មូលហេតុនៃគោលនយោបាយ
យើងយល់ថា មនុស្សមានភាពរសើបខុសៗគ្នាទាក់ទងនឹងរូបភាពបែបហិង្សានិងស្ដែងៗ។ ដើម្បីការពារអ្នកប្រើប្រាស់ពីមាតិកាបែបនេះ យើងនឹងលុបមាតិកាស្ដែងៗបំផុត ហើយបញ្ចូលស្លាកព្រមានទៅលើមាតិកាប្រភេទផ្សេងៗទៀត ដើម្បីឱ្យអ្នកប្រើប្រាស់ដឹងថា វាអាចមានភាពរសើប មុនពេលពួកគេចុចមើល។ យើងរឹតត្បិតលើលទ្ធភាពសម្រាប់អ្នកប្រើប្រាស់វ័យក្មេងក្នុងការឃើញមាតិកាដែលអាចនឹងមិនសមស្របឬមិនសមរម្យចំពោះអាយុសម្រាប់ពួកគេ។ គោលបំណងដែលយើងធ្វើដូច្នេះ គឺដើម្បីផ្តល់ដល់អ្នកប្រើប្រាស់នូវបទពិសោធសមស្រប ខណៈពេលបន្តផ្តល់ដល់អ្នកប្រើប្រាស់របស់យើងនូវលំហសម្រាប់បញ្ចេញមតិរបស់ពួកគេ។
យើងបានដឹងថា អ្នកប្រើប្រាស់អាចនឹងចែករំលែកមាតិកាដើម្បីបំភ្លឺ ឬថ្កោលទោសទង្វើនានា ដូចជា ការបំពានសិទ្ធិមនុស្ស ឬជម្លោះប្រដាប់អាវុធជាដើម។ គោលការណ៍របស់យើងពិចារណាលើពេលដែលមាតិកាត្រូវបានចែករំលែកនៅក្នុងបរិបទនេះ និងអនុញ្ញាតឱ្យមានលំហសម្រាប់ការពិភាក្សានិងការលើកកម្ពស់ការយល់ដឹងស្របតាមនោះ។
សម្រាប់ការផ្សាយពាណិជ្ជកម្មគិតថ្លៃ យើងមានបន្ថែមនូវការការពារផ្សេងៗ។ ឧទាហរណ៍ មាតិកាដែលត្រូវបានចាត់ទុកថា មានភាពរសើប មិនមានសិទ្ធិដំណើរការក្នុងការផ្សាយពាណិជ្ជកម្មទេ។ យើងក៏ហាមឃាត់មិនឱ្យបញ្ចូលក្នុងការផ្សាយពាណិជ្ជកម្មនូវរូបភាពនិងវីដេអូដែលគួរឱ្យកត់ស្លុត គួរឱ្យរន្ធត់ ឬមានភាពរសើបលក្ខណៈផ្សេងៗទៀត។ សម្រាប់ព័ត៌មានបន្ថែម សូមស្វែងយល់អំពីស្តង់ដារផ្សាយពាណិជ្ជកម្មរបស់យើង។
សូមកុំបង្ហោះ៖
រូបភាពបរិយាយរបស់មនុស្ស
វីដេអូរបស់មនុស្ស ទោះរស់ឬស្លាប់ក្ដី ក្នុងបរិបទមិនមែនវេជ្ជសាស្ត្រ ដែលបង្ហាញ៖
ការកាត់សរីរាង្គជាផ្នែកៗ
គ្រឿងក្នុងដែលអាចមើលឃើញ ដូចជាសរីរាង្គ ឆ្អឹង ឬជាលិកាសាច់ដុំនៅលើមនុស្សរស់ឬស្លាប់
មនុស្សដែលឆាបឆេះភ្លើងឬឆេះខ្លោច ឬ
ការអារក។
ការផ្សាយបន្តផ្ទាល់អំពីការដាក់ទោសប្រហារជីវិត។
សេចក្ដីថ្លែងសប្បាយរីករាយក្រោយធ្វើបាបគេ
សេចក្ដីថ្លែងសប្បាយរីករាយក្រោយធ្វើបាបគេ គឺជាការអត្ថាធិប្បាយ ដូចជា ខេបសិន ឬមតិ ដែលបង្ហាញពីសេចក្តីរីករាយឬសប្បាយពីការរងទុក្ខឬការអាម៉ាស់របស់មនុស្សឬសត្វ។
យើងដកចេញ
សេចក្ដីថ្លែងសប្បាយរីករាយក្រោយធ្វើបាបគេ ដែលបានធ្វើឡើងចំពោះរូបភាព (ទាំងវីដេអូ និងរូបភាព) ដែលទទួលបានអេក្រង់ព្រមាននៅក្រោមគោលការណ៍នេះ ដោយណែនាំអ្នកប្រើប្រាស់ថា មាតិកានោះអាចមានលក្ខណៈរសើប ប្រសិនបើរូបភាពមិនបង្ហាញពីសកម្មភាពការពារខ្លួន (ឧ. វីដេអូអំពីនរណាម្នាក់ការពារខ្លួនពីការប្លន់ប្រដាប់អាវុធ) ឬស្ថិតក្នុងបរិបទវេជ្ជសាស្ត្រ (ឧ. រូបភាពរបស់គ្រូពេទ្យជំនាញធ្វើការវះកាត់)។
សេចក្ដីថ្លែងសប្បាយរីករាយក្រោយធ្វើបាបគេយ៉ាងច្បាស់លាស់ដែលបានធ្វើឡើងចំពោះការរងទុក្ខវេទនារបស់សត្វដែលបង្ហាញក្នុងរូបភាព និងរូបភាពដែលបង្ហាញអំពីសត្វមានជីវិតប្រែទៅស្លាប់។
ការផ្ដល់ជូនឬការស្នើសុំរូបភាពដែលត្រូវបានលុប ឬទទួលបានអេក្រង់ព្រមាននៅក្រោមគោលការណ៍នេះ នៅពេលអមដោយសេចក្ដីថ្លែងសប្បាយរីករាយក្រោយធ្វើបាបគេ។
សម្រាប់មាតិកាខាងក្រោមនេះ យើងនឹងបញ្ចូលអេក្រង់ព្រមាន ដើម្បីឱ្យអ្នកប្រើប្រាស់ដឹងថា មាតិកានោះអាចមានលក្ខណៈរសើប។ ចំពោះមនុស្សពេញវ័យដែលមានអាយុចាប់ពី 18 ឆ្នាំឡើងទៅ យើងក៏ដាក់កំហិតផងដែរលើលទ្ធភាពក្នុងការមើលមាតិកាដូចខាងក្រោម៖
រូបភាពបរិយាយរបស់មនុស្ស
វីដេអូរបស់មនុស្ស ទោះរស់ឬស្លាប់ក្ដី ក្នុងបរិបទមិនមែនវេជ្ជសាស្ត្រ ដែលបង្ហាញ៖
ការកាត់សរីរាង្គជាផ្នែកៗ
គ្រឿងក្នុងដែលអាចមើលឃើញ ដូចជាសរីរាង្គ ឆ្អឹង ឬជាលិកាសាច់ដុំនៅលើមនុស្សរស់ឬស្លាប់
មនុស្សដែលឆាបឆេះភ្លើងឬឆេះខ្លោច រួមទាំងក្នុងបរិបទនៃការបូជា ឬ
ការអារក។
រូបភាពនឹងថ្កល់របស់មនុស្ស ទោះរស់ឬស្លាប់ក្ដី ដែលបង្ហាញ៖
ការកាត់សរីរាង្គជាផ្នែកៗ។
គ្រឿងក្នុងដែលអាចមើលឃើញ ដូចជាសរីរាង្គ ឆ្អឹង ឬជាលិកាសាច់ដុំនៅលើមនុស្សរស់ឬស្លាប់
មនុស្សដែលឆាបឆេះភ្លើងឬឆេះខ្លោច ឬ
ការអារក។
រូបភាព (ទាំងវីដេអូ និងរូបភាពនឹងថ្កល់) ដែលបង្ហាញពីការស្លាប់បណ្ដាលមកពីអំពើហិង្សារបស់បុគ្គលម្នាក់ (រាប់បញ្ចូលទាំងពេលវេលានៃការស្លាប់របស់ពួកគេ ឬលទ្ធផល) ឬមនុស្សម្នាក់ដែលកំពុងជួបព្រឹត្តិការណ៍គំរាមកំហែងដល់អាយុជីវិត (ដូចជា ត្រូវបានរថយន្តបុក ធ្លាក់ពីលើទីខ្ពស់ ឬរងរបួសដល់រាងកាយដែលអាចបណ្ដាលឱ្យស្លាប់ផ្សេងទៀត)។
រូបភាពដែលបង្ហាញអំពីការដាក់ទោសប្រហារជីវិតលើបុគ្គលម្នាក់ (មិនរាប់បញ្ចូលការផ្សាយបន្តផ្ទាល់)។
រូបភាពដែលបង្ហាញពីអំពើឃោរឃៅ (ឧ. អំពើហិង្សា ឬការគំរាមកំហែងដល់អាយុជីវិតលើសាមីជនដែលត្រូវបានរារាំងដោយបង្ខំ) ដែលប្រព្រឹត្តទៅលើមនុស្សម្នាក់ឬមួយក្រុម។
រូបភាពដែលបង្ហាញអំពីវត្ថុខាងក្រៅដែលមិនមែនផ្នែកវេជ្ជសាស្ត្រ (ឧ. កាំបិត ដែកគោល ឬវត្ថុលោហៈផ្សេងទៀត) ដែលទម្លុះស្បែករបស់មនុស្ស។
រូបភាពដែលបង្ហាញពីការបាក់ធ្មេញ ហូរឈាមធ្មេញរបស់មនុស្ស ធ្មេញដែលដកចេញមានឈាមហូរ ឬការបញ្ចូលវត្ថុខាងក្រៅចូលទៅក្នុងធ្មេញឬអញ្ចាញធ្មេញ។
រូបភាពដែលបង្ហាញពីគភ៌ និងទារកក្រៅស្បូនដែលបានស្លាប់ លុះត្រាតែមានមនុស្សផ្សេងនៅក្នុងរូបភាពនោះ។
រូបភាពបរិយាយរបស់សត្វ
រូបភាពរបស់សត្វទាំងឡាយ ទោះរស់ឬស្លាប់ក្ដី ដែលបង្ហាញអំពីការកាត់សរីរាង្គជាផ្នែកៗ គ្រឿងក្នុងដែលអាចមើលឃើញ ការឆាបឆេះភ្លើងឬឆេះខ្លោច ឬការស្រុសទាំងរស់។
រូបភាពរបស់សត្វដែលប្រែពីរស់ទៅស្លាប់។
រូបភាពមនុស្សប្រព្រឹត្តអំពើឃោរឃៅលើសត្វមានជីវិត (ឧទាហរណ៍ ការទាត់ធាក់ ការពន្លង់ទឹក ឬការដករោម)។
សម្រាប់មាតិកាខាងក្រោម យើងដាក់កំហិតលើលទ្ធភាពមើលមាតិកានេះសម្រាប់អ្នកប្រើប្រាស់ដែលមានអាយុ ១៨ ឆ្នាំឡើងទៅ៖
រូបភាពមនុស្ស
រូបភាពដែលបង្ហាញអំពីសាកសពមនុស្សស្លាប់ដែលបិទបាំងផ្នែកខ្លះឬទាំងស្រុង ទោះបីជាមិនមានបង្ហាញឱ្យឃើញនូវសញ្ញាបញ្ជាក់អំពីការស្លាប់បណ្ដាលមកពីអំពើហិង្សាក៏ដោយ។
រូបភាពដែលបង្ហាញពីគភ៌ និងទារកក្រៅស្បូនដែលបានស្លាប់ នៅពេលមានមនុស្សផ្សេងនៅក្នុងរូបភាពនោះ។
រូបភាពដែលបង្ហាញអំពីការចាក់ម្ជុលលើស្បែករបស់មនុស្សដែលក្រៅពីបរិបទនៃការចាក់វ៉ាក់សាំង ចាក់ម្ជុលវិទ្យាសាស្ត្រ ឬចាក់ម្ជុលស្ងួត ការសាក់ ឬការចោះ។
រូបភាពដែលបង្ហាញអំពីអ្នករបួសនៅក្នុងបរិបទផ្នែកវេជ្ជសាស្ត្រ នៅពេលពួកគេហាក់ដូចជាមានការឈឺចាប់ ឬមានទុក្ខព្រួយ មានស្នាមជាំ ឬជាមួយនឹងបំពង់វេជ្ជសាស្ត្រនៅលើមុខនិង/ឬដៃរបស់ពួកគេ។
រូបភាពដែលបង្ហាញអំពីកាកសំណល់មនុស្ស និងសារធាតុរាវចេញពីរាងកាយ (ឧ. លាមក ទឹកនោម កំអួត អាចម៍ត្រចៀក ស្លេស្ម វត្ថុបញ្ចេញពីស្បែក ឬឈាម)។
រូបភាពដែលបង្ហាញអំពីយានជំនិះដែលកំពុងឆេះឬផ្ទុះ ឬបង្ហាញពីទិដ្ឋភាពអំឡុងពេលឬក្រោយពេលមានការប៉ះទង្គិចរបស់យានជំនិះដែលបរក្នុងល្បឿនលឿនជាមួយនឹងវត្ថុផ្សេងទៀត ដែលយានជំនិះខ្ទាតចេញពីផ្លូវជិះ និង/ឬកន្លែងអង្គុយអ្នកបើកបរឬអ្នកដំណើរនៃយានជំនិះរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
រូបភាពនៃការប្រយុទ្ធដោយកម្លាំងបាយរវាងមនុស្សពីរ ឬច្រើននាក់ លើកលែងតែក្នុងបរិបទបែបកីឡា។
រូបភាពបរិយាយរបស់សត្វ
រូបភាពដែលបង្ហាញអំពីសត្វ ទោះរស់ឬស្លាប់ក្ដី ដែលឃើញមានឈាម។
រូបភាពដែលបង្ហាញអំពីសត្វនៅក្នុងបរិបទកើតកូន (ឧ. មានឈាម ឬគ្រឿងក្នុងដែលអាចមើលឃើញ)។
រូបភាពដែលបង្ហាញអំពីសត្វ ទោះរស់ឬស្លាប់ក្ដី ដែលឃើញសត្វល្អិតចេញពីខ្លួនមកក្រៅ (ឧ. សត្វដង្កូវ ឬព្រូន)។
រូបភាពដែលបង្ហាញអំពីការឈឺចាប់របស់សត្វដែលរងរបួស។
រូបភាពប្រឌិត
រូបភាពដែលបង្ហាញអំពីមនុស្សប្រឌិត ក្នុងបរិបទដូចខាងក្រោម៖
ការកាត់សរីរាង្គជាផ្នែកៗ
គ្រឿងក្នុងដែលអាចមើលឃើញ ដូចជាសរីរាង្គ ឆ្អឹង ឬជាលិកាសាច់ដុំដែលបង្ហាញឱ្យឃើញ
មនុស្សដែលឆាបឆេះភ្លើងឬឆេះខ្លោច
ការអារក ឬ
ការស្លាប់បណ្ដាលមកពីហិង្សា ឬព្រឹត្តិការណ៍គំរាមកំហែងដល់អាយុជីវិត។
រូបភាពដែលបង្ហាញអំពីមនុស្សប្រឌិតដែលដូចក្នុងរូបពិតៗ (ដែលរូបភាពមើលទៅដូចឬស្រដៀងនឹងរូបថតឬវីដេអូរបស់មនុស្សពិត) ក្នុងបរិបទខាងក្រោម៖
វត្ថុដែលមិនមែនវេជ្ជសាស្ត្រ (ឧទាហរណ៍ កាំបិត ដែកគោល ឬវត្ថុលោហៈផ្សេងទៀត) ដែលទម្លុះស្បែក
កាកសំណល់មនុស្ស ឬសារធាតុរាវចេញពីរាងកាយ (ឧ. លាមក ទឹកនោម កំអួត អាចម៍ត្រចៀក ស្លេស្ម ឬវត្ថុបញ្ចេញពីស្បែក) មិនរាប់បញ្ចូលឈាម
ទារកឬគភ៌ដែលស្លាប់នៅខាងក្រៅស្បូន
រូបភាពដែលបង្ហាញអំពីសត្វប្រឌិត ប៉ុន្តែដូចសត្វពិត ក្នុងបរិបទដូចខាងក្រោម៖
ការកាត់សរីរាង្គជាផ្នែកៗ
គ្រឿងក្នុងដែលអាចមើលឃើញ ដូចជាសរីរាង្គ ឆ្អឹង ឬជាលិកាសាច់ដុំដែលបង្ហាញឱ្យឃើញ
សត្វដែលឆាបឆេះភ្លើងឬឆេះខ្លោច
សត្វដែលកំពុងត្រូវស្រុសទាំងរស់
មានឃើញឈាម
សត្វដែលប្រែពីរស់ទៅស្លាប់
មនុស្សប្រព្រឹត្តអំពើឃោរឃៅ (ឧទាហរណ៍ ការទាត់ធាក់ ការពន្លង់ទឹក ឬការដករោម) ចំពោះសត្វមានជីវិត
ការឈឺចាប់របស់សត្វដែលរងរបួស
សត្វដែលមានសត្វល្អិតចេញមកពីខាងក្នុងខ្លួនវា (ឧ. ដង្កូវ ឬព្រូន)។
សម្រាប់ស្តង់ដារសហគមន៍ខាងក្រោមនេះ យើងតម្រូវឱ្យមានព័ត៌មាននិង/ឬបរិបទបន្ថែម ដើម្បីអនុវត្ត៖
យើងមិនអនុញ្ញាត៖
រូបភាពឬសំឡេងអំពីការស្លាប់បណ្ដាលមកពីអំពើហិង្សារបស់បុគ្គលនោះ នៅពេលការស្លាប់របស់បុគ្គលនោះត្រូវបានបញ្ជាក់ដោយកំណត់ត្រារបស់ភ្នាក់ងារអនុវត្តច្បាប់ សំបុត្រមរណភាព របាយការណ៍ដៃគូគួរឱ្យទុកចិត្ត ឬរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ហើយសមាជិកគ្រួសារនៃអ្នកស្លាប់ស្នើសុំឱ្យដកវាចេញ។
វីដេអូអំពមនុស្សដែលឆាបឆេះភ្លើងឬឆេះខ្លោច ក្នុងបរិបទនៃការដុតខ្លួនឯងជាសកម្មភាពតវ៉ា។
យើងអាចនឹងអនុញ្ញាត៖
រូបភាពអំពីការស្លាប់បណ្ដាលមកពីហិង្សារបស់បុគ្គលម្នាក់ ឬព្រឹត្តិការណ៍គំរាមកំហែងដល់អាយុជីវិត នៅពេលដែលការពណ៌នាកើតឡើងដោយចៃដន្យ