ហេតុផលគោលការណ៍នេះ
យើងទទួលស្គាល់ថា សុវត្ថិភាពអ្នកប្រើប្រាស់របស់យើងរួមមានសុវត្ថិភាពព័ត៌មានផ្ទាល់ខ្លួន គណនី កម្រងព័ត៌មានផ្ទាល់ខ្លួន និងអង្គភាព Meta ដទៃទៀតរបស់ពួកគេ ដែលពួកគេអាចគ្រប់គ្រង ក៏ដូចជាផលិតផលនិងសេវារបស់យើង បើនិយាយបែបទូលំទូលាយជាងនេះ។ ការប៉ុនប៉ងប្រមូលព័ត៌មានផ្ទាល់ខ្លួនរសើប ឬចូលរួមក្នុងការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត តាមរយៈវិធីសាស្ត្របោកបញ្ឆោត ឬបំពាន គឺមានហានិភ័យចំពោះបរិយាកាសប្រកបដោយភាពពិតប្រាកដ បើកចំហ និងសុវត្ថិភាពដែលយើងចង់ជំរុញ។
យើងមិនអនុញ្ញាត៖
ការប៉ុនប៉ងលុកលុយ ឬចូលប្រើគណនីតាមរយៈមធ្យោបាយដែលគ្មានការអនុញ្ញាត រួមទាំង៖
ការចូលប្រើប្រាស់គណនី កម្រងព័ត៌មាន ឬអង្គភាពផ្សេងទៀតរបស់ Meta ក្រៅពីទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកតាមរយៈវិធីសាស្ត្របោកបញ្ឆោត ឬដោយគ្មានការអនុញ្ញាតច្បាស់លាស់ពីគណនី កម្រងព័ត៌មាន ឬម្ចាស់អង្គភាពនោះ។
ការយកបាន ការទទួលបាន ឬការស្នើសុំព័ត៌មានអំពីការចូលគណនីរបស់អ្នកប្រើប្រាស់ផ្សេងទៀត ព័ត៌មានផ្ទាល់ខ្លួន ឬព័ត៌មានអ្នកប្រើប្រាស់ដ៏រសើបផ្សេងទៀតក្នុងគោលបំណងចូលប្រើដោយគ្មានការអនុញ្ញាត រួមទាំងតាមរយៈយុទ្ធសាស្ត្រខាងក្រោម៖
ការដាក់នុយបញ្ឆោត ដែលឱ្យនិយមន័យថាជាការអនុវត្តក្នុងការបង្កើតទំនាក់ទំនង ឬវេបសាយដែលត្រូវបានរចនាឡើងដើម្បីមើលទៅដូចជាទំនាក់ទំនង ឬវេបសាយដែលគួរឱ្យទុកចិត្ត ឬល្បីឈ្មោះជាងនេះ ក្នុងគោលបំណងក្លែងបន្លំដើម្បីទទួលបានព័ត៌មានរសើបរបស់អ្នកប្រើប្រាស់។
វិស្វកម្មសង្គម ដូចជាការប៉ុនប៉ងម្តងហើយម្តងទៀត ឬជាប់លាប់ក្នុងការប្រមូល ឬទទួលបានចម្លើយចំពោះគណនីទូទៅ ឬសំណួរសង្គ្រោះពាក្យសម្ងាត់។
ម៉ាល់វែរ ក្រេវែរ ស្ព៉ាយវែរ ឬកូដព្យាបាទផ្សេងទៀត ដូចដែលបានបរិយាយខាងក្រោម។
ការប៉ុនប៉ងចែករំលែក បង្កើត បង្ហោះ ឬចែកចាយកូដព្យាបាទ ឬគ្រោះថ្នាក់ រួមទាំង៖
ការលើកទឹកចិត្ត ឬបោកប្រាស់អ្នកប្រើប្រាស់ឱ្យទាញយកឬដំណើរការឯកសារ កម្មវិធី ឬកម្មវិធីដែលនឹងធ្វើឱ្យអន្តរាយដល់សុវត្ថិភាពអនឡាញរបស់អ្នកប្រើប្រាស់ ឬសុវត្ថិភាពទិន្នន័យ រួមមានជាអាទិ៍៖
ម៉ាល់វែរ ដែលឱ្យនិយមន័យថាជាកូដ ឬសូហ្វវែរដែលត្រូវបានរចនាឡើងដើម្បីបង្កគ្រោះថ្នាក់ ឬទទួលបានសិទ្ធិចូលប្រើប្រព័ន្ធដោយគ្មានការអនុញ្ញាត។ ចំណុចនេះរាប់បញ្ចូលទាំងកម្មវិធីដែលត្រូវបានរចនាឡើងដើម្បីបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធកុំព្យូទ័រ ក៏ដូចជាសូហ្វែរដែលត្រូវបានរចនាឡើងដើម្បីស្រង់យកប្រាក់ពីជនរងគ្រោះដូចជារ៉េនសាំវែរ ជាដើម។
ស្ព៉ាយវែរ ដែលកំណត់ថាជាកូដ ឬសូហ្វវែរដែលប្រមូលទិន្នន័យអំពីអ្នកប្រើប្រាស់ ហើយផ្ញើវាទៅភាគីទីបីដោយគ្មានការយល់ព្រមពីអ្នកប្រើប្រាស់ ឬដែលប្រើប្រាស់ទិន្នន័យក្នុងគោលបំណងខុសច្បាប់ (ឧទាហរណ៍ ការធ្វើទារុណកម្មផ្លូវភេទ ការគំរាមហែកកេរ្តិ៍ ការចូលប្រើប្រាស់ប្រព័ន្ធដោយខុសច្បាប់)។
ក្រេវែរ ដែលកំណត់ថាជាកូដ ឬសូហ្វវែរដែលរារាំងពីការប្រើប្រាស់ហាដវែរ ឬសូហ្វវែរ និងប្រហែលជាពិបាកក្នុងការដកចេញពីប្រព័ន្ធកុំព្យូទ័រ ឬបណ្តាញ។
ការបង្កើត ការចែករំលែក ឬការបង្ហោះសូហ្វវែរព្យាបាទ រួមទាំងកម្មវិធីបន្ថែមនៃកម្មវិធីរុករក និងកម្មវិធីសម្រាប់ឧបករណ៍ចល័ត នៅលើឬក្រៅថ្នាលដែលធ្វើឱ្យអ្នកប្រើប្រាស់ ឬផលិតផលនិងសេវារបស់ក្រុមហ៊ុនប្រឈមនឹងហានិភ័យ។
ការគំរាមកំហែង ការចូលរួម ឬបើកការលួចចូល រួមទាំងតាមរយៈការចែករំលែក ឬការផ្សាយពាណិជ្ជកម្មអំពីសូហ្វវែរ វគ្គសិក្សា ឬផលិតផលដែលអាចឱ្យមនុស្សជៀសផុតពីប្រព័ន្ធសុវត្ថិភាព រួមទាំងសូហ្វវែរដែលជំរុញឱ្យមានការលួចចូលសូហ្វវែរ ឬព័ត៌មានផ្ទៀងផ្ទាត់
ការផ្តល់ហេដ្ឋារចនាសម្ព័ន្ធអនឡាញ រួមមាន សេវាបង្ហោះវិប ម៉ាស៊ីនមេប្រព័ន្ធឈ្មោះដែន និងបណ្ដាញផ្សាយពាណិជ្ជកម្មដែលអាចបើកតំណបំពានបាន ដែលភាគច្រើននៃតំណនៅលើសេវាកម្មរបស់យើងទាំងនោះ បំពានលើផ្នែកស្ដីពីសុវត្ថិភាពលើបណ្ដាញអ៊ីនធឺណិត ឬសារឥតបានការនៃស្តង់ដារសហគមន៍។