ការកេងប្រវ័ញ្ចមនុស្ស

ព័ត៌មានលម្អិតអំពីគោលការណ៍

ផ្លាស់ប្ដូរកំណត់ហេតុ
ហេតុផលគោលការណ៍នេះ
ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីរារាំងនិងទប់ស្កាត់គ្រោះថ្នាក់ យើងដកចេញនូវមាតិកាដែលជួយសម្រួល ឬសម្របសម្រួលការកេងប្រវ័ញ្ចមនុស្ស រួមទាំងការជួញដូរមនុស្សផងដែរ។ យើងកំណត់ថា ការជួញដូរមនុស្ស គឺជាអាជីវកម្មដែលដកហូតសិទ្ធិសេរីភាពរបស់នរណាម្នាក់ ដើម្បីរកប្រាក់ចំណេញ។ វាគឺជាការកេងប្រវ័ញ្ចមនុស្សក្នុងគោលបំណងបង្ខំពួកគេឱ្យចូលរួមក្នុង​សកម្មភាពអាជីវកម្ម​ផ្លូវ​ភេទ ពលកម្ម ឬសកម្មភាពផ្សេងទៀតដែលផ្ទុយពីឆន្ទៈរបស់ពួកគេ។ វាផ្អែកលើការបោកបញ្ឆោត បង្ខំ និងការបង្ខិតបង្ខំ ព្រមទាំងធ្វើឱ្យមនុស្សអាប់ឱនកិត្តិយសដោយការដកហូតសេរីភាពរបស់ពួកគេ ខណៈដែលផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច ឬផ្នែកសម្ភារៈ​បានទៅលើបុគ្គលផ្សេងទៀត។
ការជួញដូរមនុស្សមានច្រើនរូបភាព និងកើតឡើងជាសកល។ បញ្ហានេះអាចជះឥទ្ធិពលដល់មនុស្សគ្រប់រូប ដោយមិនគិតពីអាយុ សាវតារសេដ្ឋកិច្ចសង្គម ជនជាតិ យេនឌ័រ ឬទីតាំងនោះទេ។ វាមានច្រើនទម្រង់ ហើយរាល់ស្ថានភាពជួញដូរទាំងឡាយអាចពាក់ព័ន្ធនឹងដំណាក់កាលនៃការអភិវឌ្ឍជាច្រើន។ ជនរងគ្រោះមិនអាចធ្វើការយល់ព្រមបានទេ ដោយសារតែលក្ខណៈបង្ខិតបង្ខំនៃការរំលោភបំពាននេះ។
ស្របពេលដែលយើងត្រូវប្រុងប្រយ័ត្នដោយមិនត្រូវដាក់បញ្ចូលគ្នារវាងការជួញដូរ និងការរត់ពន្ធមនុស្ស រឿងទាំងនេះអាចមានទំនាក់ទំនងគ្នា និងបង្ហាញពីការត្រួតស៊ីគ្នា។ អង្គការសហប្រជាជាតិ​កំណត់ថា ការរត់ពន្ធមនុស្ស គឺជាលទ្ធកម្ម ឬការសម្របសម្រួលដល់ការឆ្លងដែនចូលក្នុងរដ្ឋមួយ ដោយខុសច្បាប់ឆ្លងកាត់ព្រំដែនអន្តរជាតិ។ ទោះគ្មានការបង្ខិតបង្ខំឬប្រើកម្លាំងក៏ដោយ វានៅតែជាការកេងប្រវ័ញ្ចលើបុគ្គលងាយរងគ្រោះ ដែលកំពុងព្យាយាមចាកចេញពីប្រទេសកំណើតរបស់ពួកគេ ជាទូទៅគឺដើម្បីស្វែងរកជីវិតប្រសើរជាងមុន។ ការរត់ពន្ធមនុស្សគឺជាឧក្រិដ្ឋកម្មប្រឆាំងនឹងរដ្ឋ ផ្អែកលើចលនាបន្លាស់ទី ហើយការជួញដូរមនុស្សគឺជាឧក្រិដ្ឋកម្មប្រឆាំងនឹងបុគ្គល ផ្អែកលើការកេងប្រវ័ញ្ច។
បន្ថែមពីលើមាតិកាថ្កោលទោស បង្កើនការយល់ដឹងអំពី ឬការរាយការណ៍អំពីព័ត៌មានទាក់ទងនឹងបញ្ហាការជួញដូរ ឬការរត់ពន្ធមនុស្ស យើងអនុញ្ញាតឱ្យមានមាតិកាស្នើសុំ ឬចែករំលែកព័ត៌មានអំពីសុវត្ថិភាពផ្ទាល់ខ្លួន និងការឆ្លងកាត់ព្រំដែន ការស្វែងរកសិទ្ធិជ្រកកោន ឬវិធីចាកចេញពីប្រទេសមួយ។
សូមកុំបង្ហោះ៖
មាតិកា សកម្មភាព ឬអន្តរកម្ម​ដែលជ្រើសរើសមនុស្សសម្រាប់ ជួយសម្រួល ឬកេងប្រវ័ញ្ចមនុស្សតាមរយៈទម្រង់នៃការជួញដូរមនុស្សដូចខាងក្រោម៖
  • ការជួញដូរផ្លូវភេទ (សកម្មភាពផ្លូវភេទពាណិជ្ជកម្មណាមួយជាមួយអនីតិជន ឬសកម្មភាពផ្លូវភេទពាណិជ្ជកម្មណាមួយជាមួយមនុស្សពេញវ័យដែលពាក់ព័ន្ធនឹងការប្រើកម្លាំង ការបោកបន្លំ ឬការបង្ខិតបង្ខំ)
  • ការលក់កុមារ ឬស្មុំកូនខុសច្បាប់
  • ការជួញដូរកុមារកំព្រា និងមណ្ឌលកុមារកំព្រាស្ម័គ្រចិត្ត-ទេសចរណ៍
  • អាពាហ៍ពិពាហ៍ដោយបង្ខំ (រួមទាំងអាពាហ៍ពិពាហ៍កុមារ)
  • ការកេងប្រវញ្ចកម្លាំងពលកម្ម (រួមទាំងកម្លាំងពលកម្មដែលជាប់ទាក់ទង)
  • សេវភាពតាមផ្ទះ
  • ការជួញដូរសរីរាង្គមិនកើតឡើងវិញ មិនរាប់បញ្ចូលការដកចេញសរីរាង្គ ការបរិច្ចាគ ឬការបន្សាំសរីរាង្គនៅក្នុងបរិបទនៃការបរិច្ចាគសរីរាង្គដែលមិនមែនជាការកេងប្រវ័ញ្ច
  • សកម្មភាពបទឧក្រិដ្ឋដោយបង្ខំ (ឧ. ការសុំទានដោយបង្ខំ ការជួញដូរគ្រឿងញៀនដោយបង្ខំ)
  • ការជ្រើសរើសទាហានដែលជាកុមារ
មាតិកាដែលបុគ្គលភាគីទីបីជ្រើសរើសសម្រាប់ សម្របសម្រួល ឬទទួលបានអត្ថប្រយោជន៍ពីសកម្មភាពផ្លូវភេទពាណិជ្ជកម្ម (ហិរញ្ញវត្ថុ ឬផ្សេងទៀត)
មាតិកាដែលស្នើផ្ដល់ ឬជួយសម្រួលការរត់ពន្ធមនុស្ស
មាតិកាដែលស្នើសុំសេវាកម្មរត់ពន្ធមនុស្ស
យើងអនុញ្ញាតមាតិកាដែលត្រូវបានគ្របដណ្តប់ដោយគោលការណ៍នេះ នៅពេលបង្ហោះក្នុងបរិបទថ្កោលទោស ផ្ដល់ការអប់រំ បង្កើនការយល់ដឹង ឬរាយការណ៍ព័ត៌មាន។
នៅក្រោមគោលការណ៍ស្ដីពីការកេងប្រវ័ញ្ចមនុស្សរបស់យើង អ្នកត្រួតពិនិត្យរបស់យើង និងប្រព័ន្ធស្វ័យប្រវត្តិក៏អាចពិចារណាអំពីសញ្ញាបញ្ជាក់ឥរិយាបថមួយចំនួនផងដែរ ដើម្បីជួយស្វែងរក និងចាត់វិធានការលើសកម្មភាពបំពានគណនី។
  • យើងអាចលុបគណនីដោយផ្អែកលើអន្តរកម្មរបស់ពួកគេជាមួយគណនីបំពានផ្សេងទៀត ការស្វែងរក ឬអន្តរកម្មជាមួយការមាតិកាបំពាន ឬសមាជិកភាពនៅក្នុងសហគមន៍ (ឧ. ក្រុម) ដែលយើងដកចេញដោយសារបំពានគោលការណ៍របស់យើង។
សម្រាប់ស្តង់ដារសហគមន៍ខាងក្រោមនេះ យើងតម្រូវឱ្យមានព័ត៌មាននិង/ឬបរិបទបន្ថែម ដើម្បីអនុវត្ត៖
យើងអាចលុបមាតិកាដែលផ្ដល់ការងារនៅក្នុងទីតាំងដែលមានហានិភ័យខ្ពស់ដោយសារការកេងប្រវ័ញ្ចកម្លាំងពលកម្ម នៅពេលដែលត្រូវបានបញ្ជាក់ដោយភ្នាក់ងារអនុវត្តច្បាប់ អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ឬដៃគូដែលគួរឱ្យទុកចិត្តផ្សេងទៀត
បទ​ពិសោធអ្នកប្រើប្រាស់
សូមមើលឧទាហរណ៍មួយចំនួនអំពីលក្ខណៈនៃការអនុវត្តច្បាប់សម្រាប់អ្នកប្រើប្រាស់នៅលើ Facebook ដូចជា៖ អ្វីដែលមើលទៅដូចជារាយការណ៍អំពីអ្វីដែលអ្នកមិនគួរមាននៅលើ Facebook ដើម្បីប្រាប់ថាអ្នកបានរំលោភលើស្តង់ដារសហគមន៍របស់យើង ហើយមើលអេក្រង់ព្រមានលើមាតិកាជាក់លាក់មួយចំនួន។
កំណត់ចំណាំ៖ ក្រុមហ៊ុនតែងតែកែលម្អ ដូច្នេះអ្វីដែលអ្នកឃើញនៅទីនេះអាចហួសសម័យបន្តិចបើប្រៀបធៀបទៅនឹងអ្វីដែលក្រុមហ៊ុនកំពុងប្រើនាពេលបច្ចុប្បន្ន។
បទ​ពិសោធអ្នកប្រើប្រាស់
ការរាយការណ៍
បទ​ពិសោធអ្នកប្រើប្រាស់
ទំនាក់ទំនងក្រោយការរាយការណ៍
បទ​ពិសោធអ្នកប្រើប្រាស់
បទពិសោធដកចេញ
បទ​ពិសោធអ្នកប្រើប្រាស់
អេក្រង់ព្រមាន
ការអនុវត្តច្បាប់
ក្រុមហ៊ុនមានគោលការណ៍ដូចគ្នានៅជុំវិញពិភពលោកសម្រាប់អ្នកគ្រប់គ្នានៅលើ Facebook។
ក្រុមត្រួតពិនិត្យ
ក្រុមការងារសកលរបស់យើងដែលមានអ្នកត្រួតពិនិត្យជាង 15,000 នាក់ធ្វើការជារៀងរាល់ថ្ងៃ ដើម្បីរក្សាអ្នកប្រើប្រាស់នៅលើ Facebook ឱ្យមានសុវត្ថិភាព។
ការចូលរួមរបស់ភាគីពាក់ព័ន្ធ
ក្រៅពីអ្នកជំនាញ អ្នកសិក្សា អង្គការមិនរកប្រាក់ចំណេញនិងអ្នកបង្កើតគោលការណ៍ជួយជូនដំណឹងអំពីស្ដង់ដារសហគមន៍ Facebook។
ទទួលបានជំនួយជាមួយនឹងការកេងប្រវញ្ចមនុស្ស
ស្វែងយល់ពីអ្វីដែលអ្នកអាចធ្វើបាន ប្រសិនបើអ្នកឃើញអ្វីមួយនៅលើ Facebook ដែលប្រឆាំងនឹងស្តង់ដារសហគមន៍របស់ក្រុមហ៊ុន។
ចូលមើលមជ្ឈមណ្ឌលជំនួយរបស់ក្រុមហ៊ុន