សារឥតបានការ

ព័ត៌មានលម្អិតអំពីគោលការណ៍

ផ្លាស់ប្ដូរកំណត់ហេតុ
ហេតុផលគោលការណ៍នេះ
យើងមិនអនុញ្ញាតឱ្យមានមាតិកាដែលត្រូវបានរៀបចំឡើងដើម្បីបញ្ឆោត បំភាន់ ឬធ្វើឱ្យអ្នកប្រើប្រាស់មានអារ​ម្មណ៍រំភើបខ្លាំង ដើម្បីបង្កើនចំនួនអ្នកមើលដោយសិប្បនិម្មិតនោះទេ។ មាតិកានេះរំខានដល់សមត្ថភាពរបស់អ្នកប្រើប្រាស់ក្នុងការចូលរួមដោយពិតប្រាកដលើថ្នាលរបស់ក្រុមហ៊ុន និងអាចគំរាមកំហែងសន្តិសុខ ស្ថិរភាព និង​ការប្រើប្រាស់សេវាកម្មរបស់យើង។ យើងក៏ស្វែងរកវិធីទប់ស្កាត់ការបំពានផងដែរ ដូចជាការចែកចាយតំណបោកបញ្ឆោត ដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់ដែលមិនមានការសង្ស័យតាមរយៈមុខងារ ឬកូដដែលបំភាន់ ឬការក្លែងបន្លំជាដែនដែលអាចទុកចិត្តបាន។
សារឥតបានការអនឡាញគឺជាឧស្សាហកម្មរកប្រាក់ចំណេញ។ គោលការណ៍ និងការរកឃើញរបស់យើងត្រូវតែវិវឌ្ឍឥតឈប់ឈរ ដើម្បីដើរឱ្យទាន់និន្នាការ និងយុទ្ធសាស្ត្រសារឥតបានការដែលកំពុងលេចចេញ។ ដើម្បីចាត់វិធានការប្រយុទ្ធប្រឆាំងនឹងសារឥតបានការ យើងព្យាយាមរក្សាតុល្យភាពក្នុងការដំឡើងថ្លៃចំណាយសម្រាប់អ្នកផលិត និងអ្នកចែកចាយរបស់វានៅលើថ្នាលរបស់យើង ដោយមានការការពារសកម្មភាពដ៏រស់រវើក និងពិតប្រាកដនៃសហគមន៍របស់យើង។
យើងមិនអនុញ្ញាត៖
  • ការបង្ហោះ ការចែករំលែក ការធ្វើអន្តរកម្មជាមួយមាតិកា ឬការបង្កើតគណនី ក្រុម ទំព័រ ព្រឹត្តិការណ៍ ឬទ្រព្យសម្បត្តិផ្សេងទៀតដោយមនុស្ស ឬដោយស្វ័យប្រវត្តិនៅក្នុងកម្រិតប្រេកង់ច្រើនហួសហេតុ។
    • យើងអាចដាក់ការរឹតបន្តឹងលើគណនីដែលកំពុងធ្វើសកម្មភាពនៅក្នុងប្រេកង់ទាបជាងនេះ នៅពេលដែលមាន​សញ្ញាបង្ហាញផ្សេងទៀតនៃសារឥតបានការ (ឧ. ការបង្ហោះមាតិកាដដែលៗ) ឬសញ្ញានៃភាពក្លែងក្លាយ។
  • ការព្យាយាម ឬជោគជ័យក្នុងការលក់ ទិញ ឬដោះដូរទ្រព្យសម្បត្តិថ្នាល ដូចជាគណនី ក្រុម ទំព័រជាដើម។
  • ការព្យាយាមឬសម្រេចជោគជ័យក្នុងការលក់ ទិញ ឬដោះដូរសិទ្ធិគេហទំព័រ ដូចជា តួនាទីអ្នកគ្រប់គ្រង ឬអ្នកសម្របសម្រួល ឬការអនុញ្ញាតឱ្យបង្ហោះក្នុងចន្លោះជាក់លាក់។
  • ការព្យាយាមឬសម្រេចជោគជ័យក្នុងការលក់ ទិញ ឬផ្លាស់ប្តូរមាតិកា សម្រាប់អ្វីមួយដែលមានតម្លៃជារូបិយវត្ថុ លើកលែងតែមាតិកាមានម៉ាកដែលបានកំណត់យ៉ាងច្បាស់ ដូចបានកំណត់ដោយ គោលការណ៍មាតិកា​​​មាន​ម៉ាក
  • ការព្យាយាមឬសម្រេចជោគជ័យក្នុងការលក់ ទិញ ឬដោះដូរយកការបន្តទាក់ទាញ ដូចជា ការចូលចិត្ត ការចែករំលែក ការមើល ការតាមដាន ការចុច ការប្រើប្រាស់ ហាស់ថេកជាក់លាក់ជាដើម។ វា​រួម​មាន៖
    • ការផ្តល់អំណោយ (ពោលគឺការផ្តល់ឱកាសឱ្យអ្នកផ្សេងទៀតឈ្នះ) សាច់ប្រាក់ ឬសមមូលសាច់ប្រាក់ជាថ្នូរនឹងការបន្តទាក់ទាញ។ (ឧ. “នរណាម្នាក់ដែលចូលចិត្តទំព័ររបស់ខ្ញុំនឹងត្រូវបានដាក់បញ្ចូលដើម្បីមានឱកាសឈ្នះ 500 ដុល្លារ”)
    • ការផ្តល់សំណើផ្តល់នូវអ្វីដែលមានតម្លៃជារូបិយវត្ថុជាថ្នូរនឹងការបន្តទាក់ទាញ។ (ឧ. “ប្រសិនបើអ្នកចូលចិត្តទំព័ររបស់ខ្ញុំ ខ្ញុំនឹងឱ្យ iPhone មួយគ្រឿងដល់អ្នក!”)
  • ការតម្រូវឱ្យ ឬការទាមទារឱ្យអ្នកប្រើប្រាស់ចាំបាច់ធ្វើអន្តរកម្មជាមួយមាតិកា (ឧ. ការចុចចូលចិត្ត ការចែករំលែក) មុនពេលពួកគេអាចមើល ឬបញ្ចេញសកម្មភាពលើមាតិកាដែលបានសន្យា។
  • ការចែករំលែកយូអអិល ដែន ឬកម្មវិធីដែលបញ្ឆោតឬនាំឱ្យភាន់ច្រឡំ រួមទាំង៖
    • ការបិទបាំង: ការបិទបាំងគឺជាការប៉ុនប៉ង​គេចចេញពីគោលការណ៍ស្ដីពីមាតិការបស់យើងដោយចេតនាបង្ហាញខ្លឹមសារក្រៅវេទិកាផ្សេង ដូចជា យូអអិល ឬកម្មវិធី ទៅកាន់ប្រព័ន្ធសុចរិតភាពរបស់យើងធៀបនឹងអ្វីដែលត្រូវបានបង្ហាញដល់អ្នកប្រើប្រាស់។
    • តំណនាំឱ្យភាន់ច្រឡំ៖ មាតិកាមានតំណដែលសន្យាផ្ដល់មាតិកាប្រភេទណាមួយ ប៉ុន្តែផ្តល់មាតិកាផ្សេង​ដែលខុសគ្នាខ្លាំង។ ចំណុចនេះអាចរួមបញ្ចូលមាតិកាក្នុងកម្មវិធី ឬសូហ្វវែរដែលបានសន្យា។
    • អាកប្បកិរិយាបោកបញ្ឆោតបញ្ជូនបន្ត៖ វេបសាយដែលតម្រូវឱ្យធ្វើសកម្មភាពមួយ (ឧ. ផ្ទាំងសុវត្ថិភាព មើលការផ្សាយពាណិជ្ជកម្ម សូមចុចត្រង់នេះ) ដើម្បីមើលមាតិកាទំព័រដែលចូលមើលឃើញមុនគេជាក់លាក់ដែលបានរំពឹងទុក ហើយឈ្មោះដែននៃ យូអអិល នឹងផ្លាស់ប្តូរបន្ទាប់ពីបញ្ចប់សកម្មភាពដែលបានតម្រូវឱ្យធ្វើរួចហើយ ឬបញ្ជូនអ្នកប្រើប្រាស់បន្តទៅកាន់ដែនផ្សេងគ្នាខ្លាំងដោយអ្នកប្រើប្រាស់មិនបានធ្វើសកម្មភាពអ្វីសោះ។
    • ការទាញយកការចូលចិត្ត/ការចែករំលែក៖ តម្រូវឱ្យអ្នកប្រើប្រាស់ចូលរួម (ក្នុងទម្រង់នៃការចូលចិត្ត ការចែករំលែក ការតាមដាន ឬទម្រង់នៃការចូលរួមជាសាធារណៈផ្សេងទៀត) ដើម្បីទទួលបានការចូលប្រើប្រាស់មាតិកាជាក់លាក់ និងផ្តាច់មុខ។
    • មុខងារលើថ្នាលបោកបញ្ឆោត - ការចម្លងតាមលក្ខណៈពិសេស ឬមុខងារនៃសេវាកម្មរបស់យើង ដូចជាការចម្លងតាមកម្មវិធីរៃអង្គាសប្រាក់ ការស្ទង់មតិក្នុងបណ្តាញ ប៊ូតុងចាក់ ឬប៊ូតុងចូលចិត្ត ដែលមុខងារនោះមិនមាន ឬមិនដំណើរការដូចការរំពឹងទុក ដើម្បីឱ្យអ្នកប្រើប្រាស់ទៅតាមតំណ។
    • មុខងារទំព័រដែលចូលមើលឃើញមុនគេបោកបញ្ឆោត៖ វេបសាយដែលមានអន្តរមុខអ្នកប្រើប្រាស់នាំឱ្យភាន់ច្រឡំ ដែលជាលទ្ធផលបង្កើតឱ្យមានចរាចរណ៍ដោយចៃដន្យ (ឧ. ការផ្សាយពាណិជ្ជកម្មដែលបង្ហាញខាងលើ/ខាងក្រោម ការវាយប្រហារដោយការចុច។ល។)។ ចំណុចនេះរាប់បញ្ចូលទាំងយុទ្ធសាស្រ្តនានាដូចជាការដាក់អន្ទាក់ ដែលផ្ទាំងផ្សាយពាណិជ្ជកម្មបង្ហាញខាងលើដែលមិនពាក់ព័ន្ធលេចឡើងនៅពេលមនុស្សម្នាក់ព្យាយាមចាកចេញពីទំព័រដែលចូលមើលឃើញមុនគេ។
    • ទំព័រដែលចូលមើលឃើញមុនគេ ឬការក្លែងបន្លំដែន - ទំព័រដែលចូលមើលឃើញមុនគេក្រៅថ្នាល, យូអអិល ឬវេបសាយខាងក្រៅឬដែនដែលធ្វើពុតជាម៉ាក ឬសេវាកម្មដែលមានកេរ្តិ៍ឈ្មោះ ដោយប្រើឈ្មោះ ដែន ឬមាតិកាដែលមានកំហុសអក្ខរាវិរុទ្ធ ការប្រកបពាក្យខុស ឬមធ្យោបាយផ្សេងទៀត ដើម្បីក្លែងបន្លំវេបសាយ ដែន ឬម៉ាកល្បី ដោយប្រើទំព័រដែលចូលមើលឃើញមុនគេស្រដៀងនឹងគេហទំព័រដែលទុកចិត្តផ្សេងទៀត។
    • ការប្រើប្រាស់ យូអអិល ឬតំណបោកបញ្ឆោតផ្សេងទៀតដែលមានលក្ខណៈស្រដៀងគ្នាខ្លាំងនឹងអ្វីដែលរៀបរាប់ខាងលើ។
  • ទោះ​បី​ជា​មានការ​លើក​ឡើង​ខាង​លើ​ក៏ដោយ យើង​មិន​បាន​ហាម​ឃាត់​៖
    • ការផ្សព្វផ្សាយឆ្លងផលិតផលដែលមិនត្រូវបានបង្កឡើងដោយការទូទាត់ប្រាក់ទៅឱ្យភាគីទីបី
    • ការផ្ទេរទំនួលខុសត្រូវគ្រប់គ្រង ឬសម្របសម្រួលសម្រាប់ទំព័រ ឬក្រុមទៅកាន់អ្នកប្រើប្រាស់ផ្សេងទៀត ដោយផ្អែកលើចំណាប់អារម្មណ៍របស់ពួកគេចំពោះទំព័រ ឬក្រុម ជាជាងការដោះដូរយកវត្ថុមានតម្លៃ។
    • ការបង្ហោះឬការចែករំលែកបានកំណត់អត្តសញ្ញាណយ៉ាងច្បាស់នូវមាតិកាដែលមានម៉ាក។
បទ​ពិសោធអ្នកប្រើប្រាស់
សូមមើលឧទាហរណ៍មួយចំនួនអំពីលក្ខណៈនៃការអនុវត្តច្បាប់សម្រាប់អ្នកប្រើប្រាស់នៅលើ Facebook ដូចជា៖ អ្វីដែលមើលទៅដូចជារាយការណ៍អំពីអ្វីដែលអ្នកមិនគួរមាននៅលើ Facebook ដើម្បីប្រាប់ថាអ្នកបានរំលោភលើស្តង់ដារសហគមន៍របស់យើង ហើយមើលអេក្រង់ព្រមានលើមាតិកាជាក់លាក់មួយចំនួន។
កំណត់ចំណាំ៖ ក្រុមហ៊ុនតែងតែកែលម្អ ដូច្នេះអ្វីដែលអ្នកឃើញនៅទីនេះអាចហួសសម័យបន្តិចបើប្រៀបធៀបទៅនឹងអ្វីដែលក្រុមហ៊ុនកំពុងប្រើនាពេលបច្ចុប្បន្ន។
បទ​ពិសោធអ្នកប្រើប្រាស់
ការរាយការណ៍
បទ​ពិសោធអ្នកប្រើប្រាស់
ទំនាក់ទំនងក្រោយការរាយការណ៍
បទ​ពិសោធអ្នកប្រើប្រាស់
បទពិសោធដកចេញ
បទ​ពិសោធអ្នកប្រើប្រាស់
អេក្រង់ព្រមាន
ទិន្នន័យ
មើលរបាយការណ៍​ស្ដីពីការពង្រឹងការអនុវត្ត​ស្តង់ដារ​សហគមន៍ចុងក្រោយបំផុត
ការអនុវត្តច្បាប់
ក្រុមហ៊ុនមានគោលការណ៍ដូចគ្នានៅជុំវិញពិភពលោកសម្រាប់អ្នកគ្រប់គ្នានៅលើ Facebook។
ក្រុមត្រួតពិនិត្យ
ក្រុមការងារសកលរបស់យើងដែលមានអ្នកត្រួតពិនិត្យជាង ១៥.០០០ នាក់ធ្វើការជារៀងរាល់ថ្ងៃ ដើម្បីរក្សាអ្នកប្រើប្រាស់នៅលើ Facebook ឱ្យមានសុវត្ថិភាព។
ការចូលរួមរបស់ភាគីពាក់ព័ន្ធ
ក្រៅពីអ្នកជំនាញ អ្នកសិក្សា អង្គការមិនរកប្រាក់ចំណេញនិងអ្នកបង្កើតគោលការណ៍ជួយជូនដំណឹងអំពីស្ដង់ដារសហគមន៍ Facebook។
ទទួលបានជំនួយជាមួយសារឥតបានការ
ស្វែងយល់ពីអ្វីដែលអ្នកអាចធ្វើបាន ប្រសិនបើអ្នកឃើញអ្វីមួយនៅលើ Facebook ដែលប្រឆាំងនឹងស្តង់ដារសហគមន៍របស់ក្រុមហ៊ុន។
ចូលមើលមជ្ឈមណ្ឌលជំនួយរបស់ក្រុមហ៊ុន