ការប្រព្រឹត្តគួរឱ្យស្អប់ខ្ពើម

ព័ត៌មានលម្អិតអំពីគោលការណ៍

ផ្លាស់ប្ដូរកំណត់ហេតុ
ហេតុផលគោលការណ៍នេះ
យើងជឿជាក់ថា អ្នកប្រើប្រាស់នឹងប្រើមតិយោបល់របស់ពួកគេ ហើយភ្ជាប់ទំនាក់ទំនងគ្នាដោយសេរី នៅពេលដែលពួកគេមិនមានអារម្មណ៍ថារងការវាយប្រហារ ដោយឈរលើមូលដ្ឋានថាពួកគេជានរណា។ នោះហើយជាមូលហេតុដែលយើងមិនអនុញ្ញាតឱ្យមានការប្រព្រឹត្តគួរឱ្យស្អប់ខ្ពើមនៅលើ Facebook, Instagram ឬ Threads។
ក្រុមហ៊ុនកំណត់និយមន័យ ការប្រព្រឹត្តគួរឱ្យស្អប់ខ្ពើម​ ថាជាការវាយប្រហារដោយផ្ទាល់ប្រឆាំងនឹងមនុស្ស — ជាជាងគំនិត ឬស្ថាប័ន— ដោយផ្អែកលើអ្វីដែលយើងហៅថាលក្ខណៈដែលបានការពារ (PC)៖ ពូជសាសន៍ ជនជាតិ ដើមកំណើតជាតិសាសន៍ ពិការភាព សម្ព័ន្ធភាពសាសនា វណ្ណៈ និន្នាការផ្លូវភេទ ភេទ​ អត្តសញ្ញាណ​យេនឌ័រ និងជំងឺធ្ងន់ធ្ងរនានា។ លើសពីនេះ យើងចាត់ទុកអាយុជាចរិតលក្ខណៈដែលបានការពារ នៅពេលត្រូវបានគេរាប់បញ្ចូលជាមួយនឹងចរិតលក្ខណៈដែលបានការពារមួយទៀត។ យើងក៏ការពារជនភៀសខ្លួន ជនចំណាកស្រុក ជនអន្តោប្រវេសន៍និងអ្នកស្វែងរកសិទ្ធិជ្រកកោនពីការវាយប្រហារធ្ងន់ធ្ងរបំផុត (កម្រិត ១ ខាងក្រោម) ប៉ុន្តែយើងអនុញ្ញាតឱ្យមានការអត្ថាធិប្បាយ និងការរិះគន់គោលនយោបាយអន្តោប្រវេសន៍។ ស្រដៀងគ្នានេះដែរ យើងផ្តល់ការការពារមួយចំនួន សម្រាប់លក្ខណៈដែលមិនបានការពារទាំងឡាយដូចជា មុខរបរ នៅពេលដែលវាត្រូវបានយោងអមជាមួយចរិតលក្ខណៈ​ដែលបានការពារ​។ ពេលខ្លះ ដោយផ្អែកលើភាពខុសប្លែកគ្នាបន្តិចបន្តួចក្នុងតំបន់ យើងចាត់ទុកពាក្យ ឬឃ្លាជាក់លាក់មួយចំនួនថាពាក្យ​ ឬឃ្លាដែលប្រើជំនួសគ្នាជាញឹកញាប់សម្រាប់ចរិត​លក្ខណៈ​ដែលបានការពារ​។
យើងដកចេញនូវពាក្យសម្ដីដែលធ្វើឱ្យបាត់បង់លក្ខណៈជាមនុស្ស ការចោទប្រកាន់ពីអំពើអសីលធម៌ធ្ងន់ធ្ងរ ឬឧក្រិដ្ឋកម្ម និងពាក្យ​មួល​បង្កាច់។ យើងក៏ដកចេញផងដែរនូវការប្រើផ្នត់គំនិតដែលបង្កគ្រោះថ្នាក់ ដែលយើងកំណត់ថាជាការ​ប្រៀបធៀប​បាត់បង់​លក្ខណៈ​ជា​មនុស្ស ដែលធ្លាប់ត្រូវបានគេប្រើដើម្បីវាយប្រហារ បំភិតបំភ័យ ឬមិនរាប់បញ្ចូលក្រុមជាក់លាក់ ហើយដែលតែងតែទាក់ទងនឹងអំពើហិង្សាអហ្វឡាញ។ ជាចុងក្រោយ យើងដកចេញនូវការប្រមាថធ្ងន់ធ្ងរ ការបង្ហាញពីការមើលងាយ ឬការស្អប់ខ្ពើម ការជេរបណ្តាសា និងការអំពាវនាវឱ្យមានការមិនដាក់បញ្ចូល ឬការបំបែកចេញពីគ្នា នៅពេលកំណត់គោលដៅលើមនុស្សដោយផ្អែកលើចរិតលក្ខណៈដែលបានការពារ។ យើងបែងចែកពាក្យសម្ដីនេះជាពីរកម្រិតនៃភាពធ្ងន់ធ្ងរដែលត្រូវបានរៀបរាប់ខាងក្រោម។
យើងដឹងថា ពេលខ្លះអ្នកប្រើប្រាស់ចែករំលែកមាតិកាដែលរួមមានពាក្យមួលបង្កាច់ ឬពាក្យសម្តីរបស់អ្នកផ្សេង ដើម្បីថ្កោលទោសពាក្យសម្ដីនោះ ឬរាយការណ៍អំពីវា។ ក្នុងករណីផ្សេងទៀត ពាក្យសម្ដីដែលរួមមានពាក្យមួលបង្កាច់ ដែលអាចបំពានស្តង់ដាររបស់យើង ត្រូវបានប្រើ ដើម្បីឆ្លុះបញ្ចាំងមកខ្លួនឯង​ ឬដើម្បីផ្តល់អំណាច។ យើងអនុញ្ញាតឱ្យមានពាក្យសម្ដីប្រភេទនេះ ដែលចេតនារបស់អ្នកនិយាយមានភាពច្បាស់លាស់។ ករណីចេតនាមិនច្បាស់លាស់ យើងអាចនឹងដកមាតិកានោះចេញ។
ពេលខ្លះ អ្នកប្រើប្រាស់ប្រើភាសាដែលកំហិតលើភេទ ឬយេនឌ័រ នៅពេលពិភាក្សាអំពីសិទ្ធិចូលទៅកាន់កន្លែងនានាដែលជារឿយៗរងការដាក់កំហិតលើភេទ ឬយេនឌ័រ ដូចជាការចូលបន្ទប់ទឹក សាលារៀនជាក់លាក់ យោធាជាក់លាក់ ភ្នាក់ងារអនុវត្តច្បាប់ ឬតួនាទីបង្រៀន និងក្រុមថែទាំ​សុខភាព ឬក្រុមគាំទ្រ។ ពេលខ្លះទៀត ពួកគេអំពាវនាវឱ្យមានការមិនដាក់បញ្ចូល ឬប្រើភាសាប្រមាថនៅក្នុងបរិបទពិភាក្សាអំពីប្រធានបទនយោបាយ ឬសាសនា ដូចជានៅពេលពិភាក្សាអំពីសិទ្ធិអ្នកប្តូរយេនឌ័រ អន្តោប្រវេសន៍ ឬការស្រឡាញ់ភេទដូចគ្នាជាដើម។ ចុងក្រោយ ពេលខ្លះអ្នកប្រើប្រាស់ជេរស្ដីលើយេនឌ័រក្នុងបរិបទនៃការបែកបាក់ស្នេហាផងដែរ។ គោលការណ៍របស់យើងត្រូវបានរៀបចំឡើងដើម្បីផ្តល់លំហសម្រាប់ប្រភេទពាក្យសម្ដីទាំងនេះ។
សូមកុំបង្ហោះ៖
កម្រិត ១
មាតិកាដែលកំណត់គោលដៅលើបុគ្គលម្នាក់ឬមួយក្រុម (លើកលែងតែក្រុមដែលត្រូវបានពណ៌នាថាបានប្រព្រឹត្តឧក្រិដ្ឋកម្មបែបហិង្សាឬផ្លូវភេទ ឬតំណាងតិចជាងពាក់កណ្តាលនៃក្រុម) ដោយផ្អែកលើចរិតលក្ខណៈដែលបានការពារដែលបានរៀបរាប់ខាងលើរបស់ពួកគេ ឬស្ថានភាពអន្តោប្រវេសន៍ ជាទម្រង់លាយលក្ខណ៍អក្សរ ឬរូបភាពជាមួយនឹង៖
  • ពាក្យសម្ដីបំបាត់លក្ខណៈជាមនុស្សក្នុងទម្រង់នៃការប្រៀបធៀប ឬការធ្វើឱ្យមានលក្ខណៈទូទៅអំពីសត្វ មេរោគបង្កជំងឺ ឬទម្រង់មានជីវិតដែលមិនមែនជាមនុស្សផ្សេងទៀត រួមមាន៖
    • សត្វល្អិត (រួមមានជាអាទិ៍៖ កន្លាត កណ្តូបជាដើម)
    • សត្វជាទូទៅ ឬប្រភេទសត្វជាក់លាក់ដែលត្រូវបានយល់ឃើញតាមវប្បធម៌ថាខ្សោយជាង (រួមមានជាអាទិ៍៖ ជនជាតិស្បែកខ្មៅ និងសត្វស្វា ឬសត្វដែលមានរាងដូចសត្វស្វា ជនជាតិជ្វីហ្វ និងកណ្តុរ ជនជាតិមូស្លីម និងជ្រូក ជនជាតិម៉ិកស៊ិក និងដង្កូវ)
    • បាក់តេរី មេរោគ ឬអតិសុខុមប្រាណ
    • ពពួកក្រៅពីមនុស្ស (រួមមានជាអាទិ៍៖ ខ្មោចបិសាច អារក្ស បិសាច)
  • ការចោទប្រកាន់ពីបទអសីលធម៌ និងឧក្រិដ្ឋកម្មធ្ងន់ធ្ងរ៖
    • ព្រាននារី និងជនដែលមានចំណង់ផ្លូវភេទលើកុមារ (ដែលរួមមានជាអាទិ៍៖ ជនជាតិមូស្លីមរួមភេទជាមួយពពែ ឬជ្រូក)
    • ឧក្រិដ្ឋជនហិង្សា (រួមមានជាអាទិ៍៖ ភេរវករ ឃាតករ)
  • ការអំពាវនាវ និងក្តីសង្ឃឹមសម្រាប់ការបង្កគ្រោះថ្នាក់ដូចខាងក្រោម (ការគំរាមកំហែងធ្ងន់ធ្ងរ ឬជាក់លាក់ និងការអំពាវនាវឱ្យមានអំពើហិង្សាត្រូវបានបកស្រាយក្រោមគោលការណ៍អំពើហិង្សា និងការញុះញង់របស់យើង)៖
    • កើតមានជំងឺ
    • ជួបគ្រោះមហន្តរាយធម្មជាតិ
    • ការធ្វើបាបខ្លួនឯង ឬការធ្វើអត្តឃាត
    • ​ការ​ស្លាប់​ដោយ​មិន​មាន​ជន​ល្មើស​ឬ​វិធី​សា​ស្រ្ត
    • គ្រោះថ្នាក់ និង​ធ្វើបាប​រាង​កាយ​ផ្សេង​ទៀត​ដែល​បង្កឡើង​ដោយ​គ្មាន​ជនល្មើស ឬ​ដោយ​អាទិទេព
  • ផ្នត់គំនិតបង្កគ្រោះថ្នាក់ដែលកន្លងមកទាក់ទងនឹងការបំភិតបំភ័យ ឬអំពើហិង្សា ដូចជាការផាត់មុខជាជនជាតិស្បែកខ្មៅជាដើម ការបដិសេធការសម្លាប់រង្គាល ការអះអាងថាជនជាតិយូដាគ្រប់គ្រងស្ថាប័នហិរញ្ញវត្ថុ នយោបាយ ឬប្រព័ន្ធផ្សព្វផ្សាយ ការហៅចំពោះ​ដាលីតថា​ជា​កម្មករ​ឋានៈតូចទាប និងបៀបធៀបជនជាតិស្បែកខ្មៅទៅនឹងឧបករណ៍កសិកម្ម។
  • ចំអកគោលគំនិត ព្រឹត្តិការណ៍ ឬជនរងគ្រោះដោយសារឧក្រិដ្ឋកម្មដែលគួរឱ្យស្អប់ ទោះបីគ្មានមនុស្សពិតត្រូវបានពណ៌នានៅក្នុងរូបភាពក៏ដោយ។
  • ចំអក​មនុស្ស​ថា​មាន​ ឬ​កើត​ជំងឺ។
  • មាតិកាដែលពណ៌នា ឬកំណត់គោលដៅអវិជ្ជមានចំពោះមនុស្សដោយប្រើពាក្យ​មួល​បង្កាច់។ ពាក្យមួលបង្កាច់ត្រូវបានកំណត់ថាជាពាក្យដែលមានលក្ខណៈបង្កើតបរិយាកាសនៃការរើសអើង និងការបំភិតបំភ័យប្រឆាំងនឹងមនុស្សដោយផ្អែកលើចរិតលក្ខណៈដែលបានការពារ ជាញឹកញាប់ដោយសារតែពាក្យទាំងនេះត្រូវបានចងភ្ជាប់ទៅនឹងការរើសអើងជាប្រវត្តិសាស្ត្រ ការគៀបសង្កត់ និងអំពើហិង្សាជាដើម។
កម្រិត ២
មាតិកាដែលកំណត់គោលដៅលើមនុស្សឬក្រុមមនុស្សដោយផ្អែកលើមូលដ្ឋាននៃចរិតលក្ខណៈដែលបានការពាររបស់ពួកគេ (ទម្រង់ជាលាយលក្ខណ៍អក្សរ ឬរូបភាព) ជាមួយនឹង៖
  • ការអំពាវនាវ ឬការគាំទ្រដល់ការមិនដាក់បញ្ចូល ឬការបំបែកចេញ ឬការលើកឡើងអំពីចេតនាដើម្បីដកចេញ ឬបំបែកចេញ ដែលកំណត់និយមន័យថាជា៖
    • ការមិនដាក់បញ្ចូលជាទូទៅ ដែលមានន័យថា ការអំពាវនាវឱ្យមានការមិនដាក់បញ្ចូលជាទូទៅ ឬការបំបែកចេញ ដូចជា "មិនអនុញ្ញាត X!" ជាដើម
    • ការមិនដាក់បញ្ចូលផ្នែកនយោបាយ មានន័យថា ការបដិសេធសិទ្ធិក្នុងការចូលរួមនយោបាយ ឬការតវ៉ាចំពោះការឃុំខ្លួន ឬការបដិសេធសិទ្ធិនយោបាយ។
    • ការ​មិនដាក់​បញ្ចូល​ផ្នែកសេដ្ឋកិច្ច ដែលមានន័យថាជាការបដិសេធលទ្ធភាពទទួលបានសិទ្ធិផ្នែកសេដ្ឋកិច្ច និងការដាក់កម្រិតលើការចូលរួមក្នុងទីផ្សារការងារ។ យើងអនុញ្ញាតឱ្យមានមាតិកាដែលជជែកយកហេតុផលអំពីការដាក់កំហិតផ្អែកយេនឌ័រនៃយោធា ភ្នាក់ងារអនុវត្តច្បាប់ និងការងារជាគ្រូបង្រៀន។ យើងក៏អនុញ្ញាតមាតិកាដូចគ្នាដោយផ្អែកលើនិន្នាការផ្លូវភេទផងដែរ នៅពេលដែលមាតិកាគឺផ្អែកលើជំនឿសាសនា។
    • ការមិនដាក់បញ្ចូលផ្នែកសង្គម ដែលមានន័យថា អ្វីៗដូចជាការបដិសេធសិទ្ធិចូលទៅកាន់លំហនានា (រូបវន្ត និងអនឡាញ) និងសេវាកម្មសង្គម លើកលែងតែការមិនដាក់បញ្ចូលផ្អែកលើភេទ ឬយេនឌ័រក្នុងការប្រើលំហដែលត្រូវបានកំហិតជាទូទៅទៅលើភេទ ឬយេនឌ័រ ដូចជាបន្ទប់ទឹក កន្លែងលេងកីឡា និងលីកកីឡា ក្រុមថែទាំសុខភាព និងក្រុមគាំទ្រ និងសាលារៀនជាក់លាក់។
  • ពាក្យប្រមាថ រួមទាំងពាក្យទាក់ទងនឹង៖
    • ចរិតលក្ខណៈ រួមមានជាអាទិ៍ការចោទប្រកាន់អំពីភាពកំសាក ភាពមិនស្មោះត្រង់ ឧក្រិដ្ឋកម្មជាមូលដ្ឋាន និងការមានដៃគូរួមភេទច្រើនមិនរើសមុខ ឬទង្វើអសីលធម៌ផ្លូវភេទផ្សេងទៀត។
    • លក្ខណៈផ្លូវចិត្ត រួមមានជាអាទិ៍ការចោទប្រកាន់លើភាពល្ងង់ខ្លៅ សមត្ថភាពបញ្ញា និងជំងឺផ្លូវចិត្ត និងការប្រៀបធៀបដែលមិនគាំទ្ររវាងក្រុម PC ដោយផ្អែកលើសមត្ថភាពបញ្ញាមានពីកំណើត។ យើងអនុញ្ញាតឱ្យមានការចោទប្រកាន់អំពីជំងឺផ្លូវចិត្ត ឬភាពមិនប្រក្រតី នៅពេលដែលផ្អែកលើយេនឌ័រ ឬនិន្នាការផ្លូវភេទ ក្នុងកាលៈទេសៈនៃសុន្ទរកថាខាងនយោបាយ និងសាសនាអំពីគំនិតប្ដូរយេនឌ័រ និងការស្រឡាញ់ភេទដូចគ្នា និងការប្រើប្រាស់ពាក្យពេចន៍ធម្មតាដែលមិនធ្ងន់ធ្ងរដូចជា "ចំលែក"។
    • ផ្នែកផ្សេងទៀត រួមមានជាអាទិ៍ការចោទប្រកាន់លើភាពគ្មានតម្លៃ ភាពគ្មានប្រយោជន៍ ភាពអាក្រក់ ភាពកខ្វក់។
  • ការបញ្ចេញមតិដែលបង្ហាញថាគោលដៅបណ្តាលឱ្យមានជំងឺ រួមមានជាអាទិ៍ “ធ្វើឱ្យខ្ញុំចង់ក្អួត”។
  • ការ​ប្រមាថ​ដែលមានគោលដៅ លើកលែងតែការជេរប្រមាថផ្អែកលើយេនឌ័រនៅក្នុងបរិបទនៃការបែកបាក់ស្នេហា ត្រូវបានកំណត់ថាជា៖
    • ការប្រើប្រាស់ដែលកំណត់គោលដៅនៃ "ចុយម្រាយ" ឬទម្រង់ពាក្យផ្សេងៗនៃ "ចុយម្រាយ" ដោយចេតនាក្នុងការប្រមាថដូចជា "អាចុយម្រាយ [ចរិតលក្ខណៈដែលបានការពារ]!"
    • ពាក្យ ឬឃ្លាដែលអំពាវនាវឱ្យមានការចូលរួមក្នុងសកម្មភាពផ្លូវភេទ ឬប៉ះពាល់ជាមួយប្រដាប់បន្តពូជ រន្ធគូទ លាមកឬទឹកនោម រួមមានជាអាទិ៍៖ បឺតជញ្ជក់ក្តរបស់ខ្ញុំ ថើបគូទរបស់ខ្ញុំ ស៊ីលាមក។
សម្រាប់ស្តង់ដារសហគមន៍ខាងក្រោមនេះ យើងតម្រូវឱ្យមានព័ត៌មាននិង/ឬបរិបទបន្ថែម ដើម្បីអនុវត្ត៖
សូមកុំបង្ហោះ៖
  • មាតិកាដែលផ្ដល់នូវឬផ្ដល់ជូនផលិតផល ឬសេវាដែលមានគោលបំណងផ្លាស់ប្ដូរនិន្នាការអត្តសញ្ញាណភេទឬនិន្នាការផ្លូវភេទរបស់មនុស្សយ៉ាងច្បាស់។
  • មាតិកាវាយប្រហារលើគោលគំនិត ស្ថាប័ន គំនិតយោបល់ ការអនុវត្ត ឬជំនឿដែលទាក់ទងនឹងលក្ខណៈដែលបានការពារ ដែលទំនងជារួមចំណែកដល់ការបង្កអន្តរាយដល់រាងកាយ ការគំរាមកំហែង ឬការរើសអើងចំពោះមនុស្សដែលពាក់ព័ន្ធនឹងលក្ខណៈដែលបានការពារនោះ។ Meta ពិនិត្យមើលសញ្ញាយ៉ាងច្រើន ដើម្បីកំណត់ថាតើមានការគំរាមកំហែងនៃគ្រោះថ្នាក់នៅក្នុងមាតិកាដែរឬអត់។ គ្រោះថ្នាក់ទាំងនេះរួមមានជាអាទិ៍៖ មាតិកាដែលអាចបង្កឱ្យមានអំពើហិង្សា ឬការបំភិតបំភ័យ ថាតើមានរយៈពេលនៃភាពតានតឹងកើនឡើងដូចជា ការបោះឆ្នោត ឬជម្លោះកំពុងបន្ត ហើយថាតើមានប្រវត្តិថ្មីៗនៃអំពើហិង្សាប្រឆាំងនឹងក្រុមការពារដែលបានកំណត់ឬអត់។ ក្នុងករណីមួយចំនួន យើងក៏អាចពិចារណាផងដែរថាតើអ្នកនិយាយគឺជាបុគ្គលសាធារណៈ ឬកាន់កាប់តំណែងជាអ្នកមានអំណាច។
ក្នុងករណីខ្លះ យើងនឹងអនុញ្ញាតនូវមាតិកាដែលអាចបំពានស្តង់ដារសហគមន៍ នៅពេលត្រូវបានកំណត់ថា មាតិកានោះមានលក្ខណៈបែបកំប្លែង។ មាតិកានឹងត្រូវបានអនុញ្ញាត តែប្រសិនបើធាតុដែលបំពាននៃមាតិកានោះមានលក្ខណៈបែបកំប្លែង ឬកើតចេញពីអ្វីមួយ ឬនរណាម្នាក់ផ្សេងទៀត ដើម្បីចំអក ឬរិះគន់ពួកគេ។
ចំណាំ៖ ប្រសិនបើអ្នកជាអ្នកប្រើប្រាស់នៅសហគមន៍អ៊ឺរ៉ុប ហើយកំពុងឃើញមាតិកាដែលអ្នកជឿថាបំពានច្បាប់ពាក្យសម្ដីស្អប់ខ្ពើមនៅក្នុងប្រទេសរបស់អ្នក អ្នកអាចដាក់បញ្ជូនសំណើដកចេញផ្លូវច្បាប់ទៅកាន់ FacebookInstagram
បទ​ពិសោធអ្នកប្រើប្រាស់
សូមមើលឧទាហរណ៍មួយចំនួនអំពីលក្ខណៈនៃការអនុវត្តច្បាប់សម្រាប់អ្នកប្រើប្រាស់នៅលើ Facebook ដូចជា៖ អ្វីដែលមើលទៅដូចជារាយការណ៍អំពីអ្វីដែលអ្នកមិនគួរមាននៅលើ Facebook ដើម្បីប្រាប់ថាអ្នកបានរំលោភលើស្តង់ដារសហគមន៍របស់យើង ហើយមើលអេក្រង់ព្រមានលើមាតិកាជាក់លាក់មួយចំនួន។
កំណត់ចំណាំ៖ ក្រុមហ៊ុនតែងតែកែលម្អ ដូច្នេះអ្វីដែលអ្នកឃើញនៅទីនេះអាចហួសសម័យបន្តិចបើប្រៀបធៀបទៅនឹងអ្វីដែលក្រុមហ៊ុនកំពុងប្រើនាពេលបច្ចុប្បន្ន។
បទ​ពិសោធអ្នកប្រើប្រាស់
ការរាយការណ៍
បទ​ពិសោធអ្នកប្រើប្រាស់
ទំនាក់ទំនងក្រោយការរាយការណ៍
បទ​ពិសោធអ្នកប្រើប្រាស់
បទពិសោធដកចេញ
បទ​ពិសោធអ្នកប្រើប្រាស់
អេក្រង់ព្រមាន
ទិន្នន័យ
មើលរបាយការណ៍​ស្ដីពីការពង្រឹងការអនុវត្ត​ស្តង់ដារ​សហគមន៍ចុងក្រោយបំផុត
ការអនុវត្តច្បាប់
ក្រុមហ៊ុនមានគោលការណ៍ដូចគ្នានៅជុំវិញពិភពលោកសម្រាប់អ្នកគ្រប់គ្នានៅលើ Facebook។
ក្រុមត្រួតពិនិត្យ
ក្រុមការងារសកលរបស់យើងដែលមានអ្នកត្រួតពិនិត្យជាង ១៥.០០០ នាក់ធ្វើការជារៀងរាល់ថ្ងៃ ដើម្បីរក្សាអ្នកប្រើប្រាស់នៅលើ Facebook ឱ្យមានសុវត្ថិភាព។
ការចូលរួមរបស់ភាគីពាក់ព័ន្ធ
ក្រៅពីអ្នកជំនាញ អ្នកសិក្សា អង្គការមិនរកប្រាក់ចំណេញនិងអ្នកបង្កើតគោលការណ៍ជួយជូនដំណឹងអំពីស្ដង់ដារសហគមន៍ Facebook។
រកជំនួយពាក់ព័ន្ធនឹង​ការ​ប្រព្រឹត្ត​ដែល​គួរ​ឱ្យស្អប់ខ្ពើម
ស្វែងយល់ពីអ្វីដែលអ្នកអាចធ្វើបាន ប្រសិនបើអ្នកឃើញអ្វីមួយនៅលើ Facebook ដែលប្រឆាំងនឹងស្តង់ដារសហគមន៍របស់ក្រុមហ៊ុន។
ចូលមើលមជ្ឈមណ្ឌលជំនួយរបស់ក្រុមហ៊ុន