អង្គភាព និងបុគ្គល​ដែលគ្រោះថ្នាក់

ព័ត៌មានលម្អិតអំពីគោលការណ៍

ផ្លាស់ប្ដូរកំណត់ហេតុ
ហេតុផលគោលការណ៍នេះ
ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីការពារនិងរារាំងដល់ការបង្កគ្រោះថ្នាក់ក្នុងពិភពជាក់ស្ដែង យើងមិនអនុញ្ញាតឱ្យអង្គភាព ឬបុគ្គលដែលប្រកាសគាំទ្របេសកកម្មហិង្សា ឬពាក់ព័ន្ធក្នុងអំពើហិង្សា ឱ្យមានវត្តមាននៅលើថ្នាលរបស់យើងឡើយ។ ក្រុមហ៊ុនវាយតម្លៃអង្គភាពទាំងនេះដោយផ្អែកលើឥរិយាបថរបស់ពួកគេ ទាំងអនឡាញនិងអហ្វឡាញ ដែលសំខាន់បំផុតគឺទំនាក់ទំនងរបស់ពួកគេចំពោះអំពើហិង្សា។ ក្រោមគោលការណ៍នេះ យើងកំណត់បុគ្គល អង្គភាព និងបណ្តាញប្រជាជន។ ការកំណត់ទាំងនេះត្រូវបានបែងចែកជាពីរកម្រិត ដែលបង្ហាញពីកម្រិតនៃការអនុវត្តច្បាប់នៃមាតិកា ដោយកម្រិត ១ ជាលទ្ធផលនៃការអនុវត្តច្បាប់ដ៏ទូលំទូលាយបំផុត ព្រោះក្រុមហ៊ុនជឿជាក់ថា អង្គភាពទាំងនេះមានទំនាក់ទំនងផ្ទាល់បំផុតទៅនឹងការ​បង្កគ្រោះថ្នាក់អហ្វឡាញ។
កម្រិត ១ ផ្តោតលើអង្គភាពដែលពាក់ព័ន្ធក្នុងការ​បង្កគ្រោះថ្នាក់អហ្វឡាញ រួមទាំងការរៀបចំ ឬការតស៊ូមតិទៅនឹងអំពើហិង្សាប្រឆាំងនឹងជនស៊ីវិល ការធ្វើឱ្យមនុស្សអមនុស្សធម៌ ឬការតស៊ូមតិម្តងហើយម្តងទៀតដើម្បីបង្កអន្តរាយដល់មនុស្ស ដោយផ្អែកលើចរិក​លក្ខណៈ​ដែលបានការពារ​ ឬពាក់ព័ន្ធក្នុងប្រតិបត្តិការឧក្រិដ្ឋកម្មជាប្រព័ន្ធ។ កម្រិត ១ រួមមានស្ថាប័នដែលបង្កការស្អប់ខ្ពើម ស្ថាប័នឧក្រិដ្ឋកម្ម រួមទាំងអ្នកដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកកំណត់ថាជាស្តេចជួញដូរគ្រឿងញៀនដែលកំណត់ជាពិសេស (SDNTK) និងស្ថាប័នភេរវករ រួមទាំងអង្គភាពនិងបុគ្គលដែលកំណត់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកថាជាស្ថាប័នភេរវករបរទេស (FTO) ឬភេរវករពិភពលោកដែលបានកំណត់ជាពិសេស (SDGT)។ យើងដកចេញនូវការលើកតម្កើង ការគាំទ្រ និងការតំណាងឱ្យអង្គភាពកម្រិត ១ ក៏ដូចជាថ្នាក់ដឹកនាំ ស្ថាបនិក ឬសមាជិកដែលលេចធ្លោរបស់ពួកគេ ក៏ដូចជាឯកសារយោងដែលមិនច្បាស់លាស់ចំពោះពួកគេផងដែរ។
លើសពីនេះ យើងមិនអនុញ្ញាតឱ្យមានមាតិកាដែលលើកតម្កើង គាំទ្រ ឬតំណាងឱ្យព្រឹត្តិការណ៍នានាដែល Meta កំណត់ថាជាព្រឹត្តិការណ៍ហិង្សាដែលបំពាន - រួមទាំងការវាយប្រហារដោយភេរវករ ព្រឹត្តិការណ៍បែបស្អប់ខ្ពើម អំពើហិង្សាដែលមានជនរងគ្រោះច្រើននាក់ ឬអំពើហិង្សាលើជនរងគ្រោះច្រើននាក់ដែលមានការប៉ុនប៉ង ការសម្លាប់់មនុស្សជាបន្តបន្ទាប់ ឬឧក្រិដ្ឋកម្មបែបស្អប់ខ្ពើម។ យើងក៏មិនអនុញ្ញាតឱ្យមាន (១) ការលើកតម្កើង ការគាំទ្រ ឬតំណាងឱ្យជនល្មើសនៃការវាយប្រហារបែបនេះដែរ (២) មាតិកាដែលបង្កើតដោយជនល្មើសទាក់ទងនឹងការវាយប្រហារបែបនេះ ឬ (៣) រូបភាពភាគីទីបីដែលពណ៌នាពីខណៈពេលនៃការវាយប្រហារបែបនេះទៅលើជនរងគ្រោះដែលអាចមើលឃើញ។ យើងក៏ដកចេញនូវមាតិកាដែលលើកតម្កើង ការគាំទ្រ ឬតំណាងឱ្យមនោគមវិជ្ជាដែលលើកកម្ពស់ការស្អប់ខ្ពើម ដូចជាការប្រកាន់ពូជសាសន៍ និងបរមានុភាពជនស្បែកស។ យើងក៏ដកចេញនូវឯកសារយោងដែលមិនច្បាស់លាស់ចំពោះមនោគម ឬព្រិត្តិការណ៍ដែលបានកំណត់ទាំងនេះដែរ។
កម្រិត ២ រួមបញ្ចូលតួអង្គដែលមិនចំណុះរដ្ឋណាមួយដែលមានអំពើហិង្សា ដែលពាក់ព័ន្ធក្នុងអំពើហិង្សាប្រឆាំងនឹងតួអង្គរដ្ឋ ឬយោធា ប៉ុន្តែមិនមានបំណងផ្ដោតលើជនស៊ីវិលទេ។ សកម្មភាពនេះក៏រួមបញ្ចូលនូវអង្គភាពដែលបង្កឱ្យមានអំពើហិង្សា ដែលពាក់ព័ន្ធក្នុងការរៀបចំ ឬគាំទ្រអំពើហិង្សានាពេលអនាគត ប៉ុន្តែមិនចាំបាច់ពាក់ព័ន្ធក្នុងអំពើហិង្សាបច្ចុប្បន្ននេះទេ។ អង្គភាពទាំងនេះក៏ជាអង្គភាពដែលអាចពាក់ព័ន្ធក្នុងការបំពានគោលការណ៍ពាក្យសម្ដីស្អប់ខ្ពើមរបស់យើងម្ដងហើយម្ដងទៀត ឬអង្គភាព និងបុគ្គលគ្រោះថ្នាក់នៅលើ ឬក្រៅថ្នាល។ យើងដកចេញនូវការលើកតម្កើង ជំនួយជាសម្ភារៈ និងការតំណាងឱ្យអង្គភាពទាំងនេះ ក៏ដូចជាថ្នាក់ដឹកនាំ ស្ថាបនិក ឬសមាជិកដែលលេចធ្លោរបស់ពួកគេ។
យើងទទួលស្គាល់ថា អ្នកប្រើប្រាស់អាចចែករំលែកមាតិកាដែលរួមបញ្ចូលទាំងឯកសារយោងទៅអង្គភាពគ្រោះថ្នាក់ដែលបានកំណត់ និងបុគ្គលនានានៅក្នុងបរិបទអំពីការពិភាក្សានយោបាយ និងសង្គម។ ការពិភាក្សានេះរួមបញ្ចូលមាតិកាដែលរាយការណ៍លើការពិភាក្សាដោយអព្យាក្រឹត ឬការថ្កោលទោសអង្គភាព និងបុគ្គលនានា ឬសកម្មភាពគ្រោះថ្នាក់របស់ពួកគេ។
ការរាយការណ៍ព័ត៌មាន រួមមានព័ត៌មានដែលត្រូវបានចែករំលែកដើម្បីបង្កើនការយល់ដឹងអំពីព្រឹត្តិការណ៍ក្នុងស្រុក និងពិភពលោក ដែលអង្គភាព និងបុគ្គលគ្រោះថ្នាក់ដែលបានកំណត់ចូលរួម។
  • ឧ. “ព័ត៌មានថ្មីៗ៖ Al-Shabab បាន​អះអាង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នៅ​ប្រទេស​សូម៉ាលី”
  • ឧ. “កាលវិភាគ និងការវិភាគពីអ្នកជំនាញ៖ តើ​ការ​បាញ់​ប្រហារ​នៅ​ផ្សារ​ទំនើប Buffalo បាន​លាតត្រដាង​យ៉ាង​ណា ហើយ​ជន​ល្មើស​និយាយ​អ្វី​ខ្លះនៅ​តុលាការ”
ការពិភាក្សាអព្យាក្រឹត រួមមានការលើកឡើងអំពីព័ត៌មានពិត ការអត្ថាធិប្បាយ សំណួរ និងព័ត៌មានផ្សេងទៀតដែលមិនបង្ហាញពីការវិនិច្ឆ័យជាវិជ្ជមានជុំវិញអង្គភាព ឬបុគ្គលដែលមានគ្រោះថ្នាក់ និងឥរិយាបថរបស់ពួកគេ។
  • ឧ. “អាល់កៃដាតំណាងឱ្យការគំរាមកំហែងតិចជាង ISIS ដោយសារកង្វះភាពជាអ្នកដឹកនាំនិងហិរញ្ញវត្ថុ”
  • ឧ. “Anders Breivik គឺជាឧទាហរណ៍មួយនៃរបៀបដែលដំណើរការរ៉ាឌីកាល់សេរីអាចស្មុគស្មាញ”
ការថ្កោលទោស រួមមានការមិនយល់ព្រម ការស្អប់ខ្ពើម ការបដិសេធ ការរិះគន់ ការចំអក និងការបញ្ចេញមតិអវិជ្ជមានផ្សេងទៀតអំពីអង្គភាព ឬបុគ្គលដែលមានគ្រោះថ្នាក់ និងអាកប្បកិរិយារបស់ពួកគេ។
  • ឧ. “ខ្ញុំមានអារម្មណ៍ខ្ពើមនឹងឧក្រិដ្ឋកម្មរបស់ Salvador Ramos។ ពាក្យ​របស់​ចៅក្រម​បាន​បន្លឺ​ឡើង​ចំពោះ​ខ្ញុំ​ខ្លាំង​ណាស់។ គាត់មិនគួរទទួលបានការអាណិតអាសូរពីតុលាការទេ”
  • ឧ. “ឧក្រិដ្ឋកម្មរបស់ហ៊ីត្លែរ មិនអាចបំភ្លេចបានឡើយ។ ទាំងនេះគឺជាពេលវេលាដ៏ងងឹតបំផុតខ្លះក្នុងប្រវត្តិសាស្រ្ត”
គោលការណ៍របស់ក្រុមហ៊ុនត្រូវបានរៀបចំ ដើម្បីទុកចន្លោះសម្រាប់ប្រភេទនៃការពិភាក្សាទាំងនេះ ហើយក្នុងពេលដំណាលគ្នាដាក់កំហិតលើហានិភ័យនៃការ​បង្កគ្រោះថ្នាក់អហ្វឡាញដែលអាចកើតមាន។ ដូច្នេះហើយ ក្រុមហ៊ុនតម្រូវឱ្យអ្នកប្រើប្រាស់បញ្ជាក់យ៉ាងច្បាស់អំពីចេតនារបស់ពួកគេ នៅពេលបង្កើត ឬចែករំលែកមាតិកាបែបនេះ។ ប្រសិនបើចេតនារបស់អ្នកប្រើប្រាស់មានភាពស្រពិចស្រពិល ឬមិនច្បាស់លាស់ ក្រុមហ៊ុននឹងលុបមាតិកាចេញ។
ស្របតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ គោលការណ៍របស់យើងអនុញ្ញាតឱ្យមានការពិភាក្សាអំពីសិទ្ធិមនុស្សរបស់បុគ្គលដែលបានកំណត់ ឬសមាជិកនៃអង្គភាពបង្កគ្រោះថ្នាក់ដែលបានកំណត់ ប្រសិនបើមាតិកានោះមិនរួមបញ្ចូលការលើកតម្កើង ការគាំទ្រ ឬការតំណាងនៃអង្គភាពដែលបានកំណត់ ឬការបំពានលើគោលការណ៍ផ្សេងទៀត ដូចជាការញុះញង់ឱ្យប្រព្រឹត្តិអំពើហិង្សាជាដើម។
សូមមើលគោលការណ៍សិទ្ធិមនុស្សសាជីវកម្មរបស់ក្រុមហ៊ុន ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះសិទ្ធិមនុស្សដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។
យើងដកចេញនូវ៖
យើងដកការលើកតម្កើង ជំនួយ និងតំណាងអង្គភាព និងបុគ្គលគ្រោះថ្នាក់នានា។ គោលគំនិតទាំងនេះអនុវត្តចំពោះស្ថាប័នខ្លួនឯង សកម្មភាព និងសមាជិករបស់ពួកគេ។ គោលគំនិតទាំងនេះមិនផ្តល់ការតស៊ូមតិដោយសន្តិវិធីចំពោះលទ្ធផលនយោបាយពិសេសនោះទេ។
ការលើកតម្កើង ដែលកំណត់ដូចខាងក្រោម៖
  • ការធ្វើឱ្យស្របច្បាប់ ឬការការពារអំពើហិង្សា ឬសកម្មភាពដែលស្អប់ខ្ពើមនៃអង្គភាពដែលបានកំណត់ដោយការអះអាងថាសកម្មភាពទាំងនោះមានហេតុផលសីលធម៌ នយោបាយ សមហេតុផល ឬហេតុផលផ្សេងទៀតដែលធ្វើឱ្យសកម្មភាពទាំងនោះទទួលយកបាន ឬសមហតុសមផល។
    • ឧ. “Hitler មិនបានធ្វើអ្វីខុសទេ”។
  • ការកំណត់លក្ខណៈ ឬការអបអរអំពើហិង្សា ឬការស្អប់ខ្ពើមអង្គភាពដែលបានកំណត់ថាជាសមិទ្ធិផល ឬការសម្រេចបាន
    • ឧ. “Hizbul Mujahideen ឈ្នះសង្គ្រាមដើម្បីសេរីភាព និងឯករាជ្យភាពនៅ Kashmir”
  • សេចក្តីថ្លែងការចង់បានសមាជិកភាព ឬសេចក្តីថ្លែងការណ៍ដែលអ្នកចង់ក្លាយជាអង្គភាពដែលបានកំណត់ ឬជាជនល្មើសនៃព្រឹត្តិការណ៍ហិង្សាដែលបំពាន។
    • ឧ. “ខ្ញុំប្រាថ្នាថាខ្ញុំអាចចូលរួម ISIS និងជាផ្នែកមួយនៃ Khilafah”
យើងដកចេញនូវការលើកតម្កើងអង្គភាពកម្រិត ១ និងកម្រិត ២ និងព្រឹត្តិការណ៍ដែលបានកំណត់ផងដែរ។
ចំពោះកម្រិត ១​ និងព្រិត្តិការណ៍ដែលបានកំណត់ យើងក៏អាចដកចេញនូវឯកសារយោងដែលគ្មានបរិបទ ឬមិនច្បាស់លាស់ ប្រសិនបើបំណងរបស់អ្នកប្រើប្រាស់មិនត្រូវបានបញ្ជាក់ឱ្យច្បាស់លាស់នោះទេ។ ការដកចេញនេះរូមបញ្ចូលការលេងសើចមិនច្បាស់លាស់ គ្មានចំណងជើង ឬឯកសារយោងវិជ្ជមានដែលមិនលើកតម្កើងនូវការស្អប់ខ្ពើម ឬអំពើហិង្សារបស់អង្គភាពដែលបានកំណត់។
ជំនួយ ដែលកំណត់ដូចខាងក្រោម៖
  • ជំនួយជាសម្ភារៈ
    • សកម្មភាពណាមួយដែលធ្វើឱ្យប្រសើរឡើងនូវស្ថានភាពហិរញ្ញវត្ថុរបស់អង្គភាព​ដែលបានកំណត់ រួមទាំងការបញ្ជូនប្រាក់ទៅកាន់ ឬចេញពីអង្គភាពដែលបានកំណត់
      • ឧទាហរណ៍ “បរិច្ចាគទៅឱ្យ KKK!”
    • រាល់សកម្មភាពណាដែលផ្តល់ជំនួយសម្ភារៈដល់អង្គភាពឬព្រឹត្តិការណ៍ដែលបានកំណត់
      • ឧទាហរណ៍ “ប្រសិនបើអ្នកចង់ផ្ញើកញ្ចប់ថែទាំទៅឱ្យ Sinaloa Cartel សូមប្រើអាសយដ្ឋាននេះ៖”
    • ការជ្រើសរើសបុគ្គលិកជំនួសឱ្យអង្គភាពឬព្រឹត្តិការណ៍ដែលបានកំណត់
      • ឧទាហរណ៍ “ប្រសិនបើអ្នកចង់ប្រយុទ្ធ ដើម្បី Caliphate សូមផ្ញើសារមកខ្ញុំផ្ទាល់”
  • ជំនួយផ្សេងៗ
    • ការបញ្ជូនព័ត៌មានឬធនធាននានា រួមទាំងទំនាក់ទំនងផ្លូវការ ជំនួសឱ្យអង្គភាពឬព្រឹត្តិការណ៍ដែលបានកំណត់
      • ឧទាហរណ៍ ការដកស្រង់ដោយផ្ទាល់នូវអង្គភាពដែលបានកំណត់ដោយគ្មានចំណងជើង ដែលផ្ដន្ទាទោស ការពិភាក្សាដោយអព្យាក្រឹត ឬជាផ្នែកនៃការរាយការណ៍ព័ត៌មាន។
    • ការអំពាវនាវឱ្យធ្វើសកម្មភាពជំនួសឱ្យអង្គភាពឬព្រឹត្តិការណ៍ដែលបានកំណត់
      • ឧ. “ទាក់ទងផ្នែក Atomwaffen – (XXX) XXX-XXXX”
ក្រុមហ៊ុនដកចេញនូវជំនួយនៃ កម្រិត ១ និងជំនួយជាសម្ភារៈនៃកម្រិត ២។
ការតំណាង ដែលកំណត់និយមន័យដូចខាងក្រោម៖
  • ការបញ្ជាក់ថា អ្នកគឺជាសមាជិកនៃអង្គភាពដែលបានកំណត់ ឬជាអង្គភាពដែលបានកំណត់
    • ឧទាហរណ៍ “ខ្ញុំជានាគធំរបស់ KKK។”
  • ការបង្កើតទំព័រ កម្រងព័ត៌មាន ព្រឹត្តិការណ៍ ក្រុម ឬអង្គភាព Facebook ផ្សេងទៀត ដែលជាកម្មសិទ្ធិរបស់អង្គភាពដែលបានកំណត់ ឬដំណើរការជំនួសឱ្យពួកគេ ឬត្រូវបានគេចាត់ទុកថាជាព្រឹត្តិការណ៍ដែលបានកំណត់។
    • ឧទាហរណ៍ ទំព័រដែលមានឈ្មោះថា “គណបក្សណាស៊ីអាមេរិក។”
យើងដកចេញនូវតំណាងនៃអង្គភាពដែលបានកំណត់កម្រិត ១ និងកម្រិត ២ និងព្រឹត្តិការណ៍ដែលបានកំណត់នានា។
ប្រភេទនិងកម្រិតនៃអង្គភាពដែលបង្កគ្រោះថ្នាក់
កម្រិត 2៖ ភេរវកម្ម ការបង្កឱ្យមានការស្អប់គ្នាដោយមានអង្គការចាត់តាំងនៅពីក្រោយ សកម្មភាពឧក្រិដ្ឋកម្មទ្រង់ទ្រាយធំ ការប៉ុនប៉ងប្រើអំពើហិង្សាលើជនរងគ្រោះច្រើននាក់ អំពើហិង្សាលើជនរងគ្រោះជាច្រើន ការសម្លាប់់មនុស្សជាបន្តបន្ទាប់ និងព្រឹត្តិការណ៍ហិង្សាដែលបំពាន
ក្រុមហ៊ុនមិនអនុញ្ញាតឱ្យបុគ្គល ឬអង្គភាពដែលពាក់ព័ន្ធនៅក្នុងឧក្រិដ្ឋកម្មដែលបានរៀបចំឡើង រួមទាំងអ្នកដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកកំណត់ថាជាស្តេចជួញដូរគ្រឿងញៀនដែលកំណត់ជាពិសេស (SDNTK) គួរឱ្យស្អប់ខ្ពើម ឬភេរវកម្ម រួមទាំងអង្គភាពដែលកំណត់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកថាជាស្ថាប័នភេរវករបរទេស (FTO) ឬភេរវករពិភពលោកដែលបានកំណត់ជាពិសេស (SDGT) ដើម្បីមានវត្តមាននៅលើថ្នាលនេះ។ យើងក៏មិនអនុញ្ញាតឱ្យមនុស្សផ្សេងទៀតតំណាងឱ្យអង្គភាពទាំងនេះដែរ។ យើងមិនអនុញ្ញាតឱ្យមេដឹកនាំឬសមាជិកលេចធ្លោនៃអង្គភាពទាំងនេះមានវត្តមាននៅលើថ្នាលនេះ មិនឱ្យនិមិត្តសញ្ញាដែលតំណាងឱ្យពួកគេត្រូវបានប្រើនៅលើថ្នាលនេះ ឬមិនឱ្យមានមាតិកាដែលលើកតម្កើងពួកគេ ឬសកម្មភាពរបស់ពួកគេដែលរួមបញ្ចូលនូវឯកសារយោងដែលមិនច្បាស់លាស់ចំពោះពួកគេ។ លើសពីនេះទៀត យើងដកចេញរាល់ជំនួយសម្រាប់បុគ្គល និងអង្គភាពទាំងនេះ។
យើងមិនអនុញ្ញាតឱ្យមានមាតិកាលើកតម្កើង ការគាំទ្រ ឬតំណាងឱ្យព្រឹត្តិការណ៍នានាដែល Meta កំណត់ថាជាការវាយប្រហារភេរវករ ព្រឹត្តិការណ៍បែបស្អប់ខ្ពើម អំពើហិង្សាដែលមានជនរងគ្រោះច្រើននាក់ ឬអំពើហិង្សាលើជនរងគ្រោះច្រើននាក់ដែលមានការប៉ុបប៉ង ការសម្លាប់មនុស្សជាបន្តបន្ទាប់ ឬការបំពានលើព្រឹត្តិការណ៍ហិង្សា។ យើងក៏មិនអនុញ្ញាតឱ្យមាន (១) មាតិកាដែលលើកតម្កើង គាំទ្រ ឬតំណាងឱ្យជនល្មើសនៃការវាយប្រហារបែបនេះដែរ (២) មាតិកាដែលបង្កើតដោយជនល្មើសទាក់ទងនឹងការវាយប្រហារបែបនេះ ឬ (៣) រូបភាពភាគីទីបីដែលពណ៌នាពីខណៈពេលនៃការវាយប្រហារបែបនេះទៅលើជនរងគ្រោះដែលអាចមើលឃើញ។
យើងក៏មិនអនុញ្ញាតឱ្យមានការលើកតម្កើង គាំទ្រ ឬតំណាងឱ្យមនោគមវិជ្ជាដែលគួរឱ្យស្អប់ខ្ពើមដែលបានកំណត់ ក៏ដូចជាឯកសារយោងដែលមិនច្បាស់លាស់ចំពោះពួកគេនោះទេ។
ស្ថាប័នភេរវកម្មនិងភេរវករ ដែលកំណត់ថាជាបុគ្គលមិនមែនរដ្ឋ​ដែល៖
  • ចូលរួម គាំទ្រ ឬផ្តល់ការគាំទ្រយ៉ាងខ្លាំងដល់អំពើហិង្សាដោយចេតនា និងអំពើហិង្សាមានការរៀបចំទុក
  • ដែលបណ្ដាលឱ្យ ឬប៉ុនប៉ងបង្កឱ្យមានការស្លាប់ ការរងរបួស ឬការបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជនស៊ីវិល ឬជនណាម្នាក់ផ្សេងទៀតដែលមិនចូលរួមដោយផ្ទាល់នៅក្នុងអរិភាពក្នុងស្ថានភាពជម្លោះប្រដាប់អាវុធ និង/ឬការបំផ្លិចបំផ្លាញធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិ ដែលនាំឱ្យមានការស្លាប់ ការរងរបួស ឬគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជនស៊ីវិល
  • ក្នុងចេតនាបង្ខិតបង្ខំ បំភិតបំភ័យ និង/ឬជះឥទ្ធិពលលើប្រជាជនស៊ីវិល រដ្ឋាភិបាល ឬអង្គភាពអន្តរជាតិ
  • ដើម្បីសម្រេចបាននូវគោលដៅនយោបាយ សាសនា ឬមនោគមវិជ្ជា។
អង្គភាពស្អប់ខ្ពើម ត្រូវបានកំណត់ថាជាអង្គភាព ឬបុគ្គលដែលផ្សព្វផ្សាយ និងលើកទឹកចិត្តដល់ការស្អប់ប្រឆាំងនឹងអ្នកដទៃ ដោយផ្អែកលើ​លក្ខណៈ​ដែលបានការពារ​របស់ពួកគេ។ សកម្មភាពរបស់អង្គភាពត្រូវបានកំណត់លក្ខណៈដោយយ៉ាងហោចណាស់អាកប្បកិរិយាមួយចំនួនខាងក្រោម៖
  • អំពើហិង្សា វោហាសាស្ត្រគំរាមកំហែង ឬទម្រង់នៃការបៀតបៀនប្រកបដោយគ្រោះថ្នាក់ សំដៅលើមនុស្សដោយផ្អែកលើលក្ខណៈដែលបានការពាររបស់ពួកគេ
  • ការតំណាងនៃមនោគមវិជ្ជាស្អប់ ឬអង្គភាពស្អប់ខ្ពើមដែលបានកំណត់ផ្សេងទៀត និង/ឬ
  • ការលើកតម្កើង ឬការគាំទ្រនៃអង្គភាពគួរឱ្យស្អប់ខ្ពើមនានា ឬមនោគមវិជ្ជាស្អប់ដែលបានកំណត់ផ្សេងទៀត។
អង្គភាពឧក្រិដ្ឋកម្ម ដែលត្រូវកំណត់ថាជាសមាគមដែលមានមនុស្សបីនាក់ ឬច្រើននាក់ដែល៖
  • ត្រូវបានរួបរួមគ្នាក្រោមឈ្មោះ ពណ៌សម្បុរ កាយវិការដៃ ឬសញ្ញាសម្គាល់ដែលបានទទួលស្គាល់ និង
  • បានចូលរួម ឬគំរាមកំហែងចូលរួមក្នុងសកម្មភាពឧក្រិដ្ឋកម្ម ដូចជាអំពើឃាតកម្ម ការជួញដូរគ្រឿងញៀន ឬការចាប់ជំរិត។
អំពើហិង្សាដែលមានជនរងគ្រោះច្រើន និងការសម្លាប់មនុស្សជាបន្តបន្ទាប់
  • ក្រុមហ៊ុនចាត់ទុកព្រឹត្តិការណ៍មួយថាជា អំពើហិង្សាដែលមានជនរងគ្រោះច្រើននាក់ ឬការប៉ុនប៉ងប្រើអំពើហិង្សាលើជនរងគ្រោះច្រើននាក់ ប្រសិនបើវាបណ្តាលឱ្យមានជនរងគ្រោះបីនាក់ ឬច្រើននាក់នៅក្នុងហេតុការណ៍មួយ ដែលកំណត់ថាស្លាប់ ឬរបួសធ្ងន់ធ្ងរ។ រាល់បុគ្គលណាដែលបានប្រព្រឹត្តការវាយប្រហារបែបនេះត្រូវបានចាត់ទុកថាជាជនល្មើស ឬជាជនល្មើសប៉ុនប៉ងប្រើអំពើហិង្សាលើជនរងគ្រោះច្រើននាក់។
  • ក្រុមហ៊ុនចាត់ទុកបុគ្គលណាម្នាក់ដែលបានប្រព្រឹត្តឃាតកម្មពីរ ឬច្រើនលើឧប្បត្តិហេតុ ឬទីតាំងច្រើនជាការសម្លាប់មនុស្សជាបន្តបន្ទាប់។
មនោគមវិជ្ជាគួរ​ឱ្យស្អប់ខ្ពើម
  • ខណៈពេលដែលការរៀបចំស្ថាប័ន និងបុគ្គលរបស់យើងផ្តោតលើឥរិយាបថ ក្រុមហ៊ុនក៏ទទួលស្គាល់ផងដែរថាមានមនោគមវិជ្ជានិងជំនឿមួយចំនួនដែលជាប់ទាក់ទងនឹងអំពើហិង្សា និងការព្យាយាមរៀបចំមនុស្សជុំវិញការអំពាវនាវឱ្យប្រើអំពើហិង្សា ឬការមិនរាប់បញ្ចូលអ្នកដទៃដោយផ្អែកលើលក្ខណៈដែលបានការពាររបស់ពួកគេ។ ក្នុងករណីទាំងនេះ ក្រុមហ៊ុនកំណត់មនោគមវិជ្ជានេះផ្ទាល់ ហើយដកមាតិកាដែលគាំទ្រមនោគមវិជ្ជានេះចេញពីថ្នាលរបស់យើង។ មនោគមវិជ្ជាទាំងនេះរួមមាន៖
    • ណាស៊ីសនិយម
    • បរមានុភាពជនស្បែកស
    • ជាតិនិយមជនស្បែកស
    • បំបែកខ្លួននិយមជនស្បែកស
  • យើងដកចេញនូវការលើកតម្កើង ការគាំទ្រ និងការតំណាងនៃមនោគមវិជ្ជាទាំងនេះ ហើយដកបុគ្គលនានា និងអង្គភាពដែលប្រកាន់មនោគមវិជ្ជាដែលគួរឱ្យស្អប់ខ្ពើមមួយឬច្រើន។
កម្រិត 2៖ បុគ្គលមិនចំណុះរដ្ឋណាមួយដែលមានអំពើហិង្សា និងអង្គភាពដែលជំរុញឱ្យមានអំពើហិង្សា
អង្គភាព និងបុគ្គលនានាដែលត្រូវបានកំណត់ដោយ Meta ជាបុគ្គលមិនចំណុះរដ្ឋណាមួយដែលមានអំពើហិង្ស្ឋា ឬអង្គភាពដែលជំរុញឱ្យមានអំពើហិង្សា មិនត្រូវបានអនុញ្ញាតឱ្យមានវត្តមាននៅលើថ្នាលរបស់យើង ឬមានវត្តមានដែលរក្សាដោយអ្នកដទៃក្នុងនាមពួកគេឡើយ។ ដោយសារសហគមន៍ទាំងនេះកំពុងតែពាក់ព័ន្ធយ៉ាងសកម្មនឹងអំពើហិង្សា ប្រឆាំងនឹងបុគ្គលរដ្ឋ ឬយោធានៅក្នុងជម្លោះប្រដាប់អាវុធ (តួអង្គហិង្សាមិនមែនរដ្ឋ) ឬកំពុងរៀបចំ ឬគាំទ្រ ឬបង្កើតស្ថានភាពសម្រាប់អំពើហិង្សានាពេលអនាគត (អង្គភាពជំរុញឱ្យមានអំពើហិង្សា) ជំនួយជាសម្ភារៈនៃអង្គភាពទាំងនេះមិនត្រូវបានអនុញ្ញាតទេ។ យើងក៏នឹងដកចេញការលើកតម្កើងនៃអង្គភាពទាំងនេះផងដែរ។
តួអង្គហិង្សាមិនមែនរដ្ឋ ដែលកំណត់ថាជាតួអង្គមិនចំណុះរដ្ឋដែល៖
  • ពាក់ព័ន្ធក្នុងគំរូនៃសកម្មភាពដោយចេតនា និងបានរៀបចំទុកមុននៃអំពើហិង្សា​កម្រិត​ធ្ងន់ធ្ងរដែលផ្ដោតលើរដ្ឋាភិបាល យោធា ឬក្រុមប្រដាប់អាវុធផ្សេងទៀតដែលចូលរួមដោយផ្ទាល់នៅក្នុងអរិភាពក្នុងស្ថានភាពជម្លោះប្រដាប់អាវុធ ហើយមិនកំណត់គោលដៅជនស៊ីវិលដោយចេតនា និងច្បាស់លាស់ដែលមានអំពើហិង្សា​កម្រិត​ធ្ងន់ធ្ងរ និង/ឬ
  • មិនផ្តល់ដល់សហគមន៍នូវលទ្ធភាពប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ឬធនធានធម្មជាតិ និង/ឬ
  • ពាក់ព័ន្ធក្នុងគំរូនៃការវាយប្រហារដែលនាំឱ្យមានការបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធដែលមិនបានភ្ជាប់ទៅនឹងការបាត់បង់ជីវិត របួសធ្ងន់ធ្ងរ ឬការបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជនស៊ីវិល។
អង្គភាពដែលជំរុញឱ្យមានអំពើហិង្សា ត្រូវបានកំណត់ដូចខាងក្រោម៖
អង្គភាពមួយដែលជំរុញឱ្យមានអំពើហិង្សា (ប្រការទូទៅ) តួអង្គមិនចំណុះរដ្ឋណាមួយដែល៖
  • មានគោលដៅដែលបានបញ្ជាក់ ឬមុខតំណែងតាមការគ្រោងទុករបស់ខ្លួនក្នុងការផ្ដល់នូវមុខតំណែងអនុវត្តច្បាប់របស់រដ្ឋាភិបាលដែលមិនជាប់ទណ្ឌកម្ម (ដូចជា ប៉ូលិស យោធា អន្តោប្រវេសន៍) ដោយប្រើហិង្សាជំនួស ឬបន្ថែមលើរដ្ឋាភិបាលនោះផ្ទាល់ ឬរំខានមុខតំណែងអនុវត្តច្បាប់របស់រដ្ឋាភិបាលដោយប្រើអំពើហិង្សា
  • បានចូលរួមក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកគោលដៅដែលបានចែងនេះនៅលើថ្នាលរបស់ Meta និង
  • បានចូលរួមក្នុងករណីជាច្រើននៃការគំរាមកំហែង ឬញុះញង់ឱ្យមានអំពើហិង្សា​កម្រិត​ធ្ងន់ធ្ងរ (តាមអនឡាញ ឬអហ្វឡាញ)
អង្គភាពដែលត្រូវបានហាមឃាត់ដោយការស្អប់ខ្ពើម ជាតួអង្គមិនចំណុះរដ្ឋណាមួយដែល៖
  • ពាក់ព័ន្ធ​ក្នុង​ការ​ប្រព្រឹត្ត​ ឬ​វោហាសាស្ត្រដែលជំរុញឱ្យមានការ​ស្អប់​ខ្ពើម​ដដែលៗ ប៉ុន្តែមិនឈានដល់កម្រិតនៃអង្គភាពកម្រិត ១ ទេ ដោយសារពួកគេមិនបានចូលរួម ឬគាំទ្រស្ដែងៗចំពោះអំពើហិង្សា ឬដោយសារតែពួកគេខ្វះការទំនាក់ទំនងគ្រប់គ្រាន់ជាមួយអង្គភាពឬបុគ្គលដែលបានកំណត់ពីមុន។
សម្រាប់ស្តង់ដារសហគមន៍ខាងក្រោមនេះ យើងតម្រូវឱ្យមានព័ត៌មាន និង/ឬបរិបទបន្ថែម ដើម្បីអនុវត្ត៖
  • ក្នុងករណីខ្លះ យើងនឹងអនុញ្ញាតនូវមាតិកាដែលអាចបំពានស្តង់ដារសហគមន៍ នៅពេលត្រូវបានកំណត់ថា មាតិកានោះមានលក្ខណៈបែបកំប្លែង។ មាតិកានឹងត្រូវបានអនុញ្ញាត តែប្រសិនបើធាតុដែលបំពាននៃមាតិកានោះមានលក្ខណៈបែបកំប្លែង ឬកើតចេញពីអ្វីមួយ ឬនរណាម្នាក់ផ្សេងទៀត ដើម្បីចំអក ឬរិះគន់ពួកគេ។
បទ​ពិសោធអ្នកប្រើប្រាស់
សូមមើលឧទាហរណ៍មួយចំនួនអំពីលក្ខណៈនៃការអនុវត្តច្បាប់សម្រាប់អ្នកប្រើប្រាស់នៅលើ Facebook ដូចជា៖ អ្វីដែលមើលទៅដូចជារាយការណ៍អំពីអ្វីដែលអ្នកមិនគួរមាននៅលើ Facebook ដើម្បីប្រាប់ថាអ្នកបានរំលោភលើស្តង់ដារសហគមន៍របស់យើង ហើយមើលអេក្រង់ព្រមានលើមាតិកាជាក់លាក់មួយចំនួន។
កំណត់ចំណាំ៖ ក្រុមហ៊ុនតែងតែកែលម្អ ដូច្នេះអ្វីដែលអ្នកឃើញនៅទីនេះអាចហួសសម័យបន្តិចបើប្រៀបធៀបទៅនឹងអ្វីដែលក្រុមហ៊ុនកំពុងប្រើនាពេលបច្ចុប្បន្ន។
បទ​ពិសោធអ្នកប្រើប្រាស់
ការរាយការណ៍
បទ​ពិសោធអ្នកប្រើប្រាស់
ទំនាក់ទំនងក្រោយការរាយការណ៍
បទ​ពិសោធអ្នកប្រើប្រាស់
បទពិសោធដកចេញ
បទ​ពិសោធអ្នកប្រើប្រាស់
អេក្រង់ព្រមាន
ទិន្នន័យ
មើលរបាយការណ៍​ស្ដីពីការពង្រឹងការអនុវត្ត​ស្តង់ដារ​សហគមន៍ចុងក្រោយបំផុត
ការអនុវត្តច្បាប់
ក្រុមហ៊ុនមានគោលការណ៍ដូចគ្នានៅជុំវិញពិភពលោកសម្រាប់អ្នកគ្រប់គ្នានៅលើ Facebook។
ក្រុមត្រួតពិនិត្យ
ក្រុមការងារសកលរបស់យើងដែលមានអ្នកត្រួតពិនិត្យជាង ១៥.០០០ នាក់ធ្វើការជារៀងរាល់ថ្ងៃ ដើម្បីរក្សាអ្នកប្រើប្រាស់នៅលើ Facebook ឱ្យមានសុវត្ថិភាព។
ការចូលរួមរបស់ភាគីពាក់ព័ន្ធ
ក្រៅពីអ្នកជំនាញ អ្នកសិក្សា អង្គការមិនរកប្រាក់ចំណេញនិងអ្នកបង្កើតគោលការណ៍ជួយជូនដំណឹងអំពីស្ដង់ដារសហគមន៍ Facebook។
ទទួលបានជំនួយជាមួយនឹងបុគ្គល និងអង្គភាព​ដែលគ្រោះថ្នាក់
ស្វែងយល់ពីអ្វីដែលអ្នកអាចធ្វើបាន ប្រសិនបើអ្នកឃើញអ្វីមួយនៅលើ Facebook ដែលប្រឆាំងនឹងស្តង់ដារសហគមន៍របស់ក្រុមហ៊ុន។
ចូលមើលមជ្ឈមណ្ឌលជំនួយរបស់ក្រុមហ៊ុន