ការកេងប្រវ័ញ្ចផ្លូវភេទ ការបំពាន និង​រូបអាក្រាតរបស់កុមារ

ព័ត៌មានលម្អិតអំពីគោលការណ៍

ផ្លាស់ប្ដូរកំណត់ហេតុ
ហេតុផលគោលនយោបាយ
យើងមិនអនុញ្ញាតឱ្យមានមាតិកា ឬសកម្មភាពដែលកេងប្រវ័ញ្ចផ្លូវភេទ ឬបង្កគ្រោះថ្នាក់ដល់កុមារឡើយ។ នៅពេលយើងដឹងអំពីការកេងប្រវ័ញ្ចលើកុមារ យើងនឹងរាយការណ៍អំពីរឿងនេះទៅមជ្ឈមណ្ឌលជាតិដើម្បីកុមារដែលបាត់ខ្លួន និងត្រូវបានកេងប្រវ័ញ្ច (NCMEC) ដោយគោរពតាមច្បាប់ជាធរមាន។ យើងដឹងហើយថា ពេលខ្លះអ្នកប្រើប្រាស់ចែករំលែករូបភាពអាក្រាតរបស់កូនៗពួកគេ ដោយមានបំណងល្អ។ តែទោះយ៉ាងណាក៏ដោយ ជាទូទៅយើងនឹងដករូបភាពទាំងនេះចេញ ដោយសារការបំពានពីអ្នកដទៃអាចនឹងកើតមាន និងដើម្បីជួយបញ្ចៀសពីលទ្ធភាពរបស់អ្នកប្រើប្រាស់ផ្សេងទៀតក្នុងការប្រើឡើងវិញឬយករូបភាពទៅប្រើមិនត្រឹមត្រូវ។
យើងក៏ធ្វើការជាមួយអ្នកជំនាញខាងក្រៅផងដែរ រួមទាំង គណៈកម្មការប្រឹក្សាផ្នែកសុវត្ថិភាពរបស់ Meta ដើម្បីពិភាក្សានិងកែលម្អគោលការណ៍និងការអនុវត្តច្បាប់របស់យើងជុំវិញបញ្ហាសុវត្ថិភាពអនឡាញ ជាពិសេសពាក់ព័ន្ធនឹងកុមារ។ ស្វែងយល់បន្ថែមអំពីបច្ចេកវិទ្យាដែលយើងកំពុងប្រើ ដើម្បីប្រយុទ្ធប្រឆាំងនឹងការកេងប្រវ័ញ្ចលើកុមារ
សូមកុំបង្ហោះ៖
ការកេងប្រវញ្ចផ្លូវភេទលើកុមារ
មាតិកា សកម្មភាព ឬអន្តរកម្មដែល​គំរាមកំហែង បង្ហាញ សរសើរ គាំទ្រ ផ្ដល់ការណែនាំ ធ្វើការលើកឡើងអំពីចេតនា ទទួលស្គាល់ការចូលរួមឬចែករំលែកតំណនៃការកេងប្រវញ្ចផ្លូវភេទលើកុមារ (រួមមានការបង្ហាញអំពីអនីតិជនពិត ក្មេងតូចឬទារកដែលពិតឬមិនពិតដែលមានរូបរាងរបស់មនុស្ស ដូចជានៅក្នុងសិល្បៈ, មាតិកាដែលបង្កើតដោយ AI, តួអង្គប្រឌិត, តុក្កតាជាដើម)។ ចំណុចនេះរួមមានជាអាទិ៍៖
  • ការរួមភេទ
    • ការរួមភេទស្តែង ឬរួមភេទតាមមាត់ ត្រូវបានកំណត់ថាជាការរួមភេទតាមមាត់ ឬការដាក់ប្រដាប់ភេទចូលឬជាប់ជាមួយប្រដាប់ភេទឬរន្ធគូទរបស់មនុស្សម្នាក់ទៀត នៅពេលយ៉ាងហោចណាស់មានប្រដាប់ភេទ ឬរន្ធគូទរបស់មនុស្សម្នាក់អាចមើលឃើញ។
    • ការបង្កប់ន័យរួមភេទឬការរួមភេទតាមមាត់ រួមទាំងនៅពេលទំនាក់ទំនងជិតគ្នាខ្លាំង ឬមិនអាចមើលឃើញដោយផ្ទាល់។
    • ការរំញោចប្រដាប់បន្តពូជឬរន្ធគូទ រួមទាំងនៅពេលដែលសកម្មភាពជិតគ្នាខ្លាំង ឬមិនអាចមើលឃើញដោយផ្ទាល់។
    • ចំណុចណាមួយខាងលើដែលពាក់ព័ន្ធនឹងសត្វ។
  • កុមារដែលមានធាតុផ្លូវភេទ រួមមានអាទិ៍៖
    • ការបង្ខិតបង្ខំ
    • សញ្ញានៃការស្រើបស្រាលអារម្មណ៍
    • ការផ្ដោតលើប្រដាប់បន្តពូជ ឬរន្ធគូទ
    • វត្តមានរបស់មនុស្សពេញវ័យដាស់អារម្មណ៍
    • ការបង្ហាញឧបករណ៍​សិច ឬ​ការ​ប្រើ​វត្ថុ​ណា​មួយ​សម្រាប់​រំញោច​ផ្លូវ​ភេទ ឬការបំពេញចំណង់ផ្លូវភេទ ឬការបំពានផ្លូវភេទ
    • សម្លៀកបំពាក់បែបផ្លូវភេទ
    • ការដោះសម្លៀកបំពាក់ចេញ
    • មជ្ឈដ្ឋានដែលត្រូវបានរៀបចំឡើង (ឧទាហរណ៍ នៅលើគ្រែ) ឬការថតបែបអាជីព (គុណភាព/ចំណុចផ្ដោត/មុំ)
    • ការថើបមាត់បើកចំហ
    • ការរំញោចក្បាលសុដន់របស់មនុស្ស ឬការច្របាច់សុដន់​របស់ស្ត្រី (លើកលែងតែក្នុងបរិបទនៃការបំបៅកូនដោយទឹកដោះម្តាយ)
    • ការបង្ហាញផលិតផលសម្រាប់សកម្មភាពផ្លូវភេទ
  • មាតិកាដែលពាក់នឹង​កុមារក្នុងបរិបទផ្លូវភេទដោយប៉ះរាងកាយ
  • មាតិកាដែលគាំទ្រ លើកកម្ពស់ គាំពារ ឬលើកទឹកចិត្តឱ្យមានការចូលរួមក្នុងការរួមភេទជាមួយកុមារ លើកលែងតែវាត្រូវបានពិភាក្សាដោយអព្យាក្រឹតក្នុងបរិបទសុខភាព
  • មាតិកាដែលកំណត់អត្តសញ្ញាណ ឬមើលងាយជនរងគ្រោះដែលរងការចោទប្រកាន់ពីការកេងប្រវ័ញ្ចផ្លូវភេទតាមរយៈឈ្មោះឬរូបភាព
ការបញ្ចុះបញ្ចូល
មាតិកាដែលបញ្ចុះបញ្ចូលទាក់ទងនឹងមាតិកាផ្លូវភេទ ឬសកម្មភាពដែលពណ៌នា ឬពាក់ព័ន្ធនឹងកុមារ កំណត់ថា៖
  • ឯកសារអំពីការបំពានផ្លូវភេទលើកុមារ (CSAM)
  • រូបភាពអាក្រាតរបស់កុមារពិត ឬមិនពិត
  • រូបភាពអាសអាភាសរបស់កុមារពិត ឬមិនពិត
ការ​មាន​ទំនាក់ទំនង​ជា​មួយ​កុមារ​មិន​សមរម្យ
មាតិកាដែលបង្កើត ឬសម្របសម្រួលការ​មាន​ទំនាក់ទំនង​ជា​មួយ​កុមារ​មិន​សមរម្យ ដូចជា៖
  • ការបញ្ចុះបញ្ចូល ការរៀបចំ ឬការរៀបចំផែនការសម្រាប់រួមភេទជាមួយកុមារ
  • ការទាក់ទាញកុមារឱ្យចូលរួមពាក់ព័ន្ធក្នុងសកម្មភាពផ្លូវភេទ តាមរយៈការសន្ទនាផ្លូវភេទ ឬការផ្ដល់ជូន ការបង្ហាញ ទទួល ឬស្នើសុំសម្ភារៈផ្លូវភេទដល់ឬពីកុមារ តាមរយៈការបង្ហាញដោយចេតនា ឬក្នុងសារឯកជន
  • ការចូលរួមក្នុងការសន្ទនាអំពីផ្លូវភេទដោយផ្ទាល់នៅក្នុងសារឯកជនជាមួយកុមារ
  • ការទទួល ឬការស្នើសុំសម្ភារសម្រាប់រួមភេទពីកុមារតាមសារឯកជន
រូបភាពស្និទ្ធស្នាលបែបកេងប្រវ័ញ្ច និងការធ្វើទារុណកម្មផ្លូវភេទ
មាតិកាដែលព្យាយាមកេងប្រវ័ញ្ចលើកុមារពិត​តាមរយៈ៖
  • បង្ខិតបង្ខំរកលុយ ការអនុគ្រោះ ឬរូបភាពស្និទ្ធស្នាលដោយការគំរាមបង្ហាញរូបភាពស្និទ្ធស្នាល ឬព័ត៌មានពិត ឬមិនពិត
  • ការចែករំលែក គំរាមគំហែង ឬបង្ហាញពីចេតនាចែករំលែកការសន្ទនាផ្លូវភេទឯកជន រូបភាពស្និទ្ធស្នាលពិត ឬមិនពិត
អំពើផ្លូវភេទទៅលើកុមារ
  • មាតិកា (រួមមានរូបថត វីដេអូ ឧបករណ៍សិល្បៈជាក់ស្ដែង មាតិកាឌីជីថល និងការពណ៌នាផ្ទាល់មាត់) ដែលបម្រើអារម្មណ៍ផ្លូវភេទលើកុមារពិត ឬមិនពិត។
  • ក្រុម ទំព័រ និងកម្រង​ព័ត៌មាន ដែលផ្ដោតសំខាន់លើផ្លូវភេទកុមារពិត ឬមិនពិត។
រូបអាក្រាតរបស់​កុមារ
មាតិកាដែលពណ៌នាអំពីរូបអាក្រាតរបស់កុមារពិត ឬមិនពិត ដែលរូបអាក្រាតនេះត្រូវបានកំណត់ថាជា៖
  • ការបិទបាំងប្រដាប់ភេទរបស់កុមារពិត ឬមិនពិត
  • ក្មេងអាក្រាតកាយពិត ឬមិនពិត ដែលបង្ហាញ៖
    • ប្រដាប់បន្តពូជដែលអាចមើលឃើញបាន សូម្បីតែនៅពេលគ្របឬលាក់បាំងដោយសម្លៀកបំពាក់បែបថ្លាៗក៏ដោយ
    • រន្ធគូថដែលអាចមើលឃើញ និង/ឬរូបថតជិតនៃថ្ពាល់គូថដែលអាក្រាតទាំងស្រុង
  • អនីតិជនអាក្រាតកាយពិត ឬមិនពិត ដែលបង្ហាញ៖
    • ប្រដាប់បន្តពូជដែលអាចមើលឃើញ (រួមទាំងប្រដាប់បន្តពូជដែលបាំងដោយសក់សាធារណៈ ឬសម្លៀកបំពាក់ថ្លា)
    • រន្ធគូថដែលអាចមើលឃើញ និង/ឬរូបថតជិតនៃថ្ពាល់គូថដែលអាក្រាតទាំងស្រុង
    • ក្បាលដោះមនុស្សស្រីដែលមិនបានបិទបាំង
    • មិនមានសម្លៀកបំពាក់ពីកដល់ជង្គង់ ទោះបីមិនបង្ហាញប្រដាប់ភេទ ឬក្បាលដោះមនុស្សស្រីក៏ដោយ
  • លុះត្រាតែរូបភាពមិនពិតមានគោលបំណងទាក់ទងនឹងសុខភាព ឬជារូបភាពអាក្រាតរបស់កុមារមិនមែនលក្ខណៈផ្លូវភេទនៅក្នុងសិល្បៈពិភពលោកពិត
ការ​បំពាន​កុមារ​មិន​ទាក់ទង​ផ្លូវភេទ
វីដេអូ ឬរូបថតដែលបង្ហាញអំពីការ​បំពាន​កុមារ​មិន​ទាក់ទង​ផ្លូវភេទពិត ឬមិនពិត ដោយមិនគិតពីចេតនាចែករំលែក លុះត្រាតែរូបភាពនោះមកពីសិល្បៈពិភពលោកពិត គំនូរជីវចល ភាពយន្ត ឬហ្គេមវីដេអូ
មាតិកាដែលកោតសរសើរ គាំទ្រ លើកស្ទូយ គាំពារ ផ្ដល់ការណែនាំឬលើកទឹកចិត្តឱ្យមានការចូលរួមក្នុងការបំពានកុមារមិនទាក់ទងផ្លូវភេទ។
បន្ថែមពីលើការដកចេញនូវគណនីដែលបំពានគោលការណ៍ស្ដីពីការកេងប្រវ័ញ្ចផ្លូវភេទ ការបំពាន និងរូបអាក្រាត (CSEAN) របស់កុមារ អ្នកត្រួតពិនិត្យ និងប្រព័ន្ធស្វ័យប្រវត្តិរបស់យើងក៏ពិចារណាលើសញ្ញាទូលំទូលាយ ដើម្បីជួយការពារអន្តរកម្មដែលមិនចង់បាន ឬមិនមានសុវត្ថិភាព។
  • យើងអាចបិទគណនី ឬរឹតបន្តឹងការចូលប្រើផលិតផល និងមុខងារនានា (ឧ. លទ្ធភាពតាមដានគណនី) សម្រាប់មនុស្សពេញវ័យដោយផ្អែកលើការធ្វើអន្តរកម្មជាមួយគណនីផ្សេងទៀត ការស្វែងរកឬធ្វើអន្តរកម្មជាមួយមាតិកាបំពាន (ឧ. ការចូលចិត្ត ឬការរក្សាទុក) ឬសមាជិកភាពក្នុងសហគមន៍ (ឧ. ក្រុម) ដែលយើងបានដកចេញដោយសារការបំពានគោលការណ៍របស់យើង។
ចំពោះមាតិកាខាងក្រោមនេះ យើងរួមបញ្ចូលអេក្រង់ព្រមានដើម្បីឱ្យមនុស្សដឹងថា មាតិកាអាចមានការរំខាន និងកំណត់លទ្ធភាពក្នុងការមើលមាតិកាចំពោះមនុស្សពេញវ័យ ដែលមានអាយុដប់ប្រាំបីឆ្នាំឡើងទៅ៖
  • វីដេអូឬរូបថតដែលបង្ហាញពីមន្រ្តីនគរបាលឬបុគ្គលិកយោធាដែលប្រព្រឹត្តការបំពានកុមារមិនទាក់ទងផ្លូវភេទ។
  • វីដេអូ ឬរូបថតស្ដីពីការបំពានកុមារមិនទាក់ទងផ្លូវភេទនៅពេលភ្នាក់ងារអនុវត្តច្បាប់ ទីភ្នាក់ងារការពារកុមារ ឬដៃគូសុវត្ថិភាពដែលជឿទុកចិត្តស្នើសុំឱ្យយើងទុកមាតិកានៅលើវេទិកាក្នុងគោលបំណងបង្ហាញពីការនាំកុមារឱ្យមានសុវត្ថិភាពឡើងវិញ។
សម្រាប់មាតិកាខាងក្រោមនេះ ក្រុមហ៊ុននឹងដាក់បញ្ចូលអេក្រង់ព្រមានពីភាពរសើប ដើម្បីឱ្យអ្នកប្រើប្រាស់ដឹងថាមាតិកាអាចធ្វើឱ្យមានការអន់ចិត្តចំពោះ៖
  • វីដេអូឬរូបថតនៃអំពើហិង្សាស្ដីពីការជ្រមុជកុមារនៅក្នុងទឹក នៅក្នុងបរិបទនៃពិធីសាសនា
សម្រាប់ស្តង់ដារសហគមន៍ខាងក្រោមនេះ យើងតម្រូវឱ្យមានព័ត៌មាននិង/ឬបរិបទបន្ថែម ដើម្បីអនុវត្ត៖
សម្រាប់មាតិកាខាងក្រោមនេះ ក្រុមហ៊ុនដាក់បញ្ចូលស្លាកនៃការព្រមាន ដើម្បីឱ្យអ្នកប្រើប្រាស់បានដឹងថា មាតិកានោះអាចមានលក្ខណៈរសើប៖
  • រូបភាពដែលបង្ហោះដោយភ្នាក់ងារព័ត៌មាន ដែលពណ៌នាភាពអាក្រាតរបស់កុមារនៅក្នុងបរិបទអត់ឃ្លាន ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម ឬឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ លុះត្រាតែមានចំណងជើងអំពីការបំពាន ឬចែករំលែកក្នុងបរិបទបំពាន ពុំនោះទេមាតិកានេះត្រូវបានយកចេញ
យើងក៏អាចដកចេញនូវរូបភាពដែលបង្ហាញពីលទ្ធផលនៃការបំពានកុមារដែលមិនទាក់ទងផ្លូវភេទ នៅពេលដែលរាយការណ៍ដោយដៃគូប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន អង្គការក្រៅរដ្ឋាភិបាល ឬដៃគូសុវត្ថិភាពដែលគួរឱ្យទុកចិត្តផ្សេងទៀត។
ក្រុមហ៊ុនអាចដកចេញនូវមាតិកាដែលកំណត់អត្តសញ្ញាណជនរងគ្រោះដែលត្រូវបានចោទប្រកាន់ពីបទកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមរយៈមធ្យោបាយផ្សេងក្រៅពីឈ្មោះ ឬរូបភាព ប្រសិនបើមាតិការួមបញ្ចូលព័ត៌មានដែលទំនងជានាំទៅដល់ការកំណត់អត្តសញ្ញាណបុគ្គលនោះ។
ក្រុមហ៊ុនអាចដកចេញនូវមាតិកាដែលបានបង្កើតក្នុងគោលបំណងកំណត់អត្តសញ្ញាណអនីតិជនឯកជន ប្រសិនបើមានហានិភ័យចំពោះសុវត្ថិភាពរបស់អនីតិជន នៅពេលដែលបានស្នើសុំដោយភ្នាក់ងារអនុវត្តច្បាប់ រដ្ឋាភិបាល ដៃគូដែលទុកចិត្ត ឬមាតិកាត្រូវបានរាយការណ៍ដោយខ្លួនឯងដោយអនីតិជន ឬមាតាបិតា/អាណាព្យាបាលស្របច្បាប់របស់អនីតិជន
បទ​ពិសោធអ្នកប្រើប្រាស់
សូមមើលឧទាហរណ៍មួយចំនួនអំពីលក្ខណៈនៃការអនុវត្តច្បាប់សម្រាប់អ្នកប្រើប្រាស់នៅលើ Facebook ដូចជា៖ អ្វីដែលមើលទៅដូចជារាយការណ៍អំពីអ្វីដែលអ្នកមិនគួរមាននៅលើ Facebook ដើម្បីប្រាប់ថាអ្នកបានរំលោភលើស្តង់ដារសហគមន៍របស់យើង ហើយមើលអេក្រង់ព្រមានលើមាតិកាជាក់លាក់មួយចំនួន។
កំណត់ចំណាំ៖ ក្រុមហ៊ុនតែងតែកែលម្អ ដូច្នេះអ្វីដែលអ្នកឃើញនៅទីនេះអាចហួសសម័យបន្តិចបើប្រៀបធៀបទៅនឹងអ្វីដែលក្រុមហ៊ុនកំពុងប្រើនាពេលបច្ចុប្បន្ន។
បទ​ពិសោធអ្នកប្រើប្រាស់
ការរាយការណ៍
បទ​ពិសោធអ្នកប្រើប្រាស់
ទំនាក់ទំនងក្រោយការរាយការណ៍
បទ​ពិសោធអ្នកប្រើប្រាស់
បទពិសោធដកចេញ
បទ​ពិសោធអ្នកប្រើប្រាស់
អេក្រង់ព្រមាន
ទិន្នន័យ
មើលរបាយការណ៍​ស្ដីពីការពង្រឹងការអនុវត្ត​ស្តង់ដារ​សហគមន៍ចុងក្រោយបំផុត
ការអនុវត្តច្បាប់
ក្រុមហ៊ុនមានគោលការណ៍ដូចគ្នានៅជុំវិញពិភពលោកសម្រាប់អ្នកគ្រប់គ្នានៅលើ Facebook។
ក្រុមត្រួតពិនិត្យ
ក្រុមការងារសកលរបស់យើងដែលមានអ្នកត្រួតពិនិត្យជាង ១៥.០០០ នាក់ធ្វើការជារៀងរាល់ថ្ងៃ ដើម្បីរក្សាអ្នកប្រើប្រាស់នៅលើ Facebook ឱ្យមានសុវត្ថិភាព។
ការចូលរួមរបស់ភាគីពាក់ព័ន្ធ
ក្រៅពីអ្នកជំនាញ អ្នកសិក្សា អង្គការមិនរកប្រាក់ចំណេញនិងអ្នកបង្កើតគោលការណ៍ជួយជូនដំណឹងអំពីស្ដង់ដារសហគមន៍ Facebook។
ទទួលបានជំនួយជាមួយនឹងការធ្វើអាជីវកម្មផ្លូវភេទលើកុមារ ការរំលោភបំពាន និងរូបអាក្រាត
ស្វែងយល់ពីអ្វីដែលអ្នកអាចធ្វើបាន ប្រសិនបើអ្នកឃើញអ្វីមួយនៅលើ Facebook ដែលប្រឆាំងនឹងស្តង់ដារសហគមន៍របស់ក្រុមហ៊ុន។
ចូលមើលមជ្ឈមណ្ឌលជំនួយរបស់ក្រុមហ៊ុន