ចូលមើលមជ្ឈមណ្ឌលជំនួយរបស់ក្រុមហ៊ុន