ការបញ្ចុះបញ្ចូលសុំរួមភេទសម្រាប់​​មនុស្ស​ពេញវ័យ និង​ភាសាបង្ហាញពីផ្លូវភេទច្បាស់ពេក

ព័ត៌មានលម្អិតអំពីគោលការណ៍

ផ្លាស់ប្ដូរកំណត់ហេតុ
ហេតុផលគោលការណ៍នេះ
ដូចដែលបានកត់សម្គាល់នៅក្នុងគោលការណ៍ស្ដីពីការកេងប្រវ័ញ្ចផ្លូវភេទលើមនុស្សពេញវ័យ អ្នកប្រើប្រាស់ប្រើសេវាកម្មរបស់យើង ដើម្បីពិភាក្សា និងទាញចំណាប់អារម្មណ៍ទៅលើអំពើហិង្សា និងការកេងប្រវ័ញ្ចផ្លូវភេទ។ យើងទទួលស្គាល់ពីសារៈសំខាន់នៃកិច្ចពិភាក្សា និងចង់អនុញ្ញាតឱ្យមានសកម្មភាពនេះ។ យើងក៏អនុញ្ញាតឱ្យមានកិច្ចពិភាក្សាអំពីការតស៊ូមតិអំពីសិទ្ធិកម្មកររកស៊ីផ្លូវភេទ និងបទប្បញ្ញត្តិការងារផ្លូវភេទផងដែរ។ ប៉ុន្តែយើងនឹងធ្វើការដាក់កម្រិត នៅពេលមាតិកាជួយសម្របសម្រួលឱ្យមានការជួបគ្នាលក្ខណៈផ្លូវភេទ ឬសេវាកម្មជួញដូរផ្លូវភេទរវាងមនុស្សពេញវ័យ ឬនៅពេលដែលមាតិកាស្នើសុំ ឬផ្ដល់ជូនមាតិកាអាសអាភាសឬផ្លូវភេទ។ យើងធ្វើដូចនេះ ដើម្បីបញ្ចៀសការសម្របសម្រួលប្រតិបត្តិការនានា ដែលអាចពាក់ព័ន្ធនឹងការជួញដូរ ការបង្ខិតបង្ខំ និងសកម្មភាពផ្លូវភេទដែលមិនមានការយល់ព្រម។
ក្រុមហ៊ុនក៏រឹតត្បិតលើភាសាដែលបង្ហាញរូបអាសអាភាស ដែលអាចនាំទៅរកការបញ្ចុះបញ្ចូលដើម្បីរួមភេទផងដែរ ពីព្រោះអ្នកទទួលមួយចំនួននៅក្នុងសហគមន៍សកលរបស់យើងអាចងាយនឹងរងផលប៉ះពាល់ពីមាតិកាប្រភេទនេះ ហើយអាចរារាំងដល់សមត្ថភាពរបស់អ្នកប្រើប្រាស់ក្នុងការភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិរបស់ពួកគេ និងសហគមន៍ទាំងមូល។
យើងមិនអនុញ្ញាត៖
មាតិកាដែលផ្តល់ជូន ស្នើសុំ ឬផ្តល់វិធីទំនាក់ទំនងសម្រាប់ពេស្យាចារ ដែលត្រូវបានកំណត់និយមន័យថាជាការស្នើសុំ ឬការផ្តល់ជូនខ្លួនឯងសម្រាប់ការជួបគ្នាលក្ខណៈផ្លូវភេទដើម្បីដោះដូរនឹងប្រាក់ ឬអ្វីៗដែលមានតម្លៃដោយ៖
  • ការផ្តល់ជូន ឬការស្នើសុំការជួបគ្នាលក្ខណៈផ្លូវភេទ (ឧទាហរណ៍ សេវាកម្មកំដរភ្ញៀវ ការម៉ាស្សាលក្ខណៈផ្លូវភេទ/បែបស្រើបស្រាល ការជជែក/ការសន្ទនារឿងរួមភេទ សេវាផ្លូវភេទដោយប៉ះរាងកាយឬវត្ថុ/ការគ្របសង្កត់)
  • ការប្រើពាក្យគ្រាមភាសាសម្រាប់ពេស្យាចាររួមជាមួយនឹងការសួរឬការផ្តល់ជូនលទ្ធភាពអាចរកបាន តម្លៃ ឬសញ្ញាណាមួយនៃប្រតិបត្តិការប្រាក់ ឬអ្វីមួយដែលមានតម្លៃ ទីតាំង ឬព័ត៌មានទំនាក់ទំនង
  • ការ​ចូលរួម​ក្នុង​ការបញ្ចុះបញ្ចូលសុំរួមភេទ​រួម​បញ្ចូល​ជាមួយ​នឹង​តម្លៃ ឬ​សញ្ញា​ណាមួយនៃ​ប្រតិបត្តិការ​​ប្រាក់ ឬ​អ្វី​មួយដែល​មាន​តម្លៃ
  • ការបង្ហាញ ឬការលើកឡើងអំពីការជួបគ្នាលក្ខណៈផ្លូវភេទ ឬដៃគូជាមួយនឹងតម្លៃ ឬសញ្ញាណាមួយនៃប្រតិបត្តិការរូបិយវត្ថុ ឬអ្វីមួយដែលស្រដៀងគ្នា។
  • ការជ្រើសរើសមនុស្ស ឬការផ្តល់ជូនមនុស្សដទៃទៀតឱ្យបម្រើការងារជួញដូរផ្លូវភេទរបស់ភាគីទីបីត្រូវបានរាប់បញ្ចូលក្នុងគោការណ៍ស្ដីពីការកេងប្រវ័ញ្ចមនុស្ស។
មាតិកា​ដែលពាក់ព័ន្ធនឹងការបញ្ចុះបញ្ចូលសុំរួមភេទ​ដោយ ការ​ផ្តល់​ជូន ការ​សួររក ឬការ​ផ្តល់​នូវ​វិធីទាក់​ទង​សម្រាប់​ការ​ជួប​គ្នាលក្ខណៈផ្លូវ​ភេទ​ដូច​ជា៖
  • ការរួមភេទ ឬការរំញោចអារម្មណ៍
  • ការរួមភេទតាមមាត់
  • ចំណង់ផ្លូវភេទដោយប៉ះរាងកាយឬវត្ថុ
  • ការជជែកឬការសន្ទនាអំពីការរួមភេទ
  • ការម៉ាស្សាលក្ខណៈផ្លូវភេទ ឬស្រើបស្រាល
  • ការរាំបែបស្រើបស្រាល ឬដោះសម្លៀកបំពាក់ចេញ
  • ការចែករំលែករូបភាពអាក្រាតកាយ (ដូចជារូបអាក្រាត វីដេអូសិច)
មាតិកាដែលស្នើសុំ ផ្តល់ជូន ឬផ្តល់វិធីទាក់ទងដើម្បីទទួលបានសម្ភារៈអាសអាភាស ឬមានឈ្មោះអ្នកប្រើប្រាស់ ឬតំណទៅកាន់វេបសាយអាសអាភាស។
ភាសាបង្ហាញពីផ្លូវភេទច្បាស់ ដែលប្រើព័ត៌មានលម្អិតស្តែង និងច្បាស់ៗទាក់ទងនឹង៖
  • ប្រដាប់ភេទ
  • សភាពរំជើបរំជួលអារម្មណ៍ផ្លូវភេទ (ឧ. ភាពសើមឬការឡើងរឹងប្រដាប់ភេទ)
  • ការជួបគ្នាលក្ខណៈផ្លូវភេទ
  • ការរៀបរាប់ខាងលើមិនរួមបញ្ចូលមាតិកាដែល​បាន​ចែក​រំលែក​ក្នុង​បរិបទ​បែប​កំប្លែង តិះទៀន ឬ​ជា​ការ​ជេរ​ប្រមាថ​ផ្លូវ​ភេទ
យើងអនុញ្ញាតមាតិកាដែលត្រូវបានគ្របដណ្តប់ដោយគោលការណ៍នេះ នៅពេលបង្ហោះក្នុងបរិបទថ្កោលទោស ផ្ដល់ការអប់រំ បង្កើនការយល់ដឹង ឬរាយការណ៍ព័ត៌មាន។ យើងក៏មិនហាមឃាត់ការពិភាក្សាអំពីការអនុវត្តសកម្មភាពផ្លូវភេទក្រោមគោលការណ៍នេះដែរ។ ប៉ុន្តែករណីទាំងនេះអាចត្រូវបានរឹតត្បិតចំពោះមនុស្សពេញវ័យដែលមានអាយុលើសពី 18 ឆ្នាំតាមគោលការណ៍សុខភាព និងសុខុមាលភាព ដើម្បីសម្រួលដល់បទពិសោធប្រើប្រាស់ដែលសមស្របតាមអាយុសម្រាប់អនីតិជន។
សម្រាប់មាតិកាខាងក្រោម យើងដាក់កំហិតលើលទ្ធភាពមើលមាតិកានេះចំពោះមនុស្សពេញវ័យដែលមានអាយុចាប់ពី 18 ឆ្នាំឡើងទៅ៖
  • មាតិកាដែលពិភាក្សាអំពីការអនុវត្ត ឬបទពិសោធផ្លូវភេទ
  • មាតិកាដែលមានឈ្មោះអ្នកប្រើប្រាស់ តំណទៅកាន់ ឬឡូហ្គោវេបសាយការជាវសម្រាប់មនុស្សពេញវ័យ
  • ភាសាបង្ហាញពីផ្លូវភេទច្បាស់ពេក​ក្នុង​បរិបទ​បែប​កំប្លែង ឬតិះទៀន រួម​ទាំង​ពាក្យ​ប្រៀបធៀប​ផ្លូវ​ភេទ
  • ភាសា​ដែលនាំឱ្យមានអារម្មណ៍​ផ្លូវ​ភេទ​ដែល​សំដៅ​លើ​ការ​ជួបគ្នាលក្ខណៈ​ផ្លូវ​ភេទ
សម្រាប់ស្តង់ដារសហគមន៍ខាងក្រោមនេះ យើងតម្រូវឱ្យមានព័ត៌មាននិង/ឬបរិបទបន្ថែម ដើម្បីអនុវត្ត៖
  • ក្នុងករណីខ្លះ យើងនឹងអនុញ្ញាតនូវមាតិកាដែលអាចបំពានស្តង់ដារសហគមន៍ នៅពេលត្រូវបានកំណត់ថា មាតិកានោះមានលក្ខណៈបែបកំប្លែង។ មាតិកានឹងត្រូវបានអនុញ្ញាត តែប្រសិនបើធាតុដែលបំពាននៃមាតិកានោះមានលក្ខណៈបែបកំប្លែង ឬកើតចេញពីអ្វីមួយឬនរណាម្នាក់ផ្សេងទៀត ដើម្បីចំអកឬរិះគន់ពួកគេ។
បទ​ពិសោធអ្នកប្រើប្រាស់
សូមមើលឧទាហរណ៍មួយចំនួនអំពីលក្ខណៈនៃការអនុវត្តច្បាប់សម្រាប់អ្នកប្រើប្រាស់នៅលើ Facebook ដូចជា៖ អ្វីដែលមើលទៅដូចជារាយការណ៍អំពីអ្វីដែលអ្នកមិនគួរមាននៅលើ Facebook ដើម្បីប្រាប់ថាអ្នកបានរំលោភលើស្តង់ដារសហគមន៍របស់យើង ហើយមើលអេក្រង់ព្រមានលើមាតិកាជាក់លាក់មួយចំនួន។
កំណត់ចំណាំ៖ ក្រុមហ៊ុនតែងតែកែលម្អ ដូច្នេះអ្វីដែលអ្នកឃើញនៅទីនេះអាចហួសសម័យបន្តិចបើប្រៀបធៀបទៅនឹងអ្វីដែលក្រុមហ៊ុនកំពុងប្រើនាពេលបច្ចុប្បន្ន។
បទ​ពិសោធអ្នកប្រើប្រាស់
ការរាយការណ៍
បទ​ពិសោធអ្នកប្រើប្រាស់
ទំនាក់ទំនងក្រោយការរាយការណ៍
បទ​ពិសោធអ្នកប្រើប្រាស់
បទពិសោធដកចេញ
បទ​ពិសោធអ្នកប្រើប្រាស់
អេក្រង់ព្រមាន
ការអនុវត្តច្បាប់
ក្រុមហ៊ុនមានគោលការណ៍ដូចគ្នានៅជុំវិញពិភពលោកសម្រាប់អ្នកគ្រប់គ្នានៅលើ Facebook។
ក្រុមត្រួតពិនិត្យ
ក្រុមការងារសកលរបស់យើងដែលមានអ្នកត្រួតពិនិត្យជាង ១៥.០០០ នាក់ធ្វើការជារៀងរាល់ថ្ងៃ ដើម្បីរក្សាអ្នកប្រើប្រាស់នៅលើ Facebook ឱ្យមានសុវត្ថិភាព។
ការចូលរួមរបស់ភាគីពាក់ព័ន្ធ
ក្រៅពីអ្នកជំនាញ អ្នកសិក្សា អង្គការមិនរកប្រាក់ចំណេញនិងអ្នកបង្កើតគោលការណ៍ជួយជូនដំណឹងអំពីស្ដង់ដារសហគមន៍ Facebook។
ស្វែងរកជំនួយពាក់ព័ន្ធនឹងការបញ្ចុះបញ្ចូលសុំរួមភេទសម្រាប់​​មនុស្ស​ពេញវ័យ និង​ភាសាបង្ហាញពីផ្លូវភេទច្បាស់ពេក
ស្វែងយល់ពីអ្វីដែលអ្នកអាចធ្វើបាន ប្រសិនបើអ្នកឃើញអ្វីមួយនៅលើ Facebook ដែលប្រឆាំងនឹងស្តង់ដារសហគមន៍របស់ក្រុមហ៊ុន។
ចូលមើលមជ្ឈមណ្ឌលជំនួយរបស់ក្រុមហ៊ុន