ការក្លែងបន្លំ ការបោកប្រាស់ និងការអនុវត្តបោកបញ្ឆោត

ព័ត៌មានលម្អិតអំពីគោលការណ៍

ផ្លាស់ប្ដូរកំណត់ហេតុ
ហេតុផលគោលការណ៍នេះ
យើងមានបំណងការពារអ្នកប្រើប្រាស់ និងអាជីវកម្មពីការចាញ់បោកលុយ ទ្រព្យសម្បត្តិ ឬព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ។ យើងសម្រេចកិច្ចការនេះដោយដកចេញនូវមាតិកា និងឥរិយាបថប្រយុទ្ធប្រឆាំងដែលមានគោលបំណងប្រើប្រាស់មធ្យោបាយបោកបញ្ឆោត ដូចជាការបង្ហាញខុសពីការពិតដោយចេតនា ព័ត៌មានដែលបានលួច និងការអះអាងបំផ្លើស - ដើម្បីបោកប្រាស់ ឬបោកបន្លំអ្នកប្រើប្រាស់ និងអាជីវកម្ម ឬដើម្បីជំរុញឱ្យមានការបន្តទាក់ទាញ។ នេះរួមបញ្ចូលទាំងមាតិកាដែលព្យាយាមសម្របសម្រួល ឬគាំទ្រសកម្មភាពទាំងនោះ​ដោយប្រើប្រាស់សេវារបស់យើង។ ក្រុមហ៊ុនអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើនការយល់ដឹង និងអប់រំអ្នកដទៃ ក៏ដូចជាថ្កោលទោសសកម្មភាពទាំងនេះផងដែរ។
យើងមិនអនុញ្ញាត៖
មាតិកាដែលប៉ុនប៉ងបោកប្រាស់ ឬបោកបន្លំអ្នកប្រើប្រាស់ និង/ឬអាជីវកម្មតាមមធ្យោបាយនៃ៖
ការបោកបន្លំ និងការបោកប្រាស់ជាទម្រង់ប្រាក់កម្ចី
មាតិកាដែល៖
  • ផ្តល់ប្រាក់កម្ចីដែលតម្រូវឱ្យអ្នកប្រើប្រាស់បង់ប្រាក់ជាមុនដើម្បីទទួលបានប្រាក់កម្ចី។
  • ផ្តល់ប្រាក់កម្ចីដោយមានការធានា ឬការធានាផ្ដល់ការអនុញ្ញាតនាពេលខាងមុខ ដែលបានបញ្ជាក់យ៉ាងច្បាស់ ឬយល់ដឹងដោយប្រយោលដោយផ្អែកលើបរិបទ (ដូចជាការអះអាងថាអនុញ្ញាតលើប្រាក់កម្ចីដោយមិនចាំបាច់ស្នើសុំព័ត៌មានហិរញ្ញវត្ថុ)។
  • កំណត់ចំណាំ៖ យើងក៏រកមើលផងដែរនូវសញ្ញាផ្សេងទៀតដើម្បីកំណត់ថាតើអង្គភាពមួយកំពុងបង្ហោះមាតិកាស្របច្បាប់ មិនក្លែងបន្លំឬយ៉ាងណាដូចជានៅពេលដែលវាជាអង្គភាព និងធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុដែលបានផ្ទៀងផ្ទាត់ជាដើម។
ការក្លែងបន្លំ និងការបោកប្រាស់ជាទម្រង់ល្បែងស៊ីសង
មាតិកាដែល៖
  • ផ្តល់សេវាកម្មលេងល្បែងស៊ីសងដោយ​ប្រើលុយពិត (“លុយពិត” គឺជារូបិយប័ណ្ណក្នុងពិភពពិត ដែលអាចប្រើដើម្បីទិញទំនិញ ឬសេវាកម្មនៅក្នុងពិភពពិត រួមទាំងរូបិយប័ណ្ណជាតិដូចជាដុល្លារសហរដ្ឋអាមេរិក និងរូបិយប័ណ្ណនិម្មិតដូចជា Bitcoin ជាដើម)៖
    • ដោយមានការធានាថានឹងឈ្នះ។
    • ការបង្កប់ន័យ ឬការទទួលស្គាល់ថាបានកំណត់លទ្ធផលនៃហ្គេម ឬការប្រកួត។
    • ការល្បួងសុំអ្នកប្រើប្រាស់ឱ្យរៀបចំលទ្ធផលនៃការប្រកួត ឬស្វែងរកជំនួយ ឬគន្លឹះអំពីរបៀបរៀបចំលទ្ធផលនៃការប្រកួត ឬហ្គេម។
ហ្គេមកាស៊ីណូសង្គមដែលក្លែងបន្លំលេងល្បែងស៊ីសងដោយមិនមានឱកាសឈ្នះលុយពិតប្រាកដគឺស្ថិតនៅក្រោមស្តង់ដារសហគមន៍សម្រាប់ទំនិញ និងសេវាកម្មដែលស្ថិតក្រោមការរឹតបន្តឹងរបស់យើង។
ការវិនិយោគ ឬការក្លែងបន្លំ និងការបោកប្រាស់ផ្នែកហិរញ្ញវត្ថុ
  • ឱកាសវិនិយោគ។ មាតិកាដែល៖
    • ផ្តល់ឱកាសវិនិយោគ ដែលមានការធានាចំពោះប្រាក់ចំណេញលើការវិនិយោគ ឬធានាថាគ្មានហានិភ័យ។
    • ផ្តល់ឱកាសវិនិយោគ ដែលប្រាក់ចំណេញលើការវិនិយោគ ឬសំណងគឺអាស្រ័យផ្នែកខ្លះ ឬទាំងស្រុងទៅលើការជ្រើសរើសអ្នកដ៏ទៃឱ្យចូលរួមក្នុងគ្រោងការណ៍នេះ។
    • ផ្តល់ឱកាសវិនិយោគដែលឱកាសមានលក្ខណៈ “រកលុយបានច្រើនក្នុងពេលដ៏ខ្លី” និង/ឬអះអាងថា ការវិនិយោគតូចតាចអាចប្រែក្លាយទៅជាចំនួនទឹកប្រាក់ដ៏ច្រើន។
  • ការបង្កើនចំនួនស្វ័យគុណនៃប្រាក់/សាច់ប្រាក់។ មាតិកាដែល៖
    • និយាយថានឹងបង្វែរចំនួនប្រាក់ជាក់លាក់ទៅជាចំនួនប្រាក់ច្រើនជាងនេះតាមរយៈការបង្កើនស្វ័យគុណ ឬល្បិច ឬយុទ្ធសាស្ត្រដែលពាក់ព័ន្ធនឹងការលើកឡើងយ៉ាងច្បាស់អំពី “ការបង្កើនស្វ័យគុណសាច់ប្រាក់” “ការបង្កើនស្វ័យគុណលុយ” ឬវាក្យស័ព្ទស្រដៀងគ្នា។
ការក្លែងបន្លំ និងការបោកបញ្ឆោតជាទម្រង់នៃការលាងលុយដោយប្រើភាគីទីបី និងការលាងលុយកខ្វក់
  • ការលាងលុយដោយប្រើភាគីទីបី។ មាតិកាដែល៖
    • ផ្តល់ជូន ឬស្នើសុំការលាងលុយដោយប្រើភាគីទីបី (បណ្ដាលឱ្យជនរងគ្រោះក្លាយជាអ្នកចូលរួមក្នុងការលាងលុយកខ្វក់ដោយមិនដឹងខ្លួនតាមរយៈការផ្តល់ប្រាក់ ឬចែករំលែកប្រាក់ចំណេញជាថ្នូរនឹងការអនុញ្ញាតឱ្យអ្នកដទៃប្រើប្រាស់គណនីធនាគាររបស់ពួកគេ ឬផ្ទេរប្រាក់ជំនួសឱ្យអ្នកដទៃ)។
    • ផ្តល់ជូន ឬស្នើសុំការលាងលុយដោយផ្តល់ការងារឱ្យទទួលយក និងផ្ទេរប្រាក់ទៅឱ្យភាគីទីបីដោយប្រើគណនីធនាគាររបស់ជនរងគ្រោះ។
  • ការលាងលុយកខ្វក់។ មាតិកាដែល៖
    • ស្នើសុំ ល្បួងសុំំ ឬផ្តល់ជូនដើម្បីជួយសម្រួលដល់ការលាងលុយកខ្វក់ ដែលជាការប៉ុនប៉ងធ្វើឱ្យប្រាក់ដែលទទួលបានដោយខុសច្បាប់មានភាពស្របច្បាប់តាមរយៈការក្លែងបន្លំប្រភពដើមនៃប្រាក់តាមរយៈប្រតិបត្តិការហិរញ្ញវត្ថុជាបន្តបន្ទាប់ដែលមានលក្ខណៈស្មុគស្មាញ រួមទាំងតាមរយៈមធ្យោបាយណាមួយដូចខាងក្រោម៖
      • ការស្វែងរកការផ្ទេរប្រាក់តាមរយៈ SWIFT (សង្គមសម្រាប់ទូរគមនាគមន៍ហិរញ្ញវត្ថុអន្តរធនាគារពិភពលោក) ឬវិធីសាស្ត្រស្រដៀងគ្នា
      • ការស្វែងរក ឬការផ្តល់ព័ត៌មានលម្អិតអំពីប្រភេទគណនីធនាគារដែលអាចប្រើបានដើម្បីទទួល ឬផ្ទេរសាច់ប្រាក់។
ការក្លែងបន្លំ និងការបោកប្រាស់ជាទម្រង់អត្តសញ្ញាណក្លែងក្លាយ
មាតិកាដែល៖
  • ប៉ុនប៉ងបោកប្រាស់ ឬបោកបន្លំអ្នកប្រើប្រាស់ដោយបង្ហាញខុសពីការពិតអំពីអត្តសញ្ញាណនៃផ្ទាំងរូបភាព ឬលក្ខណៈនៃសំណើ៖
    • ការក្លែងបន្លំ និងការបោកប្រាស់ជាទម្រង់សប្បុរសធម៌ ដែលជាសំណើសុំប្រាក់ ឬការបរិច្ចាគក្លែងក្លាយសម្រាប់បុព្វហេតុសប្បុរសធម៌ រួមជាមួយនឹងការអះអាងថា ការបរិច្ចាគជារឿងបន្ទាន់ និងរួមបញ្ចូលព័ត៌មានដូចជា គណនីធនាគារ ដែលប្រាក់អាចផ្ញើបាន។
    • ការក្លែងបន្លំ និងការបោកប្រាស់ជាទម្រង់ស្នេហា ដែលជាការប៉ុនប៉ងក្លែងបន្លំដើម្បីបង្កើតទំនាក់ទំនងស្នេហាតាមអ៊ីនធឺណិត ដោយស្វែងរកដៃគូ ឬទំនាក់ទំនងស្នេហាដែលមិនមែនលក្ខណៈផ្លូវភេទ និងការផ្តល់ជូន ឬការស្នើសុំលុយ ឬដោះដូរអ្វីផ្សេងដែលមានតម្លៃសមមូល។
    • ការក្លែងបន្លំ និងការបោកប្រាស់ជាទម្រង់អាជីវកម្ម/អង្គភាពល្បីឈ្មោះ ដែលពាក់ព័ន្ធនឹងការអះអាងមិនពិតដើម្បីតំណាង ឬបញ្ចេញមតិយោបល់ជំនួសឱ្យអាជីវកម្ម ឬអង្គភាពល្បីឈ្មោះ ក្នុងការប៉ុនប៉ងបោកប្រាស់ ឬបោកបន្លំ។
ការក្លែងបន្លំ និងការបោកប្រាស់ជាទម្រង់ផលិតផល ឬរង្វាន់
  • ការក្លែងបន្លំ និងការបោកប្រាស់ជាទម្រង់ហិរញ្ញប្បទានឥតសំណង​របស់រដ្ឋាភិបាល។ មាតិកាដែល៖
    • ផ្តល់ប្រាក់ក្លែងក្លាយពីហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាល ឬប្រភពថវិកាផ្សេងទៀតរបស់រដ្ឋាភិបាល។ យើងពិចារណាលើសញ្ញាផ្សេងៗដើម្បីកំណត់ថាតើអង្គភាពមួយកំពុងបង្ហោះមាតិកាស្របច្បាប់ មិនក្លែងបន្លំឬយ៉ាងណា ដូចជានៅពេលដែលមាតិកានោះបង្ហោះចេញពីអង្គភាពដែលបានផ្ទៀងផ្ទាត់ជាដើម។
  • ការក្លែងបន្លំ និងការបោកប្រាស់ជាក់ស្តែង ខាងវិញ្ញាណ ឬអ៊ីលលូមីណាទី។ មាតិកាដែល៖
    • ផ្តល់រង្វាន់ជាក់ស្តែង ដូចជាប្រាក់ ទំនិញ ឬសេវាកម្មដែលមានតម្លៃជារូបិយវត្ថុ រួមទាំងរូបិយប័ណ្ណរូបវន្ត ឌីជីថល និងរូបិយប័ណ្ណនិម្មិត ព្រមទាំងទំនិញ និងសេវាកម្មរូបវន្ត ឬឌីជីថលសម្រាប់សមាជិកភាព ឬចូលរួមសមាគម សាសនា និកាយសាសនា (ឧទាហរណ៍ សមាគមនអ៊ីលលូមីណាទីជាដើម)។
    • ផ្តល់រង្វាន់ជាក់ស្តែងក្នុងគោលបំណងប្រើប្រាស់វេទមន្ត ឬមន្តអាគមបិសាច ឬវត្ថុវេទមន្ត (ឧទាហរណ៍ ​មន្តអាគម វត្ថុសំណាង វត្ថុស័ក្ដិសិទ្ធិ និមិត្តរូប ទឹកវេទមន្ត កាបូបវេទមន្ត។ល។)។
  • ការក្លែងបន្លំ និងការបោកប្រាស់ជាទម្រង់ធានារ៉ាប់រង។ មាតិកាដែល៖
    • ផ្តល់ការធានារ៉ាប់រងមិនពិត បញ្ចុះតម្លៃយ៉ាងច្រើនដោយមានសំណើសុំថ្លៃសេវាជាមុន (ថ្លៃរដ្ឋបាល ឬការដាក់ប្រាក់ ឬអ្វីផ្សេងពីនេះ)។
    • ផ្តល់ជូនការធានារ៉ាប់រងដែលមិនពិត បញ្ចុះតម្លៃយ៉ាងច្រើនដោយមានការសន្យាថានឹងចំណេញបានច្រើនលើការធានារ៉ាប់រងបើប្រៀបធៀបទៅនឹងក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រងធម្មតា (យ៉ាងហោចណាស់ ៣០% តិចជាង)។
    • កំណត់ចំណាំ៖ យើងក៏រកមើលផងដែរនូវសញ្ញាផ្សេងទៀតដើម្បីកំណត់ថាតើអង្គភាពមួយកំពុងបង្ហោះមាតិកាស្របច្បាប់ មិនក្លែងបន្លំឬយ៉ាងណាដូចជានៅពេលដែលវាជាអង្គភាព និងធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុដែលបានផ្ទៀងផ្ទាត់ជាដើម
  • ការក្លែងបន្លំ និងការបោកប្រាស់ជាទម្រង់ការងារ។ មាតិកាដែល៖
    • ផ្តល់ការងារដែលមានការបរិយាយការងារមិនច្បាស់លាស់ ឬស្រពិចស្រពិល និងឱកាសរកលុយបានច្រើនក្នុងពេលដ៏ខ្លី ដែលសន្យាថាបានប្រាក់ដោយធ្វើការវិនិយោគ ឬកិច្ចខិតខំប្រឹងប្រែងក្នុងរយៈពេលដ៏ខ្លី។
    • ផ្តល់ជូនការងារដែលមិនមានព័ត៌មានការងារ ដោយគ្រាន់តែសំដៅលើដំណឹងជ្រើសរើសបុគ្គលិក។
    • ផ្តល់ការងារធ្វើនៅផ្ទះ ប៉ុន្តែចំណងជើងការងារបង្កប់ន័យថានិយោជិតមិនអាចធ្វើការពីផ្ទះបានទេ។
    • ផ្តល់ការងារដែលមានការសន្យាជាមុនអំពីប្រាក់ខែ។
    • ផ្តល់ការងារដែលមានការធានា។
    • ផ្តល់ការងារដែលមានការទាមទារឱ្យបង់ថ្លៃសេវាជាមុន មុនពេលទទួលបានការងារ។
    • កំណត់ចំណាំ៖ យើងក៏រកមើលផងដែរនូវសញ្ញាផ្សេងទៀតដើម្បីកំណត់ថាតើអង្គភាពមួយកំពុងបង្ហោះមាតិកាស្របច្បាប់ មិនក្លែងបន្លំឬយ៉ាងណាដូចជានៅពេលដែលវាជាអង្គភាពដែលបានផ្ទៀងផ្ទាត់ជាដើម
  • ការក្លែងបន្លំ និងការបោកប្រាស់ជាទម្រង់នៃការបន្ធូរបន្ថយបំណុល និងការធ្វើឱ្យឥណទានប្រសើរឡើងវិញ។ មាតិកាដែល៖
    • សន្យាថាលុបចោល ឬលុបបំបាត់ ឬកាត់បន្ថយបំណុលត្រឹមចំនួនជាក់លាក់មួយក្នុងរយៈពេលដែលបានកំណត់។
    • សន្យាថាបញ្ឈប់ ឬលុបចោលការប្រមូលបំណុល ឬបណ្តឹងទាំងអស់។
    • សន្យាថាលើកលែង ឬលុបចោលបំណុលតាមរយៈ "កម្មវិធីរដ្ឋាភិបាលថ្មី" ឬការផ្លាស់ប្តូរច្បាប់ ឬសេចក្តីថ្លែងការណ៍សមមូល។
    • សន្យាថាលុបចោល ឬដកព័ត៌មានឥណទានចេញពីរបាយការណ៍ឥណទាន ឬបង្កើត "អត្តសញ្ញាណឥណទាន" ថ្មី។
    • កំណត់ចំណាំ៖ យើងក៏រកមើលផងដែរនូវសញ្ញាផ្សេងទៀតដើម្បីកំណត់ថាតើអង្គភាពមួយកំពុងបង្ហោះមាតិកាស្របច្បាប់ មិនក្លែងបន្លំឬយ៉ាងណាដូចជានៅពេលដែលវាជាអង្គភាព និងធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុដែលបានផ្ទៀងផ្ទាត់ជាដើម
  • ការក្លែងបន្លំ និងការបោកប្រាស់ជាទម្រង់អំណោយ។ មាតិកាដែល៖
    • ផ្តល់រង្វាន់ជាលុយពិតដោយមានការធានាជាថ្នូរនឹងការតម្រូវឱ្យអ្នក៖
      • ចុះឈ្មោះតាមរយៈតំណក្រៅបណ្តាញ។
      • ចែករំលែកព័ត៌មា​នផ្ទាល់ខ្លួនដែលអាចកំណត់អត្តសញ្ញាណបាន (PII) ឬព័ត៌មានផ្ទាល់ខ្លួនផ្សេងទៀត។
      • ទាក់ទងក្រៅថ្នាល ឬនៅលើថ្នាលតាមរយៈសារឯកជន។
      • មិនចាត់វិធានការទេ។
  • ការក្លែងបន្លំ និងការបោកប្រាស់ជាទម្រង់ថ្លៃសេវាបង់ជាមុន។ មាតិកាដែល៖
    • សន្យាមិនពិតថានឹងបានលុយ ជាការដោះដូរនឹងថ្លៃសេវាបង់ជាមុន/ការផ្ទេរប្រាក់/ការទូទាត់។
ការក្លែងបន្លំ និងការបោកប្រាស់ជាទម្រង់ឯកសារក្លែងក្លាយ
  • ឯកសារក្លែងក្លាយ ឬក្លែងបន្លំ។ មាតិកាដែល៖
    • ផ្តល់ជូនការល្បួងសុំ ការបង្កើត ការលក់ ការទិញ ឬការជួញដូរឯកសារក្លែងក្លាយ ឬក្លែងបន្លំ។
    • ផ្តល់ជូនការលក់ទិដ្ឋាការ ឬកាតបៃតង។
    • ធានាលើការអនុញ្ញាតទិដ្ឋាការ ឬកាតបៃតង។
    • អនុញ្ញាតឱ្យអ្នកប្រើប្រាស់ទទួលបានការអនុញ្ញាតទិដ្ឋាការដោយមិនបំពេញលក្ខខណ្ឌតម្រូវធម្មតា។
  • រូបិយប័ណ្ណក្លែងបន្លំ ឬក្លែងក្លាយ។ មាតិកាដែល៖
    • ផ្តល់ជូនការលក់ ការទិញ ឬជួញដូររូបិយប័ណ្ណក្លែងបន្លំ ឬក្លែងក្លាយ លើកលែងតែរូបិយប័ណ្ណហ្គេមក្ដារ (ឧ. លុយក្លែងក្លាយ) ប្រសិនបើមានបរិបទច្បាស់លាស់ថាលុយនោះប្រើសម្រាប់ហ្គេមក្តារ។
  • បណ្ណចំណាយក្លែងបន្លំ ឬក្លែងក្លាយ។ មាតិកាដែល៖
    • ផ្តល់ជូនការចែករំលែក ការលក់ ការទិញ ឬការជួញដូរបណ្ណចំណាយក្លែងបន្លំ ឬក្លែងក្លាយ។
    • ទទួលយក ផ្សព្វផ្សាយ ឬល្បួងសុំឱ្យប្រើប្រាស់គូប៉ុង ឬបណ្ណចំណាយរូបវន្ត ឬឌីជីថល ដើម្បីសម្រេចបានតម្លៃមធ្យមដោយ៖
      • ប្រើប្រាស់គូប៉ុង ឬបណ្ណចំណាយដើម្បីទិញទំនិញដែលគូប៉ុង ឬបណ្ណចំណាយទាំងនោះមិនមែនសម្រាប់ការទិញនោះ ឬ
      • ប្រើប្រាស់គូប៉ុង ឬបណ្ណចំណាយដែលផុតកំណត់។
  • វិញ្ញាបនបត្រវិជ្ជាជីវៈនិងអប់រំដែលក្លែងក្លាយ ឬក្លែងបន្លំ។ មាតិកាដែល៖
    • ផ្តល់ជូនការលក់ ការទិញ ឬការជួញដូរវិញ្ញាបនបត្រវិជ្ជាជីវៈនិងអប់រំដែលក្លែងក្លាយ ឬក្លែងបន្លំ។
ការក្លែងបន្លំ និងការបោកប្រាស់ជាទម្រង់ព័ត៌មាន ទំនិញ ឬសេវាកម្មដែលត្រូវបានលួច
  • ការក្លែងបន្លំ និងការបោកប្រាស់ជាទម្រង់នៃការជួញដូរកាត។ មាតិកាដែល៖
    • ពាក់ព័ន្ធនឹងការទិញ ការលក់ ឬការជួញដូរកាតឥណទានដែលត្រូវបានលួច ឬឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀតដែលអាចត្រូវបានប្រើសម្រាប់ការទិញដោយគ្មានការអនុញ្ញាត (ហៅម្យ៉ាងទៀតថាជា "ការជួញដូរកាត")។
  • ការក្លែងបន្លំ និងការបោកប្រាស់ជាទម្រង់ PII។ មាតិកាដែល៖
    • ផ្តល់ជូនការទិញ ការលក់ ឬការជួញដូរព័ត៌មា​នផ្ទាល់ខ្លួនដែលអាចកំណត់អត្តសញ្ញាណបាន (PII) ឬព័ត៌មានផ្ទាល់ខ្លួនផ្សេងទៀត លើកលែងតែវាជាកម្មសិទ្ធិរបស់តួអង្គប្រឌិត។
  • ការក្លែងបន្លំ និង​ការ​បោកប្រាស់ជាទម្រង់នៃការវាយតម្លៃក្លែងក្លាយ។ មាតិកាដែល៖
    • អំពាវនាវឱ្យទិញ លក់ ឬជួញដូរ ការវាយតម្លៃ/ការចាត់ថ្នាក់ផលិតផល។
    • លើកទឹកចិត្តអ្នកប្រើប្រាស់ដោយប្រយោល ឬច្បាស់លាស់ ឱ្យផ្ដល់ការវាយតម្លៃជាការដោះដូរនឹងការបញ្ចុះតម្លៃ ការបង្វិលសង ឬទំនិញឥតគិតថ្លៃ។
  • ការក្លែងបន្លំ និងការបោកប្រាស់ជាទម្រង់នៃការជាវ។ មាតិកាដែល៖
    • ផ្តល់ជូនការទិញ ការលក់ ឬការជួញដូរព័ត៌មានផ្ទៀងផ្ទាត់សម្រាប់សេវាកម្មជាវ (ព័ត៌មានផ្ទៀងផ្ទាត់ការចូលទៅកាន់សេវាកម្មអនឡាញ ដែលតម្រូវឱ្យមានការទូទាត់ប្រាក់ជាប្រចាំនៅចន្លោះពេលទៀងទាត់) ដោយសំដៅទៅដល់សេវាកម្មអនឡាញដែលបានបង់លុយ ដោយហៅឈ្មោះវា ឬដោយចែករំលែកឡូហ្គោរបស់វា។
    • កំណត់ចំណាំ៖ យើងក៏រកមើលផងដែរនូវសញ្ញាផ្សេងទៀតដើម្បីកំណត់ថាតើអង្គភាពមួយកំពុងបង្ហោះមាតិកាស្របច្បាប់ មិនក្លែងបន្លំឬយ៉ាងណាដូចជានៅពេលដែលវាជាអង្គភាព និងធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុដែលបានផ្ទៀងផ្ទាត់ជាដើម។
  • ការក្លែងបន្លំ និងការបោកប្រាស់ជាទម្រង់នៃការបោកបញ្ឆោត។ មាតិកាដែល៖
    • ពាក់ព័ន្ធនឹងការចែករំលែក ការលក់ ការជួញដូរ ឬការទិញ៖
      • ក្រដាសវិញ្ញាសារប្រឡងនាពេលអនាគត ឬសន្លឹកចម្លើយ។
      • ផលិតផល ឬសេវាកម្មដែលអនុញ្ញាតឱ្យមានការបោកបញ្ឆោតក្នុងការប្រឡង។
      • ផលិតផល ឬសេវាកម្មដែលអនុញ្ញាតឱ្យជាប់ការធ្វើតេស្តថ្នាំក្នុងលក្ខណៈដែលគ្មានការអនុញ្ញាត
ការក្លែងបន្លំ និងការបោកប្រាស់ជាទម្រង់នៃការប្រើប្រាស់ឧបករណ៍ដោយគ្មានការអនុញ្ញាត
  • ការក្លែងបន្លំ និងការបោកប្រាស់ជាទម្រង់នៃការគ្រប់គ្រងឧបករណ៍។ មាតិកាដែល
    • អំពាវនាវឱ្យទិញ លក់ ជួញដូរ ឬចែករំលែកឧបករណ៍វាស់ស្ទង់ដែលបានគ្រប់គ្រង ផ្លាស់ប្តូរ ឬក្លែងក្លាយ។
    • ទទួលយក ផ្សព្វផ្សាយ ល្បួងសុំឱ្យប្រើប្រាស់វិធីគ្រប់គ្រងជាក់ស្តែងនៃឧបករណ៍ ដើម្បីទទួលបានការកំណត់តម្លៃមិនត្រឹមត្រូវ។
  • ការក្លែងបន្លំ និងការបោកប្រាស់ជាទម្រង់មាតិកាឌីជីថល។ មាតិកាដែល
    • ផ្តល់ជូន ឬស្នើសុំផលិតផលដែលជួយសម្រួល ឬលើកទឹកចិត្តដល់ការចូលទៅមើលមាតិកាឌីជីថលក្នុងលក្ខណៈដែលគ្មានការអនុញ្ញាត។ ចំណុចទាំងនេះរួមមានជាអាទិ៍៖ ដុំប្រអប់ចាប់ប៉ុស្ដិ៍ដែលបានបង្កើន ដុំប្រអប់ដែលបានដំឡើងពេញ/KODI និងសេវាកម្ម KODI។
ការអនុវត្តបោកបញ្ឆោត និងបំភាន់
  • ការអនុវត្តផ្នែកសុខភាពនាំឱ្យភាន់ច្រឡំ។ មាតិកាដែល
    • ផ្សព្វផ្សាយការអះអាងអំពីសុខភាពមិនពិត ឬនាំឱ្យភាន់ច្រឡំ ឬការធានាក្នុងបរិបទនៃការសម្រកទម្ងន់ដោយប្រើប្រាស់វិធីសាស្ត្រដាក់នុយឱ្យចុច ដូចជាការប្រើប្រាស់ភាសាដែលបំផ្លើស ដែលបង្កើតការអះអាងបំផ្លើស ឬហួសហេតុ
សម្រាប់មាតិកាខាងក្រោម យើងដាក់កំហិតលើលទ្ធភាពមើលមាតិកានេះចំពោះមនុស្សពេញវ័យដែលមានអាយុចាប់ពី 18 ឆ្នាំឡើងទៅ៖
មាតិកាដែល
  • សន្យា​ថា​នឹង​មាន​លទ្ធផល​សម្រក​ទម្ងន់​ជាក់លាក់​ក្នុង​ពេល​ជាក់លាក់​ដោយ​មិន​មាន​លក្ខណៈ​គ្រប់គ្រាន់​ឬ ឬសេចក្ដីប្រកាស​មិនទទួលខុសត្រូវ។
ទោះបីជាមានការរៀបរាប់ខាងលើក៏ដោយ យើងក៏មិនហាមឃាត់មាតិកាដែលថ្កោលទោស បង្កើនការយល់ដឹង ឬអប់រំអ្នកដទៃអំពីការក្លែងបន្លំ និងការបោកប្រាស់ ដោយមិនបង្ហាញព័ត៌មានរសើប ឬផ្សព្វផ្សាយការក្លែងបន្លំ ឬការបោកប្រាស់ឡើយ។
សម្រាប់ស្តង់ដារសហគមន៍ខាងក្រោមនេះ យើងតម្រូវឱ្យមានព័ត៌មាននិង/ឬបរិបទបន្ថែម ដើម្បីអនុវត្ត៖
  • យើងអាចដកចេញនូវមាតិកា៖
    • ពាក់ព័ន្ធនឹងការក្លែងបន្លំ/ការបោកប្រាស់ដែលត្រូវបានរាយការណ៍ដោយអង្គភាពដែលគួរឱ្យទុកចិត្ត។
    • ពាក់ព័ន្ធនឹងការសូកប៉ាន់ ឬការកិបកេង។
    • ដែលផ្តល់វ៉ាក់សាំងក្នុងការប៉ុនប៉ងបោកប្រាស់ ឬបោកបន្លំអ្នកប្រើប្រាស់។
    • ដែលប៉ុនប៉ងកន្លែងបន្លំខ្លួនបុគ្គលម្នាក់ ធ្វើពុតជាបុគ្គលល្បីម្នាក់ ឬប្រើប្រាស់រូបភាពបុគ្គលល្បីម្នាក់ដោយគ្មានការអនុញ្ញាត ដើម្បីប៉ុនប៉ងក្លែងបន្លំឬបោកប្រាស់។
    • ដែលផ្តល់ ឬស្នើសុំផលិតផល ឬសេវាកម្មដែលត្រូវបានរៀបចំឡើងដើម្បីជួយសម្រួលដល់ការមើល ឬការថតបុគ្គលដោយលួចលាក់ ឧ. កាមេរ៉ាបង្កប់ ឧបករណ៍តាមដានទូរសព្ទដៃ (រួមទាំងឧបករណ៍ដែលអនុញ្ញាតឱ្យតាមដានលេខទូរសព្ទដែលមិនស្គាល់) ឬឧបករណ៍ឃ្លាំមើលបង្កប់ផ្សេងទៀត។
    • ដែលផ្តល់ឱកាសជ្រើសរើសគូក្ដីដល់អ្នកប្រើប្រាស់​ ដើម្បីចូលរួមក្នុងបណ្ដឹងតាងនាមក្រុម ដោយក្លែងខ្លួនជាអង្គភាពរដ្ឋាភិបាល ឬបណ្តាញសារព័ត៌មាន ដោយប្រើភាសាបំផ្លើស ឬដោយប្រើការអះអាងបំផ្លើស។
    • ដែលផ្តល់សេវាកម្មជាវដែលជំរុញឱ្យអ្នកប្រើប្រាស់បញ្ចូលព័ត៌មានផ្ទាល់ខ្លួន។
    • យើងមិនអនុញ្ញាតឱ្យអង្គភាពចូលរួម ឬអះអាងថាចូលរួមក្នុងឥរិយាបថក្លែងបន្លំ ឬបោកប្រាស់ដែលរៀបចំទុកជាមុន រួមទាំងការប្រើប្រាស់គណនីច្រើននៅលើសេវាកម្មរបស់យើងរួមគ្នាដើម្បីប្រព្រឹត្តិឥរិយាបថក្លែងបន្លំឡើយ។
ក្នុងករណីខ្លះ ក្រុមហ៊ុនអនុញ្ញាតនូវមាតិកាដែលអាចបំពានស្តង់ដារសហគមន៍ នៅពេលត្រូវបានកំណត់ថា មាតិកានោះមានលក្ខណៈបែបកំប្លែង។ មាតិកានឹងត្រូវបានអនុញ្ញាត តែប្រសិនបើធាតុដែលបំពាននៃមាតិកានោះមានលក្ខណៈបែបកំប្លែង ឬកើតចេញពីអ្វីមួយ ឬនរណាម្នាក់ផ្សេងទៀត ដើម្បីចំអក ឬរិះគន់ពួកគេ។
បទ​ពិសោធអ្នកប្រើប្រាស់
សូមមើលឧទាហរណ៍មួយចំនួនអំពីលក្ខណៈនៃការអនុវត្តច្បាប់សម្រាប់អ្នកប្រើប្រាស់នៅលើ Facebook ដូចជា៖ អ្វីដែលមើលទៅដូចជារាយការណ៍អំពីអ្វីដែលអ្នកមិនគួរមាននៅលើ Facebook ដើម្បីប្រាប់ថាអ្នកបានរំលោភលើស្តង់ដារសហគមន៍របស់យើង ហើយមើលអេក្រង់ព្រមានលើមាតិកាជាក់លាក់មួយចំនួន។
កំណត់ចំណាំ៖ ក្រុមហ៊ុនតែងតែកែលម្អ ដូច្នេះអ្វីដែលអ្នកឃើញនៅទីនេះអាចហួសសម័យបន្តិចបើប្រៀបធៀបទៅនឹងអ្វីដែលក្រុមហ៊ុនកំពុងប្រើនាពេលបច្ចុប្បន្ន។
បទ​ពិសោធអ្នកប្រើប្រាស់
ការរាយការណ៍
បទ​ពិសោធអ្នកប្រើប្រាស់
ទំនាក់ទំនងក្រោយការរាយការណ៍
បទ​ពិសោធអ្នកប្រើប្រាស់
បទពិសោធដកចេញ
បទ​ពិសោធអ្នកប្រើប្រាស់
អេក្រង់ព្រមាន
ការអនុវត្តច្បាប់
ក្រុមហ៊ុនមានគោលការណ៍ដូចគ្នានៅជុំវិញពិភពលោកសម្រាប់អ្នកគ្រប់គ្នានៅលើ Facebook។
ក្រុមត្រួតពិនិត្យ
ក្រុមការងារសកលរបស់យើងដែលមានអ្នកត្រួតពិនិត្យជាង 15,000 នាក់ធ្វើការជារៀងរាល់ថ្ងៃ ដើម្បីរក្សាអ្នកប្រើប្រាស់នៅលើ Facebook ឱ្យមានសុវត្ថិភាព។
ការចូលរួមរបស់ភាគីពាក់ព័ន្ធ
ក្រៅពីអ្នកជំនាញ អ្នកសិក្សា អង្គការមិនរកប្រាក់ចំណេញនិងអ្នកបង្កើតគោលការណ៍ជួយជូនដំណឹងអំពីស្ដង់ដារសហគមន៍ Facebook។
ស្វែងរកជំនួយពាក់ព័ន្ធនឹងការក្លែងបន្លំ ការបោកប្រាស់ និងការអនុវត្តបោកបញ្ឆោត
ស្វែងយល់ពីអ្វីដែលអ្នកអាចធ្វើបាន ប្រសិនបើអ្នកឃើញអ្វីមួយនៅលើ Facebook ដែលប្រឆាំងនឹងស្តង់ដារសហគមន៍របស់ក្រុមហ៊ុន។
ចូលមើលមជ្ឈមណ្ឌលជំនួយរបស់ក្រុមហ៊ុន